ប័ណ្ណសារព័ត៌មាន
2016-04-06
មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ កំពុងប្រឹងប្រែងកាយប្រឡាយបង្ហូរទឹកដែលនៅសេសសល់ពីកន្លែងផ្សេងៗឲ្យចូលទៅទីក្រុង ដើម្បីជួយផ្គត់ផ្គង់ឲ្យប្រជាពលរដ្ឋ ជាពិសេសអ្នកនៅក្នុងទីរួមខេត្ត បានប្រើប្រាស់ ក្នុងពេលដែលប្រជាពលរដ្ឋជាច្រើនតំបន់កាន់តែខ្វះទឹកប្រើប្រាស់ជាបន្តបន្ទាប់។
2016-04-06
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅកម្សាន្តនៅតាមឆ្នេរសមុទ្រនានានៃខេត្តព្រះសីហនុ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ស្របពេលនេះ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន កំពុងរកយុទ្ធសាស្ត្រដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យបានច្រើនបន្ថែមទៀត ទៅកម្សាន្តខេត្តព្រះសីហនុ។
2016-04-06
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ស្នើឲ្យរដ្ឋាភិបាល បង្កើតច្បាប់មួយស្ដីពីការដាក់បង្ហាញអត្តសញ្ញាណម្ចាស់អាជីវកម្មជាសាធារណៈ ដើម្បីលុបបំបាត់អំពើពុករលួយ និងការលាងលុយកខ្វក់របស់មន្ត្រីរដ្ឋាភិបាល ពាណិជ្ជករ និងបុគ្គលផ្សេងទៀត។
2016-04-05
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពីររូប ច្រានចោលសម្ដីរបស់តំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន ដែលថា ពួកគាត់មានចេតនាចេញពីរដ្ឋសភា ឲ្យក្រុមបាតុករគាំទ្រគណបក្សប្រជាជនកម្ពុជា វាយឲ្យរងរបួសធ្ងន់ធ្ងរកាលពីខែតុលា ឆ្នាំ២០១៥ កន្លងទៅ។
2016-04-05
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃអង្គារ ទី៥ ខែមេសា ពិភាក្សាអំពី «ការរកឃើញរបស់អ្នកស្រាវជ្រាវអំពីឧក្រិដ្ឋកម្មលើជនជាតិចាមក្នុងរបបខ្មែរក្រហម»។
2016-04-05
លោក ហ៊ុន សែន កាលពីថ្ងៃទី៥ ខែមេសា បានស្ដីបន្ទោសភាពអសកម្មរបស់មន្ត្រីរដ្ឋបាលសាធារណៈមួយចំនួនថា ជាទង្វើរបស់មនុស្សគណបក្សក្រៅរដ្ឋាភិបាល។ លោកចាត់ទុកមន្ត្រីទាំងនោះជាមន្ត្រីដែលមានចេតនាធ្វើឱ្យខូចមន្ត្រីភាគច្រើន និងឈ្មោះរដ្ឋបាលសាធារណៈ ហើយបញ្ជាឱ្យចាប់ខ្លួនផ្ដន្ទាទោស។
2016-04-05
មន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុ និងវិស័យឯកជន ជួបប្រជុំពិគ្រោះយោបល់ស្ដីពីសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ រយៈពេល ១០ឆ្នាំ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៥ ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាខេត្តនេះបានច្រើនថែមទៀត។
2016-04-05
អតីតពលរដ្ឋសហគមន៍បុរីកីឡា មកពីតំបន់ភ្នំបាត ជាង ៥០នាក់ នាំគ្នាទៅដាក់លិខិតទាមទារប្រាក់សំណងបន្ថែមពីខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋសភា បន្ទាប់ពីខកខានមិនបានដាក់នៅសាលារាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែមេសា។
2016-04-05
ពលរដ្ឋនៅខេត្តក្រចេះ ប្រទះឃើញសត្វផ្សោតងាប់មួយក្បាលមានទម្ងន់ជាង ១០០គីឡូក្រាម អណ្ដែតតាមច្រាំងទន្លេនៅភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ នៅព្រឹកថ្ងៃទី៥ មេសា។
2016-04-05
រដ្ឋាភិបាលយោធានៃប្រទេសមីយ៉ាន់ម៉ា (Myanmar) ឬភូមា កាលពីថ្ងៃទី៣០ មីនា បានធ្វើពិធីផ្ទេរអំណាចដោយសន្តិវិធីទៅឲ្យគណបក្សប្រឆាំង គឺគណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ របស់ អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi)។
2016-04-05
អង្គភាពប្រឆាំងអំពើពុករលួយ អាចនឹងចោទប្រកាន់ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង លោក ស៊ុត ឌីណា ចំនួនពីរករណី ពាក់ព័ន្ធនឹងរឿងពុករលួយ បន្ទាប់ពីអង្គភាពមួយនេះអះអាងថា បានរកឃើញភាពមិនប្រក្រតីជាច្រើនក្នុងការបំពេញមុខងាររបស់ លោក ស៊ុត ឌីណា នាពេលកន្លងមក។
2016-04-05
ប្រជាពលរដ្ឋជាង ៥០គ្រួសារនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ចោទប្រកាន់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ថាមិនអើពើទប់ស្កាត់អាជីវកម្មបូមខ្សាច់ពីបាតស្ទឹងក្រឡាញ់ ដែលធ្វើឲ្យបាក់ដីចូលស្ទឹង ប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់។
2016-04-05
អាជ្ញាធរខេត្តស្ទឹងត្រែង គ្រោងដាក់លិខិតទៅអាជ្ញាធរខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ឲ្យផ្អាកការសាងសង់សំណង់រឹងនៅតំបន់ព្រំដែនមិនទាន់ឯកភាពរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងការបោះបង្គោលព្រំដែនជាផ្លូវការ។
2016-04-05
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជាសាធារណៈថា លោកមិនធ្វើផ្លូវល្បឿនលឿន ឬផ្លូវអាកាសនៅលើបណ្ដោយផ្លូវរថភ្លើង ចាប់ពីម្ដុំស្ថានីយរថភ្លើង ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នោះទេ។
2016-04-04
បញ្ហាទឹកសមុទ្រឡើងស្លែពណ៌បៃតង និងក្លិនស្អុយនៅឆ្នេរកែប ក្រសួងបរិស្ថាន បន្តណែនាំប្រជាពលរដ្ឋ និងទេសចរទៅលេងនៅទីនោះ ឱ្យបន្តការប្រុងប្រយ័ត្ន និងផ្អាកការចុះលេងទឹកសមុទ្រ។ ទោះជាយ៉ាងនេះក្ដី ទឹកសមុទ្រនៅទីនោះ បានរងថ្លាមករកសភាពស្ទើរតែធម្មតាវិញហើយ នៅថ្ងៃទី៤ ខែមេសា។