ប័ណ្ណសារព័ត៌មាន
2017-09-12
ការប្រកាសឲ្យបិទស្ថានីយវិទ្យុអេហ្វអ៊ឹម (FM) ដែលចាក់ផ្សាយកម្មវិធីព័ត៌មានពីវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអាស៊ីសេរី (RFA) ធ្វើឲ្យម្ចាស់ស្ថានីយFMមួយចំនួន ត្អូញត្អែរពីទុក្ខលំបាកផ្នែកហិរញ្ញវត្ថុ។
2017-09-12
កម្ពុជាស្នើប្រទេសកូរ៉េខាងជើងបញ្ឈប់ការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលគ្រប់ប្រភេទ ដើម្បីការពារសន្តិភាព និងស្ថិរភាពនៅក្នុងឧបទ្វីបកូរ៉េ ខណៈពិភពលោកកំពុងថ្កោលទោសការគំរាមកំហែងពីប្រទេសកុម្មុយនិស្តមួយនេះ។
2017-09-12
គណៈកម្មការសហគមន៍ការពារព្រៃឈើជាំពេន ក្នុងឃុំរមទម នៃស្រុករវៀង ឱ្យដឹងថា គេនឹងធ្វើពាក្យបណ្ដឹងប្រឆាំងមេខ្លោងកាប់ឈើនៅក្នុងតំបន់ការពាររបស់ពួកគេដាក់ទៅតុលាការខេត្តព្រះវិហារ នៅក្នុងសប្ដាហ៍នេះ។
2017-09-12
ស្ថានទូតអាមេរិកប្រចាំកម្ពុជា ច្រានចោលការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីក្រោមឱវាទរបស់លោកមួយចំនួន ដែលបានចោទប្រកាន់សហរដ្ឋអាមេរិក ថាជាអ្នកនៅពីក្រោយខ្នងលោក កឹម សុខា ក្នុងការបង្កើតឱ្យមានបដិវត្តន៍ពណ៌នៅកម្ពុជា។
2017-09-12
គណបក្សសង្គ្រោះជាតិ បង្ហាញជំហរថា នឹងមិនបោះបង់ការចូលរួមបោះឆ្នោតឆ្នាំ២០១៨ ឡើយ។ ការបង្ហាញជំហរចុងក្រោយនេះ ព្រោះបក្សប្រឆាំងរំពឹងថា ស្ថានភាពនយោបាយបច្ចុប្បន្ន នឹងអាចវិលមករកភាពធម្មតាវិញ មុនការបោះឆ្នោតនេះមកដល់។
2017-09-12
សកម្មជនចលនាមាតាធម្មជាតិ ២នាក់ ត្រូវបានអាជ្ញាធរក្នុងស្រុកគីរីសាគរ ខេត្តកោះកុង ឃាត់ខ្លួន ខណៈពួកគេជិះទូកថតវីដេអូឯកសារទាក់ទងអាជីវកម្មខ្សាច់នៅតំបន់ព្រែកខ្សាច់នោះ។ ប្រជាសហគមន៍ និងមន្ត្រីសិទ្ធិមនុស្ស ស្នើសុំឲ្យដោះលែងសកម្មជនការពារបរិស្ថានទាំងពីរនោះវិញ។
2017-09-11
កូនស្រីច្បងរបស់ លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា មិនមានជំនឿថា រដ្ឋាភិបាល លោក ហ៊ុនសែន ហ៊ានរំលាយគណបក្សប្រឆាំងដ៏ធំជាងគេនោះក្នុងប្រទេសកម្ពុជាមិនឲ្យចូលរួមការបោះឆ្នោតជាតិឆ្នាំ២០១៨ នេះទេ។
2017-09-11
មួយឆ្នាំក្រោយការផ្ទុះរឿងអាស្រូវបាត់ទឹកប្រាក់ជាង ៧០០លានដុល្លារអាមេរិកពីការនាំចេញខ្សាច់ទៅសិង្ហបុរី និងឥណ្ឌា ពេលនេះដំណឹងស្ដីពីភាពមិនប្រក្រតីនៃការនាំចេញខ្សាច់នេះ ក៏បានផ្ទុះឡើងមួយករណីថ្មីទៀត។
2017-09-11
សង្គមស៊ីវិលដែលឃ្លាំមើលដំណើរការបោះឆ្នោត សង្កេតឃើញថា សន្ទុះអ្នកទៅចុះឈ្មោះបោះឆ្នោតមានល្បឿនយឺត ដោយសារប្រជាពលរដ្ឋព្រួយបារម្ភពីស្ថានភាពនយោបាយបច្ចុប្បន្ន ការខ្វះព័ត៌មាន និងនីតិវិធីថ្មីរបស់ក្រសួងមហាផ្ទៃ លំបាក។
2017-09-11
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើដំណើរទៅដល់ទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ហើយនៅថ្ងៃទី១១ កញ្ញា ដើម្បីចូលរួមពិធីតាំងពិព័រណ៍អាស៊ាន-ចិន លើកទី១៤ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា។
2017-09-11
គណបក្សសង្គ្រោះជាតិ នឹងធ្វើសន្និសីទកាសែតនៅព្រឹកថ្ងៃទី១២ កញ្ញា នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
2017-09-11
សមត្ថកិច្ចខែត្រកំពត កំពុងតាមចាប់អ្នកទោសម្នាក់ឈ្មោះ ជ័រ ជរ ដែលបានរត់ចេញពីមន្ទីរពេទ្យបង្អែកខែត្រកំពត កាលពីថ្ងៃទី១០ កញ្ញា។
2017-09-11
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច ចាត់ទុកការធ្វើបាតុកម្មដែលមានហិង្សាប្រឆាំងរដ្ឋាភិបាលកម្ពុជា កន្លងទៅ គឺជាសញ្ញានៃបដិវត្តន៍ពណ៌ដែលរៀបចំដោយទីភ្នាក់ងារស៊ើបការណ៍សហរដ្ឋអាមេរិក ហៅកាត់ថា ស៊ី.អាយ.អេ (CIA)។ លោកបន្តថា ប្រធានបក្សប្រឆាំង លោក កឹម សុខា ជាកូនអុករបស់សហរដ្ឋអាមេរិក។
2017-09-11
អតីតព្រះសង្ឃមួយអង្គគង់នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ចោទប្រកាន់ព្រះអនុគណស្រុកនេះ ថាឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋានចាប់ផ្សឹកខ្លួនទាំងបង្ខំ ដោយចោទថាមាននិន្នាការនយោបាយទៅរកបក្សប្រឆាំង។
2017-09-11
ចៅសង្កាត់បន្សាយរាក់ នៃក្រុងសំរោង បានដាក់ពាក្យបណ្ដឹងទៅតុលាការខេត្តឧត្តរមានជ័យ ដោយចោទប្រកាន់សកម្មជនម្នាក់នៃគណបក្សសង្គ្រោះជាតិ ពីបទបរិហារកេរ្តិ៍ទៅលើអាជ្ញាធរថ្នាក់ខេត្ត និងឃុំ។ កាលពីថ្ងៃទី៦ ខែកញ្ញា តំណាងអយ្យការនៃសំណុំរឿងក្តី បានកោះហៅសកម្មជនគណបក្សសង្គ្រោះជាតិ ម្នាក់នោះទៅសាកសួរម្ដងមកហើយ ជាហេតុធ្វើឲ្យសកម្មជនបក្សប្រឆាំងខ្លះទៀតមានការព្រួយបារម្ភ។