ប័ណ្ណសារព័ត៌មាន
2017-03-23
មន្ត្រីអង្គការសង្គមស៊ីវិលដែលបំពេញការងារទាក់ទិនការអភិរក្សធនធានធម្មជាតិនៅខេត្តរតនគិរី សាទរចំពោះក្រុមសមត្ថកិច្ចប៉ូលិស ដែលចាប់បានជនជាតិវៀតណាម ៨នាក់ ឆ្លងដែនចូលកាប់ឈើក្នុងដីខ្មែរដោយខុសច្បាប់។
2017-03-23
យុវជនខេត្តព្រះសីហនុ ចង់ឃើញផែនការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ និងការសង់តូបលក់ដូរតាមគំរូស្តង់ដារថ្មីនៅតាមឆ្នេរនានា ឲ្យចេញជារូបរាងឲ្យបានឆាប់ដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យចូលមកទស្សនាខេត្តនេះកាន់តែច្រើនថែមទៀត។
2017-03-23
កម្មករកម្មការិនីតាមទូកនេសាទ និងកំពង់ផែនៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដែលមកពីតំបន់ផ្សេងៗគ្នា បានបោះទីតាំងស្នាក់នៅបណ្ដោះអាសន្នលើដីព្រៃលិចទឹកអភិរក្ស ឋិតនៅតាមបណ្ដោយផ្លូវលំមួយខ្សែចេញពីសាលាស្រុកបរិបូរណ៍ ឆ្ពោះទៅសាលាឃុំឆ្នុកទ្រូ។
2017-03-23
ពលរដ្ឋសហគមន៍ភ្នំបាត នៅស្រុកពញាឮ ខេត្តកណ្ដាល បន្តនាំគ្នាមកទាមទាររកសំណងបន្ថែមនៅតាមស្ថាប័ននានា នៅភ្នំពេញ នៅថ្ងៃទី២២ ខែមីនា រំពឹងថា អាជ្ញាធរនឹងដោះស្រាយបញ្ហារបស់ពួកគាត់ក្នុងពេលឆាប់ៗ។
2017-03-22
សាលាដំបូងរាជធានីភ្នំពេញ ចេញសាលក្រមលើសំណុំរឿងក្ដីឃាតកម្មបណ្ឌិត កែម ឡី នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០១៧ នេះ បន្ទាប់ពីសវនាការអង្គសេចក្ដីកាលពីថ្ងៃទី១ ខែមីនា។
2017-03-22
មូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ បានថ្កោលទោសក្រុមហ៊ុនអាមេរិកាំងមួយឈ្មោះ អ៊ាមប្រូសៀ ឡាបស៍ ដែលមានមូលដ្ឋាននៅរដ្ឋយូតា ពាក់ព័ន្ធនឹងអាជីវកម្មនាំចេញផលិតផលទឹកដោះធម្មជាតិស្ត្រីខ្មែរទៅដាក់លក់នៅសហរដ្ឋអាមេរិក។
2017-03-22
យុវជនដែលបណ្តុះបណ្តាលផ្ទាល់ដោយបណ្ឌិត កែម ឡី គ្រោងចេញផ្សាយសៀវភៅថ្មីមួយក្បាលទៀត ដែលជាការចងក្រងនូវទស្សនៈរបស់អ្នកវិភាគនយោបាយ លោក គឹម សុខ ដែលកំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃស ដោយតុលាការក្រុងភ្នំពេញ។
2017-03-22
ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងជាអនុប្រធាននៃតុលាការក្រុងភ្នំពេញ លោក លាង សំណាត់ បញ្ជាក់នៅក្នុងអង្គសវនាការកាលពីថ្ងៃទី១ ខែមីនា ថា តុលាការនឹងប្រកាសសាលក្រមទៅលើជនសង្ស័យឈ្មោះ ជួប សម្លាប់ នៅថ្ងៃទី២៣ ខែមីនា។
2017-03-22
