ប័ណ្ណសារព័ត៌មាន
2017-03-19
ថ្នាក់ដឹកនាំកំពូលៗនៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សិស្សនិស្សិត និងប្រជាពលរដ្ឋមួយចំនួន ព្រមទាំងក្រុមតំណាងរាស្ត្របក្សប្រឆាំងដែលមានគ្នាប្រហែលជាង ១ពាន់នាក់ នាំគ្នាជូនដំណើរជាលើកចុងក្រោយចំពោះសពលោក សុខ អាន យកទៅបូជានៅខាងមុខវត្តបទុមវតី រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧។
2017-03-19
ប្រជាពលរដ្ឋនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បារម្ភថា ក្រុមហ៊ុន អាន ម៉ារ៉ាឌី អាចនឹងចូលឈូសឆាយដំណាំពួកគាត់បន្តទៀត។ ក្តីបារម្ភនេះ ក្រោយពេលខាងក្រុមហ៊ុនបានចូលទៅឈូសឆាយផលដំណាំពលរដ្ឋជាច្រើនសា ប៉ុន្តែអាជ្ញាធរនៅមិនទាន់អាចដោះស្រាយបាននៅឡើយ។
2017-03-19
ធនាគារជាតិនៃកម្ពុជា ប្រកាសប្ដូរក្រដាសប្រាក់ថ្មីជូនសាធារណជនចំពោះក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧។
2017-03-18
គ.ជ.ប ចំណាយថវិកាប្រហែល ៥២លានដុល្លារសហរដ្ឋអាមេរិក ដើម្បីរៀបចំដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់។ រីឯមន្ត្រីសង្គមស៊ីវិលដែលតាមដានដំណើរការរៀបចំការបោះឆ្នោត យល់ថា គ.ជ.ប គួរតែចំណាយថវិកាឲ្យបានច្រើនដើម្បីចុះផ្សព្វផ្សាយផ្ទាល់ដល់ពលរដ្ឋនៅទីជនបទឲ្យពួកគាត់យល់ដឹងអំពីការបោះឆ្នោត។
2017-03-18
គណបក្សប្រជាជនកម្ពុជា ធានារ៉ាប់រងរាល់ការចំណាយសព្វគ្រប់សម្រាប់ពិធីបុណ្យសព លោក សុខ អាន ជំនួសអោយការប្រើប្រាស់ថវិកាជាតិ។
2017-03-18
ក្រុមពលរដ្ឋដែលមានទំនាស់ដីធ្លីនៅតំបន់អភិវឌ្ឍន៍ទីក្រុងរណបក្នុងខណ្ឌជ្រោយចង្វារ កំពុងបារម្ភអំពីឱសានវាទរបស់សាលារាជធានីភ្នំពេញ ដែលកំណត់រយៈពេល ១ខែ ក្នុងការដកហូតដីពួកគាត់។ ប៉ុន្តែពួកគាត់បញ្ជាក់ជំហរជាថ្មីថា នឹងមិនទទួលយកដំណោះស្រាយរបស់សាលាក្រុងដែលដកហូតដីពួកគាត់ចំនួន ៩០% ហើយទុកឲ្យគាត់ ១០% នោះទេ។
2017-03-18
មន្ត្រីក្រសួងមហាផ្ទៃ អះអាងនៅថ្ងៃទី១៨ ខែមីនា ថា កម្ពុជាមិនទទួលបានការស្នើសុំផ្លូវការណាមួយពីរដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីចូលរួមស៊ើបអង្កេតទៅលើករណីស្ត្រីសង្ស័យ ២នាក់ ដែលបានធ្វើសកម្មភាពសម្លាប់លោក គឹម ជុងណាម បងប្រុសម្ដាយទីទៃជាមួយមេដឹកនាំកូរ៉េខាងជើង លោក គឹម ជុងអ៊ុន នៅប្រទេសម៉ាឡេស៊ី កាលពីពាក់កណ្ដាលខែកុម្ភៈ នោះទេ។
2017-03-18
នៅថ្ងៃជូនដំណើរនៃសពលោក សុខ អាន នៅព្រឹកថ្ងៃទី១៩ ខែមីនា គណបក្សប្រឆាំងនឹងដឹកនាំប្រតិភូមួយក្រុម ទៅគោរពវិញ្ញាណក្ខន្ធសព រួចហើយចូលរួមដង្ហែរហូតដល់ទីបូជាសព ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យ។ អ្នកនាំពាក្យពីខាងបក្សកាន់អំណាចយល់ឃើញថា នេះជារឿងល្អដែលអ្នកនយោបាយចេះយកអាសាគ្នាពេលមានទុក្ខសោក។
