ប័ណ្ណសារព័ត៌មាន
2016-05-26
សមត្ថកិច្ចប្រដាប់ដោយអាវុធប្រមាណ ២០នាក់ សម្រុកចូលទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ នៅម៉ោងប្រមាណ ១២កន្លះថ្ងៃត្រង់ថ្ងៃទី២៦ ឧសភា ដោយមិនបញ្ជាក់ពីមូលហេតុអ្វីឡើយ។ ភ្លាមៗនោះ កងកម្លាំងប្រដាប់ទាំងនោះ បានដកចេញវិញក្រោយមន្ត្រីគណបក្សសង្គ្រោះជាតិ សួររកដីកាឆែកឆេរ។
2016-05-26
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាជំរុញឲ្យបក្សជាប់ឆ្នោតទាំងពីរ វិលមករកតុចរចាឡើងវិញជាបន្ទាន់ដើម្បីបញ្ចប់វិបត្តិនយោបាយបច្ចុប្បន្ន។
2016-05-26
ប្រជាពលរដ្ឋមួយគ្រួសារនៅសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ចោទប្រកាន់ស្នងការនគរបាលខេត្ត ថាអាងអំណាចជាមន្ត្រីធំ ទៅរំលោភយកដីរបស់ពលរដ្ឋតូចតាចធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយខុសច្បាប់។ ប៉ុន្តែលោកស្នងការនគរបាលខេត្ត អះអាងថា ដីដែលមានទំនាស់នោះជាកម្មសិទ្ធិរបស់លោកស្របច្បាប់។
2016-05-26
សង្គមស៊ីវិល បារម្ភចំពោះភាពខ្វះខាតនៃប្រព័ន្ធយុត្តិធម៌របស់កម្ពុជា ដែលនាំឲ្យពលរដ្ឋ ពិសេសកសិករខ្នាតតូច តែងរងគ្រោះឥតឈប់ឈរពីករណីរំលោភដីធ្លី ដែលជាបញ្ហាដែលនាំឲ្យមានការអភិវឌ្ឍយឺត។ ទន្ទឹមគ្នានេះ សង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាល ពង្រឹងយន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដើម្បីបញ្ចប់បញ្ហាដីធ្លី។
2016-05-26
មន្ត្រីសង្គមស៊ីវិលខេត្តព្រះសីហនុ ព្រួយបារម្ភជាថ្មីទៀតនៅគ្រាសង្កេតឃើញថា ដីគម្របព្រៃឈើឆ្នាំ២០០២ ដែលរដ្ឋាភិបាលបម្រុងទុកនាខេត្តជាប់សមុទ្រមួយនេះ ត្រូវប្រជាពលរដ្ឋ ពិសេសបុគ្គលមានអំណាច និងឈ្មួញមានងារជាឧកញ៉ា ទន្ទ្រានកាប់ព្រៃហ៊ុមព័ទ្ធរបងធ្វើកម្មសិទ្ធិយ៉ាងអនាធិបតេយ្យ។
2016-05-26
កម្ពុជា នឹងបញ្ជូនមន្ត្រីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទៅជំរំជនភៀសខ្លួនប៉ាពូ ញូវហ្គីណេ (Papua New Guinea) និងកោះណាវរូ (Nauru) នៅដើមសប្ដាហ៍ខែមិថុនា ដើម្បីពិនិត្យឡើងវិញករណីជនភៀសខ្លួនស្វែងរកសិទ្ធិជ្រកកោននៅប្រទេសអូស្ត្រាលី និងជួបសម្ភាសន៍ជនភៀសខ្លួន ២នាក់ទៀតដែលស្ម័គ្រចិត្តមករស់នៅក្នុងប្រទេសកម្ពុជា។
2016-05-26
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ប្រតិកម្មថា ការកំណត់យកថ្ងៃសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតជាតិ នៅពុំទាន់គ្រប់គ្រាន់នៅឡើយទេ ដើម្បីធានាឲ្យមានការបោះឆ្នោតប្រកបដោយត្រឹមត្រូវ យុត្តិធម៌ និងទទួលយកបានសម្រាប់ប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ។