ការរំលោភកម្មសិទ្ធិបញ្ញាជាបញ្ហាមួយធំនៅកម្ពុជា។ មានទំនិញដែលថតចម្លង ឬទំនិញក្លែងក្លាយជាច្រើន ត្រូវគេឃើញដាក់លក់នៅលើទីផ្សារ។ ទំនិញថតចម្លងទាំងនោះរួមមាន សម្លៀកបំពាក់ ស្បែកជើង មួក និងគ្រឿងអេឡិចត្រូនិក ដែលចម្លងម៉ាកយីហោដោយគ្មានការអនុញ្ញាតពីម្ចាស់ដើម។
2017-03-22
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី២២ ខែមីនា បានប្រកាសរំសាយមុខងារមួយចំនួនដែលលោក សុខ អាន អតីតរដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រីធ្លាប់គ្រប់គ្រង។ ក្នុងពេលជាមួយគ្នា លោក ហ៊ុន សែន ក៏បានប្រកាសដាក់ស្ថាប័នមួយចំនួនដែលឋិតក្រោមការគ្រប់គ្រងរបស់លោក សុខ អាន អោយឋិតនៅក្រោមចំណុះក្រសួងជំនាញវិញ។
2017-03-22
ក្រសួងការបរទេសកម្ពុជា នៅថ្ងៃពុធ ទី២២ មីនា ចាត់ទុករបាយការណ៍របស់សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ថាជាការចោទប្រកាន់មកលើរដ្ឋាភិបាលកម្ពុជា ដោយគ្មានមូលដ្ឋាន និងមានភាពខ្មៅងងឹត។
2017-03-22
ជនជាតិដើមភាគតិចកួយ មួយគ្រួសាររស់នៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង បារម្ភពីសកម្មភាពកាប់ទន្ទ្រានដីព្រៃមកធ្វើជាដីកម្មសិទ្ធិឯកជន បង្កការប៉ះពាល់ដល់ដើមឈើផលិតជ័រទឹកដែលជាឆ្នាំងបាយរបស់ពួកគាត់។
2017-03-22
ប្រភពពីអ្នកភូមិឱ្យដឹងថា ក្រុមហ៊ុនឯកជនមួយកំពុងតែរៀបចំការដ្ឋានបម្រុងកិនយកថ្មភ្នំចង្ក្រានយក្សដែលស្ថិតនៅភូមិសាស្ត្រឃុំបេង ស្រុកបន្ទាយអំពិល នៃខេត្តឧត្តរមានជ័យ ទៅលក់ដូរជាអាជីវកម្ម។
2017-03-22
ឈើមូលក្នុងព្រៃសហគមន៍ភូមិឡែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលក្រសួងកសិកម្ម បង្កើតជាព្រៃអភិរក្សរបស់សហគមន៍ កំពុងរងការកាប់បំផ្លាញកាន់តែច្រើនឡើង។ មន្ត្រីមូលដ្ឋានទទួលស្គាល់ថា សហគមន៍អស់លទ្ធភាពទប់ស្កាត់ ហើយយល់ព្រមឲ្យឈ្មួញចូលកាប់ឈើដើម្បីយកប្រាក់ចំណូលសហគមន៍។
2017-03-22
មន្ត្រីក្រសួងមហាផ្ទៃកម្ពុជា មិនទាន់មានព័ត៌មានជាក់លាក់ពីកាលបរិច្ឆេទនៃការមកដល់របស់ពលរដ្ឋកម្ពុជា ៣៦រូប ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក គ្រោងចាប់បញ្ជូនត្រឡប់មកកម្ពុជាវិញ ក្រោយពីបានប្រព្រឹត្តបទល្មើសនៅទីនោះ។ ទាក់ទងនឹងរឿងនេះ រដ្ឋាភិបាលទាំងពីរគ្រោងជួបប្រជុំគ្នានៅខែខាងមុខដើម្បីពិភាក្សាលើការសើរើកិច្ចព្រមព្រៀងបញ្ជូនខ្លួនពលរដ្ឋកម្ពុជានេះ។