2017-03-18
កម្មករចំនួនជាង ៣០នាក់ នៅរោងចក្រ ធាន ស៊ុង (Tien Sung) ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានដួលសន្លប់ និងទន់ដៃជើង ចំនួន ២ថ្ងៃជាប់គ្នា ដោយសារហេតុការណ៍ឆេះបំពង់បូមខ្យល់នៃម៉ាស៊ីនភ្លើង។
2017-03-18
សិស្សវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យជាង ៦០នាក់ បានជួបជុំគ្នាស្វែងយល់ពីច្បាប់ចរាចរណ៍ និងការប្រុងប្រយ័ត្ននៅពេលបើកបរដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍។
2017-03-18
បទល្មើសដាក់របាំងសាច់អួនលើសប្រវែងកំណត់ដោយច្បាប់ស្ដីពីជលផល ត្រូវបានពលរដ្ឋខ្លះនៅឃុំឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង នាំគ្នាលួចដាក់ឡើងវិញ បើទោះជាមានវិធានការតឹងរ៉ឹងរបស់រដ្ឋាភិបាលក្នុងការចុះកម្ទេច ឬកាត់តម្រឹមឧបករណ៍ប្រភេទនេះក្ដី។ អាជ្ញាធរមានសមត្ថកិច្ចបញ្ជាក់ថា នឹងបង្កើនការចុះល្បាត និងទប់ស្កាត់បទល្មើសតាមទីតាំងសំខាន់ៗដែលបង្ក្រាបរួច។
2017-03-18
អង្គការស្នាមអង្គការស្នាមញញឹមកម្ពុជា សហការជាមួយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី) នឹងធ្វើការវះកាត់មាត់ឆែប ក្រអូមឆែក មាត់ធ្មេញ និងពិការភាពមុខមាត់ផ្សេង ជូនប្រជាពលរដ្ឋដោយឥតយកប្រាក់។ញញឹមកម្ពុជាសហការជាមួយមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត វះកាត់មាត់ឆែប ក្រអូមឆែក មាត់ធ្មេញ ជូនប្រជាពលរដ្ឋឥតគិតថ្លៃ។
2017-03-18
បេក្ខជនឈរឈ្មោះបោះឆ្នោតឃុំជាំ និងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លើកឡើងថា ពួកគេនឹងលើកយកបញ្ហាប្រឈមផ្សេងៗរបស់ពលរដ្ឋទៅជជែកគ្នាជាមួយថ្នាក់ដឹកនាំរបស់ខ្លួន ដើម្បីដាក់បញ្ចូលក្នុងគោលនយោបាយគណបក្សពួកគេ។
2017-03-18
ប្រជាពលរដ្ឋនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បន្តព្រួយបារម្ភខ្លាចផ្ទៃបឹងកង្កែប ត្រូវគេរំលោភធ្វើជាកម្មសិទ្ធិឯកជន ព្រោះរាល់ថ្ងៃនេះមានសកម្មភាពបោះបង្គោលឈើ និងដឹកដីចាក់ចូលទៅក្នុងផ្ទៃបឹងកង្កែប ដោយគ្មានអាជ្ញាធរហាមឃាត់។
2017-03-18
បុគ្គលដែលអះអាងថា ខ្លួនគឺជាម្ចាស់លេខទូរស័ព្ទមាននៅក្នុងសារបែកធ្លាយដែលជនអនាមិកផ្ញើទៅកាន់អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីដើមខែមីនា ស្នើឲ្យមានការគោរពចំពោះសិទ្ធិបុគ្គលឯកជន។ អ្នកទាំងនេះ គឺជាម្ចាស់លេខទូរស័ព្ទដែលក្នុងសារបែកធ្លាយបង្ហាញថា បានទាក់ទងទៅឈ្មោះ Sam Rainsy។