ប័ណ្ណសារព័ត៌មាន
2017-03-29
ពលរដ្ឋរស់នៅឃុំបុសលាវ ស្រុកចិត្របុរី ខែត្រក្រចេះ បារម្ភពីការខ្វះខាតទឹកប្រើប្រាស់ទ្រទ្រង់ជីវភាពគ្រួសារប្រចាំថ្ងៃ ក្រោយពីប្រភពទឹកសំខាន់ៗនៅមូលដ្ឋានដែលពលរដ្ឋធ្លាប់ប្រើប្រាស់ បានហួតហែងជាបណ្ដើរៗ។ រីឯទឹកអណ្ដូងមានតិចប្រើប្រាស់ពុំគ្រប់គ្រាន់ និងឋិតនៅឆ្ងាយពីលំនៅឋានអ្នកភូមិ។
2017-03-29
ក្រុមកម្មករអូសរទេះនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមាណ ៥០នាក់ នៅព្រឹកថ្ងៃទី២៩ ខែមីនា តវ៉ាបិទផ្លូវនៅគល់ស្ពានច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីដាក់សម្ពាធឲ្យសមត្ថកិច្ចថៃ ឈប់យកប្រាក់ដឹកទំនិញចូលពីថៃ មកកម្ពុជា តាមអំពើចិត្តបន្តទៀត។
2017-03-29
ស្ថានកុងស៊ុលខ្មែរប្រចាំទីក្រុងហូជីមិញប្រទេសវៀតណាម បានជួយសង្គ្រោះនារីខ្មែរ៣នាក់ ដែលចាញ់បោកមេខ្យល់យកទៅរៀបការជាមួយបុរសជនជាតិចិន មកកម្ពុជាវិញនៅថ្ងៃទី២៩ មីនា។
2017-03-29
សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ជាច្រើនរូបមកពីគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស នៅខេត្តព្រៃវែង ត្រូវបានក្រសួងមហាផ្ទៃ កាត់ប្រាក់ខែ និងរំលាយតួនាទីចោលនៅអំឡុងខែមីនា បន្ទាប់ពីពួកគាត់បានឈរឈ្មោះបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ វិញ។
2017-03-29
ប្រជាពលរដ្ឋរស់នៅឃុំតាអុង ស្រុកចម្ការលើ ខេត្តកំពង់ចាម ជិត ២០គ្រួសារ ដែលត្រូវបានក្រុមហ៊ុនចម្ការកៅស៊ូ អាន ម៉ារ៉ាឌី តម្រូវឲ្យទៅរស់នៅតំបន់ផ្សេងក្នុងស្រុកដដែល ស្នើឲ្យអាជ្ញាធរជួយដោះស្រាយសំណងផលប៉ះពាល់ឲ្យបានឆាប់រហ័ស។
2017-03-29
អគ្គស្នងការដ្ឋាននគរបាលជាតិព្រមានចាត់វិធានការតាមផ្លូវតុលាការចំពោះម្ចាស់យានយន្តណាដែលមិនកាត់ឈ្មោះបញ្ជាក់កម្មសិទ្ធិ ក្រោយទិញយានយន្តទាំងនោះតពីគ្នា។
2017-03-29
ទន្ទឹមនឹងដំណើរការបោះឆ្នោតជិតមកដល់ អាជ្ញាធរភូមិ-ឃុំខ្លះដែលលម្អៀងទៅរកគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ក៏កំពុងតែប្រឹងប្រែងរិះរកយុទ្ធសាស្ត្រគ្រប់បែបយ៉ាង ដើម្បីការពារកៅអីមេឃុំនៅតាមមូលដ្ឋាន កុំឲ្យគណបក្សសង្គ្រោះជាតិ ដែលជាដៃគូប្រកួតប្រជែងដណ្ដើមយកបានផងដែរ។
2017-03-29
វិស័យរ៉ែមាស មានសក្ដានុពលខ្លាំងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។ វិស័យនេះនឹងបើកផ្លូវផ្ដល់ឱកាសដល់ការហូរចូលវិនិយោគបរទេស។ រ៉ែមាស តាំងនៅកណ្ដាលព្រៃជ្រៅតាមតំបន់ភ្នំដាច់ស្រយាលដែលពិបាកធ្វើដំណើរដល់។