2016-05-26
សមត្ថកិច្ចខេត្តកំពត បានដោះលែងសមាជិកក្រុមប្រឹក្សាឃុំមកពីបក្សប្រឆាំងម្នាក់ និងសកម្មជនគណបក្សប្រឆាំងពីរនាក់ នៅថ្ងៃទី២៥ ខែឧសភា បន្ទាប់ពីបានឃុំខ្លួន និងសាកសួរទាក់ទងការដើរប្រមូលស្នាមមេដៃពីពលរដ្ឋ ដើម្បីស្នើសុំឲ្យដោះលែងសកម្មជនសិទ្ធិមនុស្ស និងមន្ត្រីគណបក្សប្រឆាំងដែលកំពុងជាប់ឃុំ។
2016-05-26
សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំងម្នាក់ បានប្រកាសធ្វើពហិការថា នឹងមិនប្រើប្រាស់ស្លាកលេខរថយន្តចេញដោយព្រឹទ្ធសភាបន្តទៀតឡើយ។ ការប្រកាសធ្វើពហិការនេះ បន្ទាប់ពីថ្ងៃទី១០ ខែឧសភា កន្លងទៅ ក្រុមប៉ូលិសរបស់ខេត្តឧត្តរមានជ័យ បង្ខំឲ្យដោះស្លាកលេខព្រឹទ្ធសភាចេញពីរថយន្តដែលគាត់កំពុងជិះ។
2016-05-26
តុលាការក្រុងភ្នំពេញ កោះហៅប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឲ្យចូលខ្លួនបំភ្លឺនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ឧសភា នេះ ពាក់ព័ន្ធនឹងបណ្ដឹងស្ដីពីអំពើសញ្ចារកម្ម។ ប៉ុន្តែមេធាវីរបស់លោកឲ្យដឹងថា លោក កឹម សុខា នឹងមិនចូលខ្លួនតាមដីកាកោះនោះទេ ដោយសំអាងថា លោកមានអភ័យឯកសិទ្ធិសភា។
2016-05-26
ក្រុមមេធាវីរបស់លោក កឹម សុខា បានផ្ញើលិខិតទៅតុលាការរាជធានីភ្នំពេញ ដើម្បីជូនដំណឹងពីករណីលោក កឹម សុខា មិនអាចចូលទៅបំភ្លឺតាមការកោះហៅរបស់តុលាការ។
2016-05-25
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃពុធ ទី២៥ ខែឧសភា ពិភាក្សាអំពី «តាមផ្លូវច្បាប់ តើតុលាការអាចចាប់ខ្លួនលោក កឹម សុខា និងតំណាងរាស្ត្រ ២រូបទៀតបានដែរឬទេ?»។
2016-05-25
មន្ត្រីក្រសួងយុត្តិធម៌ ច្រានចោលការអះអាងរបស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ដែលថា មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) និងមន្ត្រី គ.ជ.ប ដែលកំពុងជាប់ឃុំក្នុងសំណុំរឿងសូកប៉ាន់សាក្សី ត្រូវចាត់ទុកថាជាអ្នកទោសមនសិការ។
2016-05-25
សកម្មជនដីធ្លីនៅសហគមន៍បឹងកក់ លើកឡើងថា ពួកគាត់គ្មានជំនឿលើចំណាត់ការក្រសួងមហាផ្ទៃ ថា នឹងចាប់ជនដៃដល់ប្រព្រឹត្តអំពើហិង្សាទៅលើអ្នកភូមិបឹងកក់ កាលពី ៣ឆ្នាំមុន។
2016-05-25
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យអាជ្ញាធរពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់ចុះឈ្មោះចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដា ឆ្នាំ២០១៨។