ប័ណ្ណសារព័ត៌មាន
2017-01-31
ក្រុមអ្នកឃ្លាំមើលនយោបាយក្នុងប្រទេសកម្ពុជា ចាត់ទុកនយោបាយក្តៅរបស់លោក ហ៊ុន សែន ក្នុងរយៈពេលចុងក្រោយនេះថា ជាដំណើរការបំផ្លាញបក្សប្រឆាំងមិនអាចឲ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ សង្កាត់ និងការបោះឆ្នោតជាតិនៅពេលខាងមុខ។
2017-01-31
អង្គការឃ្លាំមើលសេរីភាពក្នុងពិភពលោក ហ្វ្រ៊ីដឹម ហៅស៍ (Freedom House) ដែលមានមូលដ្ឋានក្នុងរដ្ឋធានីវ៉ាស៊ីនតោន (Washington) សហរដ្ឋអាមេរិក ចាត់ថា្នក់កម្ពុជា ថាជាប្រទេសដែលមិនមានសេរីភាពខាងសិទ្ធិនយោបាយ និងសេរីភាពពលរដ្ឋ។ មន្ត្រីរដ្ឋាភិបាលច្រានចោលរបាយការណ៍នេះ ហើយថា ហ្វ្រ៊ីដឹម ហៅស៍ ប្រឌិតរឿងនេះឡើងដើម្បីវាយប្រហាររដ្ឋាភិបាលកម្ពុជា។
2017-01-31
វេទិកាអ្នកស្ដាប់អាស៊ីសេរី នៅយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ពិភាក្សាអំពី «ការវិវឌ្ឍន៍នយោបាយក្រោយលុបប្រធានក្រុមភាគតិចភាគច្រើនក្នុងរដ្ឋសភា»។
2017-01-31
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រលយពាក្យថា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបោករូបលោក ព្រោះលោក កឹម សុខា មិនបានធ្វើតាមការសន្យារបស់ខ្លួននោះទេ បន្ទាប់ពីជួបនិយាយគ្នាក្នុងបន្ទប់សម្ងាត់នាវិមានរដ្ឋសភា កាលពីព្រឹកថ្ងៃទី៧ ធ្នូ។
2017-01-31
គណបក្សសង្គ្រោះជាតិ ចាត់ទុកការលុបចោលក្រុមសំឡេងតំណាងរាស្ត្រភាគតិច និងភាគច្រើននៅក្នុងសភាដោយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣១ មករា ថាជាការលុបបំបាត់ស្ថាប័ននៅក្នុងនីតិប្បញ្ញត្តិ។ រីឯអ្នកវិភាគសង្គមយល់ថា ក្រុមតំណាងនេះមិនបានផ្ដល់ផលប្រយោជន៍អ្វីដល់ជាតិទេ។
2017-01-31
ពលរដ្ឋមកពីខេត្តចំនួន៤ ដែលរងផលប៉ះពាល់បាត់ដីធ្លីពីការអភិវឌ្ឍរបស់ក្រុមហ៊ុនស្ករអំពៅមួយចំនួន មកកាន់ទីក្រុងភ្នំពេញ ដើម្បីដាក់ញត្តិទាមទារឲ្យលោកនាយករដ្ឋមន្ត្រីចុះហត្ថលេខាឲ្យបានឆាប់លើលិខិតក្របខ័ណ្ឌការងារមួយ ដែលជាក្រុមការងារចម្រុះទើបបង្កើតឡើងដោយអន្តរក្រសួង និងសហភាពអឺរ៉ុប។
2017-01-31
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ជំហរថា ករណីអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង ២រូបដែលលោកបានហៅឈ្មោះចំ គឺលោក អ៊ុំ សំអាន និងលោក ហុង សុខហួរ លោកនឹងមិនអាចពិចារណាចំពោះការលើកលែងទោសបានទេ។
2017-01-31
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំសភាថ្ងៃទី៣១ ខែមករា ដោយស្នើសភាឲ្យចែងថា អ្នកជាប់ទោសមិនអាចធ្វើប្រធានគណបក្សបានទេ ដោយសំអាងថា អ្នកជាប់ទោសមិនអាចបោះឆ្នោតបានផង រឿងអីអាចធ្វើជាប្រធានគណបក្សនយោបាយបាននោះ។
