ប័ណ្ណសារព័ត៌មាន
2017-09-15
សមត្ថកិច្ចខណ្ឌដូនពេញដោះលែងបុរសម្នាក់ ដែលជិះម៉ូតូតាមផ្លូវលើកបដាជូនពរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យមានអាយុដល់៥០០ឆ្នាំ វិញហើយ បន្ទាប់ពីធ្វើកិច្ចសន្យាលែងប្រព្រឹត្តទង្វើបែបនេះបន្តទៀត។
2017-09-15
ប្រធានក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងចេញលិខិតពីរដាច់ដោយឡែកពីគ្នា ស្នើរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឲ្យបំភ្លឺពីការអនុវត្តច្បាប់ពាក់ព័ន្ធនឹងបទល្មើសជាក់ស្ដែង និងការបិទការផ្សាយស្ថានីយវិទ្យុមួយចំនួន។
2017-09-15
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានស្នើឱ្យអ្នកសារព័ត៌មានកុំភ្ជាប់រឿងនយោបាយទៅនឹងការងាររបស់ គ.ជ.ប។ គ.ជ.ប បានលើកឡើងបែបនេះនៅក្នុងសិក្ខាសាលាមួយដើម្បីឱ្យអ្នកសារព័ត៌មានស្វែងយល់ឱ្យបានច្បាស់អំពីការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត២០១៧ និងដើម្បីឱ្យអ្នកសារព័ត៌មានប្រើប្រាស់តួនាទីរបស់ខ្លួនឱ្យបានអព្យាក្រឹត្យស្របតាមច្បាប់បោះឆ្នោត និងច្បាប់ពាក់ព័ន្ធផ្សេងៗទៀត។
2017-09-15
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៥ ខែកញ្ញា ចេញមុខបបួលសហរដ្ឋអាមេរិក ចរចាជាកញ្ចប់ដើម្បីដោះស្រាយបញ្ហាដែលសហរដ្ឋអាមេរិក ប្រកាសផ្អាកផ្ដល់ទិដ្ឋាការដល់មន្ត្រីក្រសួងការបរទេស និងក្រុមគ្រួសារកាលពីពេលថ្មីៗនេះ។ ការប្រកាសរបស់លោក ហ៊ុន សែន នេះ គឺក្រោយពីលោកប្រកាសផ្អាកកិច្ចសហការជាមួយសហរដ្ឋអាមេរិក ដើម្បីរុករកអដ្ឋិធាតុទាហានអាមេរិក ដែលបាត់ខ្លួននៅកម្ពុជា ក្នុងសម័យសង្គ្រាម។
2017-09-15
ប្រកាសរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី១៥ ខែ កញ្ញា បានសម្រេចលុបឈ្មោះអង្គការបរិស្ថានដ៏សកម្មមួយនេះចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាលនៅក្រសួងមហាផ្ទៃ។
2017-09-15
ប្រជាសហគមន៍នៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ សម្ដែងការខកចិត្តព្រោះអ្នកម៉ៅការសាងសង់សាលារៀននៅភូមិចង្គុំទី១ បានឱ្យកូនជាងរុះរើសាលារៀនចាស់ដែលធ្វើអំពីឈើយកទៅបាត់ដោយគ្មានជូនដំណឹងប្រាប់ពួកគាត់។ អាជ្ញាធរឃុំយល់ថា ករណីនេះគឺជារឿងមិនត្រឹមត្រូវឡើយ ហើយបើមានពាក្យបណ្ដឹងពីពលរដ្ឋអាជ្ញាធរនឹងប្រជុំគ្នាចាត់វិធានការ។
2017-09-15
អ្នកនាំពាក្យក្រសួងព័ត៌មាន បានព្រមានថា ចាប់ពីថ្ងៃទី១៦ ខែកញ្ញា តទៅលែងមានវត្តមានវិទ្យុអាស៊ីសេរី ដែលផ្សាយជាភាសាខ្មែរនៅកម្ពុជា ទៀតហើយ។ ការបញ្ជាក់ជំហរដូចនេះ របស់ក្រសួងព័ត៌មាន ខណៈដែលវិទ្យុអាស៊ីសេរី សម្រេចផ្អាកសកម្មភាពការិយាល័យរបស់ខ្លួននៅកម្ពុជា និងបន្ទាប់ពីកាសែត ឌឹ ខេមបូឌា ដេលី ត្រូវបង្ខំចិត្តបិទទ្វារដោយសាររងសម្ពាធនយោបាយតាមរយៈការចោទប្រកាន់ដោយអង្គភាពរដ្ឋថា ព្រឹត្តិបត្រផ្សាយជាភាសាអង់គ្លេស និងខ្មែរនេះមិនបង់ពន្ធចូលរដ្ឋ។
2017-09-15