2017-03-29
ពលរដ្ឋប្រហែល ២០នាក់ តំណាងឲ្យពលរដ្ឋជាង ២០០គ្រួសារនៃសហគមន៍កៀនឃ្លាំង លើកគ្នាទៅតវ៉ានៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើសុំរដ្ឋមន្ត្រី ជា សុផារ៉ា ជួយអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លីពួកគាត់ដែលមានជម្លោះជាង ៥ឆ្នាំមកហើយ ដោយសារតែរងផលប៉ះពាល់បាត់ដីធ្លីពីការអភិវឌ្ឍបង្កើតទីក្រុងរណបជ្រោយចង្វារ។
2017-03-29
ប្រតិបត្តិករទេសចរមួយចំនួននៅឆ្នេរឡុងសិត ឬឆ្នេរហ្វ៊ខេប៉ិច នៃសង្កាត់កោះរ៉ុង គាំទ្រសារអំពាវនាវរបស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការងារថែរក្សាអនាម័យបរិស្ថានឆ្នេរឲ្យបានល្អ ដើម្បីរួមចំណែកទាក់ទាញកំណើនភ្ញៀវទេសចរចូលមកទស្សនាខេត្តនេះបានកាន់តែច្រើន។
2017-03-29
ក្រសួងមហាផ្ទៃ សម្រេចផ្លាស់ប្ដូរតួនាទីស្នងការនគរបាលខេត្តកំពង់ធំ លោក ជូ សំអាន ជាផ្លូវការនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧។ ការផ្លាស់ប្ដូរនេះ បន្ទាប់ពីស្នងការរូបនោះរងការចោទប្រកាន់ថា មានរឿងអាស្រូវមួយចំនួន ពិសេសពាក់ព័ន្ធនឹងអំពើពុករលួយដែលបានប្រព្រឹត្តកាលពីពេលខ្លួននៅកាន់តំណែង។
2017-03-29
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិសម្ដែងក្ដីបារម្ភថា ការបន្តយាយីរបស់ក្រសួងមហាផ្ទៃ មកលើគណបក្សប្រឆាំង ជាសញ្ញាមួយក្នុងការរាំងខ្ទប់ និងបំបិទសំឡេងបក្សប្រឆាំងពីការចូលរួមដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅពេលខាងមុខ។
2017-03-29
ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាដែលព្យាបាលកុមារក្រីក្រខ្មែរដោយឥតគិតកម្រៃ គឺលោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Dr. Beat Richner) ឈឺធ្ងន់កំពុងព្យាបាលនៅប្រទេសស្វីស (Switzerland)។
2017-03-29
សមត្ថកិច្ចនគរបាលខេត្តរតនគិរី ឃាត់ខ្លួនជនជាតិវៀតណាម ៧នាក់បន្ថែមទៀត ដែលបានឆ្លងដែនចូលកាប់ឈើក្នុងទឹកដីខ្មែរក្នុងស្រុកលំផាត់។ ក្នុងពេលជាមួយគ្នា សមត្ថកិច្ចក៏បានឃាត់ខ្លួនពលរដ្ឋខ្មែរ ២នាក់ដែលជាប់ពាក់ព័ន្ធក្នុងការផ្តល់រថយន្តដឹកជញ្ជូនឈើទៅឲ្យជនជាតិវៀតណាម ទាំងនោះ។
2017-03-29
មន្ត្រីអង្គការសង្គមស៊ីវិលនៅខេត្តបន្ទាយមានជ័យ ព្រួយបារម្ភយ៉ាងខ្លាំងអំពីពលកររាប់ពាន់នាក់នាំគ្នាសម្រុកចេញទៅធ្វើការងារស្របច្បាប់នៅប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។