2017-01-31
ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវលំក្រួសក្រហមប្រវែងជាង ៤០គីឡូម៉ែត្រ ចេញពីស្រុកជីក្រែង ឆ្ពោះទៅឃុំខ្វាវ កំពុងរងការប៉ះពាល់សុខភាព ដោយសារតែធូលីដីហុយខ្លាំងនៅក្នុងរដូវប្រាំងនេះ។
2017-01-31
មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានបង្កើតក្រុមការងារចុះត្រួតពិនិត្យ វាយតម្លៃ និងផ្សព្វផ្សាយណែនាំដល់ម្ចាស់អាជីវកម្ម មណ្ឌលកម្សាន្តខារ៉ាអូខេ និងក្លឹបកម្សាន្ត នៅខេត្តស្ទឹងត្រែង ឲ្យបង្កើតប្រព័ន្ធការពារសុវត្ថិភាពឲ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ។
2017-01-31
ប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ ស្នើឲ្យអភិបាលខេត្តជួយថែរក្សាផ្ទៃបឹងធម្មជាតិទឹកសាប មានទីតាំងនៅទល់មុខក្រុមហ៊ុនស្រាបៀអង្គរ ស្ថិតក្នុងសង្កាត់លេខ១ ឲ្យបានគង់វង្ស ព្រោះពេលនេះកំពុងប្រឈមការបាត់បង់ ហើយត្រូវគេដឹកដីចាក់លុបបឹង និងបោះតម្រុយកំណត់ក្បាលដីធ្វើកម្មសិទ្ធិឯកជនស្ទើរទាំងស្រុង។
2017-01-31
សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តឧត្តរមានជ័យ ជំរុញឲ្យអាជ្ញាធរក្រុងសំរោង គួរតែចុះទៅពិនិត្យមើលស្តង់ទទួលទិញដំឡូងមីក្រៀមមួយកន្លែងនៅក្នុងភូមិពល សង្កាត់សំរោង ថាតើវាបានធ្វើឲ្យហុយម្សៅបង្កឲ្យមានការប៉ះពាល់ទៅលើការរស់នៅរបស់ប្រជាពលរដ្ឋកម្រិតណា?
2017-01-31
សហគមន៍ជនជាតិដើមភាគតិចព្នងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដាក់ពាក្យបណ្ដឹងបរិហារមន្ត្រីជំនាញមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងមន្ត្រីមូលដ្ឋានស្រុកចំនួនពីរទៅសាលាដំបូងខេត្ត ពីបទបណ្ដែតបណ្ដោយឲ្យព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំណាំលៀ រងការកាប់រានយកដី។
2017-01-31
ក្រុមយុវជនស្ម័គ្រចិត្តនៃអង្គការសប្បុរសធម៌កុលបុត្រកម្ពុជា ធ្វើដំណើរទៅដល់ខែត្រមណ្ឌលគិរី ហើយក្នុងបេសកកម្មជិះកង់រៃអង្គាសប្រាក់ពីពលរដ្ឋទូទាំងប្រទេស សម្រាប់ជួយកុមារកម្ពុជា ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា និងជួយដល់កុមារកំព្រា។
2017-01-31
ប្រជាពលរដ្ឋរស់នៅឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត អំពាវនាវឱ្យក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ ចុះមកសិក្សា និងឈានដល់ការដកហូតដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុនឯកជន ដែលទទួលបានដីសម្បទានពីរដ្ឋ ប៉ុន្តែទុកដីទំនេរចោលមិនឃើញមានការអភិវឌ្ឍ។