សាលាឧទ្ធរណ៍បន្តបដិសេធបណ្ដឹងសុំនៅឃុំរបស់លោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ ដោយចាត់ទុកការសម្រេចរបស់តុលាការក្រុងភ្នំពេញ ទុកជាបានការដដែលក្នុងសំណុំរឿងដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដឹងលោក គឹម សុខ ពីញុះញង់ឲ្យមានបទឧក្រិដ្ឋជាអាទិ៍ និងពីបទបរិហារកេរ្តិ៍ជាសាធារណៈ។
2017-09-14
ការរំលោភសិទ្ធិមនុស្ស ការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ ការឃុំខ្លួនសកម្មជននយោបាយ និងការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង ព្រមទាំងការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា បាននាំឲ្យពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក ពុះកញ្ជ្រោលនាំគ្នាធ្វើបាតុកម្មជាបន្តបន្ទាប់ដើម្បីជំរុញឲ្យមេដឹកនាំប្រទេសមហាអំណាចមួយនេះ ដាក់សម្ពាធដល់រដ្ឋាភិបាលកម្ពុជា ឲ្យស្ដារស្ថានភាពនយោបាយឲ្យប្រសើរឡើងវិញនៅមុនការបោះឆ្នោតឆ្នាំ២០១៨។
2017-09-14
លោកស្រី ឆែម ក្មាន់ រស់នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ដែលត្រូវឈ្មួញដីឈ្មោះ ហ៊ាង គន្ធី និងបក្សពួក ៤នាក់ទៀត បានព្រួតវាយនៅថ្ងៃទី១៤ ខែកញ្ញា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខែត្រកំពត។
2017-09-14
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការស្វែងរកអដ្ឋិធាតុទាហានអាមេរិក បាត់ខ្លួននៅកម្ពុជា កាលពីសម័យសង្គ្រាមនៅទសវត្ស៧០ ជាថ្នូរនឹងការណ៍ដែលរដ្ឋាភិបាលអាមេរិក បានដាក់ទណ្ឌកម្មមិនផ្ដល់ទិដ្ឋាការធ្វើដំណើរដល់មន្ត្រីការទូតជាន់ខ្ពស់របស់កម្ពុជា។
2017-09-14
ម្ចាស់កាសែតភាសាអង់គ្លេស The Cambodia Daily ចេញមុខទម្លាយការពិតស្ថិតពីក្រោយការចេញលិខិតសុំទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយអះអាងថា អ្នកស្រីរងការបង្ខិតបង្ខំឲ្យសរសេរសុំទោសប្រមុខរដ្ឋាភិបាលកម្ពុជា បើទោះជាក្បត់ឆន្ទៈពិតរបស់អ្នកស្រីយ៉ាងណាក៏ដោយ ព្រោះដើម្បីជាថ្នូរកុំឲ្យគេធ្វើបាបស្វាមីអ្នកស្រីដែលកំពុងមានវត្តមាននៅប្រទេសកម្ពុជា។
2017-09-14
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឲ្យដឹងនៅថ្ងៃទី១៤ កញ្ញា ថា កម្ពុជា យល់ព្រមទៅទទួលយកពលរដ្ឋខ្មែរដែលបានប្រព្រឹត្តខុសច្បាប់អាមេរិកនោះឡើងវិញហើយ ក្រោយពីអ្នកទាំងនោះបានអនុវត្តទោសរួចរាល់នៅសហរដ្ឋអាមេរិក។
2017-09-14
ក្នុងរយៈពេលមិនដល់ពីរថ្ងៃផង ក្រោយពេលសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការអំពីការដាក់ទណ្ឌកម្មមិនផ្ដល់ទិដ្ឋាការធ្វើដំណើរប្រភេទ B1 ឬ B2 ដល់មន្ត្រីការទូតនៃក្រសួងការបរទេសកម្ពុជា រដ្ឋាភិបាលបានចេញនូវសេចក្ដីថ្លែងការណ៍ផ្ទួនៗ រហូតដល់ទៅពីរលើក សម្ដែងក្ដីសោកស្ដាយរបស់ខ្លួនចំពោះចំណាត់ការដ៏ឆាប់រហ័សរបស់សហរដ្ឋអាមេរិក នៅពេលនេះ។
2017-09-14
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប អះអាងថា ស្ថាប័ននេះនឹងអាចធ្វើកិច្ចការរៀបចំការបោះឆ្នោតបាន ទោះជាបាត់បង់ជំនួយពីអង្គការបរទេសពាក់ព័ន្ធការងារនេះខ្លះក្ដី។ ប៉ុន្តែ គ.ជ.ប យល់ថា អ្នកចុះឈ្មោះមានចំនួនទាប។