ប័ណ្ណសារព័ត៌មាន
2017-09-24
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧២ នៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយបដិសេធការចោទប្រកាន់របស់សហគមន៍អន្តរជាតិថា កម្ពុជាកំពុងដើរថយក្រោយពីលទ្ធិប្រជាធិបតេយ្យ ហើយលោកចោទសួរវិញថា តើប្រទេសណាក្នុងពិភពលោកនេះ មិនចាត់វិធានការប្រឆាំងនឹងការញុះញង់ឲ្យមានការរើសអើងពូជសាសន៍ ការបោះពុម្ពផែនទីក្លែងក្លាយ និងក្បត់ជាតិ?
2017-09-23
ស្រីអើយស្រីក្មេង ជិះកង់ដើរលេង ខោរដាច់ជង្គង់ ខោរជិតមិនស្លៀក ថាចិត្តមិនចង់ ខោរដាច់ជង្គង់ ថាខ្ញង់សម័យ។
2017-09-23
ក្រុមមេធាវីការពារក្ដីឱ្យលោក កឹម សុខា គ្រោងនឹងដាក់ពាក្យស្នើសុំឱ្យលោក កឹម សុខា ចូលរួមនីតិវិធីសវនាការសាលាឧទ្ធរណ៍នៅថ្ងៃទី២៦ ខែកញ្ញា ខាងមុខ ជុំវិញបណ្ដឹងសុំនៅក្រៅឃុំជាបណ្ដោះអាសន្ន។ ក្រុមមេធាវីអះអាងថា វត្តមានលោក កឹម សុខា ក្នុងសវនាការសាលាឧទ្ធរណ៍ជាការចាំបាច់។
2017-09-22
ស្របពេលដែលពិភពលោកប្រារព្ធទិវាសន្តិភាពអន្តរជាតិ កាលពីថ្ងៃទី២១ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ចេញសារប្ដេជ្ញាចិត្តក្នុងអត្ថន័យហាក់បង្កប់ដោយអំពើហិង្សា ដើម្បីទប់ស្កាត់ក្រុមអ្នករិះគន់ទាំងឡាយណាដែលប៉ុនប៉ងនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមានក្នុងសង្គមកម្ពុជា។
2017-09-22
បិណ្ឌទី១៣ នៅការិយាល័យ ប្រិមប្រិយការងារ បុគ្គលិកមកជុំ ពិភាក្សាគ្នា បញ្ចប់គ្រោងការ ឲ្យចប់មុនភ្ជុំ។
2017-09-21
រលកនៃការតវ៉ារបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសដើម្បីទាមទារឲ្យដោះលែងលោក កឹម សុខា នឹងបន្តបោកបក់ទៅដល់ទីស្នាក់ការអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុងញូវយ៉ក (New York) នៅថ្ងៃសុក្រ នេះទៀត។
2017-09-21
មន្ត្រីអង្គការឃ្លាំមើលសេរីភាពពិភពលោក ថាការជួយជាគំនិត និងយុទ្ធសាស្ត្រ ឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ មិនមែនជាការប្រឆាំងរដ្ឋាភិបាលនោះទេ។
2017-09-21
ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្ដីប្រកាសព័ត៌មានព្យាករអាកាសធាតុថា កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើននៅទូទាំងប្រទេសចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ កញ្ញា។
2017-09-21
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្ដីណែនាំស្ដីពីដំណើរការ និងនីតិវិធី នៃការដោះស្រាយវិវាទពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនៅក្នុងខែត្រមួយចំនួន។
2017-09-21
រដ្ឋាភិបាលកម្ពុជា ប្រកាសជាសាធារណៈក្នុងការជ្រើសរើសទាហានបន្ថែម ដើម្បីឈរជើងប្រចាំការនៅខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន រវាងប្រទេសឡាវ និងប្រទេសវៀតណាម ខណៈស្ថានភាពនយោបាយកំពុងប្រេះឆារវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង។
2017-09-21
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានផ្ដល់បទសម្ភាសន៍អំពីការបង្កើតសមាគមលើកតម្កើងប្រជាធិបតេយ្យនៅកម្ពុជា។
2017-09-20
រដ្ឋាភិបាលកម្ពុជា និងកុម្មុយនិស្តចិនបានព្រមព្រៀងគ្នា ថានឹងបង្កើតឲ្យមានទូរទស្សន៍ ឌីជីថល (Digital) នៅកម្ពុជា ដើម្បីជំរុញឲ្យមានទំនាក់ទំនងក្នុងក្របខ័ណ្ឌរវាងសង្គមស៊ីវិល និងសង្គមស៊ីវិលនៃប្រទេសទាំងពីរ។
2017-09-19
មន្ត្រីគណបក្សសង្គ្រោះជាតិខេត្តប៉ៃលិន ព្រួយបារម្ភខ្លាចក្រែងប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតមិនគ្រប់គ្នា។ មន្ត្រីបក្សប្រឆាំងរូបនេះអះអាងថា មូលហេតុដែលព្រួយបារម្ភដោយសារអភិបាលស្រុកសាលាក្រៅ បញ្ជាឲ្យស្មៀនឃុំស្ទឹងកាច់ យកត្រាទៅទុក ហើយស្មៀនក៏បានយកត្រាទៅចាក់សោទុក មិនអាចចេញលិខិតបញ្ជាក់ជូនពលរដ្ឋដើម្បីឲ្យពួកគាត់យកទៅចុះឈ្មោះបោះឆ្នោតបាន។
2017-09-19
តំណាងរាស្ត្រសហរដ្ឋអាមេរិក មួយចំនួនជំរុញឲ្យរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) កៀរគរសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ដាក់គំនាបរដ្ឋាភិបាល លោក ហ៊ុន សែន អនុញ្ញាតឲ្យកម្ពុជា មានលទ្ធិប្រជាធិបតេយ្យពេញលេញ និងនីតិរដ្ឋ។
2017-09-18
ពលខ្មែរ-អាមេរិកាំង និងខ្មែរនៅក្រៅប្រទេសមានបំណងរួមតែមួយ គឺទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន បញ្ឈប់ការធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំង និងស្តារលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរីភាពក្នុងបញ្ចេញមតិឡើងវិញ ដើម្បីឲ្យការបោះឆ្នោតជាតិខាងមុខ ប្រព្រឹត្តទៅមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។