ប័ណ្ណសារព័ត៌មាន
2016-04-24
រហូតមកដល់ថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា សត្វប្រចៀវដែលរស់នៅតាមប្រហោងថ្មនៃប្រាសាទបុរាណលើកំពូលភ្នំបូក នាឃុំរុនតាឯក ស្រុកបន្ទាយស្រី នៅតែងាប់តទៅទៀត ក៏ប៉ុន្តែចំនួនដែលងាប់នោះ គឺបានថយចុះជាងកាលពី ១០ថ្ងៃមុន។
2016-04-24
ជម្លោះដណ្ដើមដីគ្នានៃសហគមន៍ជនជាតិដើមភាគតិចនៅខេត្តរតនគិរី គឺជាកត្តាសំខាន់ដែលមន្ត្រីអង្គការសង្គមស៊ីវិល យកចិត្តទុកដាក់។ ពួកគេជួយសម្របសម្រួលបញ្ចប់វិវាទនេះក្រៅប្រព័ន្ធតុលាការ ដើម្បីជួយការពារប្រពៃណី វប្បធម៌ និងសាមគ្គីភាពផ្ទៃក្នុងសហគមន៍បានប្រសើរឡើងវិញ។
2016-04-24
ពលរដ្ឋខេត្តពោធិ៍សាត់ ដែលកំពុងរស់នៅក្បែរ និងក្រោមខ្សែកាបបញ្ជូនថាមពលអគ្គិសនីមានតង់ស្យុងខ្ពស់ចេញពីវារីអគ្គិសនីស្ទឹងអាតៃ ឆ្ពោះមកក្រុងពោធិ៍សាត់ បារម្ភពីសុវត្ថិភាពរបស់មនុស្ស និងសត្វ ដោយខ្លាចខ្សែភ្លើងឆក់។ ពលរដ្ឋសង្កេតឃើញថា ខ្សែកាបដែលរត់កាត់តាមភូមិឋានរបស់ពួកគាត់នោះ មានសភាពយារធ្លាក់ក្បែរដំបូលផ្ទះ។
2016-04-24
ក្រុមហ៊ុន អេមរុ រ៉ាយ (AMRU RICE) ដែលជាក្រុមហ៊ុននាំចេញអង្ករសរីរាង្គធំមួយនៅកម្ពុជា ឲ្យដឹងថា បច្ចុប្បន្ន អង្ករសរីរាង្គមានតម្រូវការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំពីទីផ្សារសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។
2016-04-24
ប្រជាពលរដ្ឋ និងក្រុមយុវជននគររាជ បានរួមសាមគ្គីគ្នាធ្វើបុណ្យគម្រប់ ៧ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមេសា នៅស្រុកកំណើតរបស់កវីនិពន្ធនៅវត្តកណ្ដាលជាប់មាត់ស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
2016-04-24
មេឃុំមកពីគណបក្ស សម រង្ស៊ី នៅឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ឈ្មោះ ស៊ាង ចែត ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួននៅព្រឹកថ្ងៃទី២៤ មេសា ទាក់ទងនឹងករណីចោទប្រកាន់របស់កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ។ គណបក្សសង្គ្រោះជាតិ ហៅការចាប់ខ្លួននេះ រឹតតែធ្វើឲ្យស្ថានការណ៍នយោបាយតានតឹង។
2016-04-24
ក្រសួងកសិកម្ម និងក្រសួងបរិស្ថាន នឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីដាក់ព្រៃឡង់ ជាព្រៃការពារនៅថ្ងៃទី២៥ ខែមេសា ដោយមានការចូលរួមពីក្រុមអង្គការមិនមែនរដ្ឋាភិបាលពាក់ព័ន្ធ។ សេចក្ដីប្រកាសរបស់ក្រសួងបរិស្ថាន បញ្ជាក់ដែរថា ក្រៅពីព្រៃឡង់ នៅមានតំបន់ព្រៃចំនួន ៤ ផ្សេងទៀត ក៏ជាប្រធានបទនៃការពិភាក្សាក្នុងសិក្ខាសាលានោះដែរ។
2016-04-23
ជនជាតិដើមភាគតិចខិះ នៅឃុំព្រែកមាស ស្រុកសៀមប៉ាង ខែត្រស្ទឹងត្រែង កំពុងព្រួយបារម្ភអំពីអាកាសធាតុក្ដៅខ្លាំង បណ្ដាលឲ្យសត្វគោក្របីពួកគាត់មួយចំនួនបានងាប់ ដោយសារខ្វះប្រភពទឹក និងចំណីអាហារ។
2016-04-23
ក្រសួងយុត្តិធម៌ ស្នើឲ្យសមត្ថកិច្ចចាត់វិធានការលើអង្គការសង្គមស៊ីវិល និងមនុស្សមួយចំនួនទៀតដែលត្រូវកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ចោទប្រកាន់ថា បានបង្គាប់នាងឲ្យនិយាយកុហក។ ចំណែកមន្ត្រីអង្គការសង្គមស៊ីវិលដែលរងការចោទ អះអាងថា ពួកគេមិនបានប្រាប់ទៅកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ឲ្យនិយាយខុសពីការពិតនោះទេ។
2016-04-23
សង្គមស៊ីវិលនិងអ្នកឃ្លាំមើលការអភិវឌ្ឍសង្គមយល់ឃើញថា គណបក្សនយោបាយចង់បានយុវជនគឺគ្រាន់តែសម្រាប់ដើរតាមបក្ស ហើយយុវជនភាគច្រើនមិនបានស្ថិតក្នុងបេក្ខភាពល្អៗ សម្រាប់ទទួលបានតំណែងដឹកនាំគណបក្សនោះទេ។
2016-04-23
ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ បញ្ជាក់ជំហរគាំទ្រគោលនយោបាយគណបក្សសង្គ្រោះជាតិ ប៉ុន្តែរិះគន់ខ្លាំងៗចំពោះជំហរមិនរឹងមាំរបស់ថ្នាក់ដឹកនាំគណបក្សនេះ។ លោក ម៉ម សូណង់ដូ ថា គណបក្សលោកនឹងឈ្នះក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨ ដោយគិតថា អ្នកស្នេហាជាតិនឹងក្រោកឡើងម្ដងទៀតដូចកាលឆ្នាំ២០១៣។
2016-04-23
ព្រះសង្ឃមួយអង្គសុគត និងមនុស្ស ៧នាក់បានស្លាប់ និងរបួសជាង ៣០នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីរសៀលថ្ងៃទី២៣ ខែមេសា រវាងរថយន្តក្រុងនិងឡានស្ទូចនៅភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
2016-04-23
អតីតអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនរថយន្តក្រុងកាពីតូល (CAPITOL) ប្រមាណ ៣០នាក់ នៅព្រឹកថ្ងៃទី២៣ ខែមេសា បន្តការតវ៉ារបស់ខ្លួនជាថ្មីទៀតនៅក្បែរក្រុមហ៊ុនជិតផ្សារអូរឫស្សី រាជធានីភ្នំពេញ។ ក្នុងពេលទាមទារនោះ ក្រុមសមត្ថកិច្ចបានរារាំងមិនឲ្យពួកគេមកមុខក្រុមហ៊ុន និងហាមមិនឲ្យលើកបដា។
2016-04-23
សហគមន៍ជនជាតិដើមភាគតិចព្នង នៅភូមិចំនួន៧ ក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បដិសេធមិនអនុវត្តតាមលិខិតសំណូមពររបស់អាជ្ញាធរស្រុកសុំឲ្យសហគមន៍បញ្ឈប់ត្រួសត្រាយធ្វើព្រំដីសហគមន៍ដោយគ្មានការសហការពីអាជ្ញាធរពាក់ព័ន្ធ។
2016-04-23
អង្គការលំនៅឋានមនុស្សជាតិកម្ពុជា នឹងដឹកនាំក្រុមយុវជនចុះជួសជុលលំនៅឋានជូនប្រជាពលរដ្ឋក្នុងសហគមន៍ត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមេសា ខាងមុខ។