ប័ណ្ណសារព័ត៌មាន
2017-02-28
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានជាថ្មីថា ប្រសិនបើហ៊ានផ្លាស់ប្ដូររបបដឹកនាំរបស់លោកសព្វថ្ងៃនោះប្រទេសនឹងមានសង្គ្រាម។ លោកក៏បានជំរុញឱ្យកម្លាំងប្រដាប់អាវុធការពាររបបរបស់លោក ទោះជាត្រូវប្ដូរក្នុងតម្លៃណាក៏ដោយ។
2017-02-28
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសបញ្ជាក់ថា កត្តាដែលអាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា ជាមួយសហរដ្ឋអាមេរិក និងជាមួយសហភាពអឺរ៉ុប គឺមិនមែនបង្កឡើងដោយកម្ពុជា ឡើយ។
2017-02-28
តុលាការក្រុងភ្នំពេញ បើកសវនាការជុំវិញសំណុំរឿងលើលោកបណ្ឌិត កែម ឡី នៅថ្ងៃទី១ ខែមីនា។ ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សយល់ឃើញថា នេះជាសវនាការដែលសំខាន់បំផុតដែលក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ កំពុងឃ្លាំមើល និងតាមដានដោយយកចិត្តទុកដាក់។
2017-02-28
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសថា បេក្ខជនម្នាក់មិនអាចឈរឈ្មោះឲ្យគណបក្សនយោបាយលើសពីមួយបានទេ បើមិនដូច្នេះទេ គ.ជ.ប នឹងលុបឈ្មោះបេក្ខជននោះចេញពីបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសរើសប្រឹក្សាឃុំ-សង្កាត់។
2017-02-28
គណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សសង្គ្រោះជាតិ សម្រេចជ្រើសរើសមេដឹកនាំក្បាលម៉ាស៊ីនបក្ស ដោយជ្រើសរើសលោក កឹម សុខា ជាប្រធានគណបក្ស និងជ្រើសរើសអនុប្រធានគណបក្សចំនួន ៣រូប រួមមានលោក ប៉ុល ហំម លោក អេង ឆៃអ៊ាង និងអ្នកស្រី មូរ សុខហួរ។
2017-02-28
វេទិកាអ្នកស្ដាប់អាស៊ីសេរី នៅយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ពិភាក្សាអំពី «ការរួមចំណែករបស់ពលរដ្ឋខ្មែរក្នុងការជួយឲ្យការបោះឆ្នោតមានយុត្តិធម៌»។
2017-02-28
កងកម្លាំងវិស្វកម្មដែលកំពុងស្ថាបនាផ្លូវក្រវាត់ព្រំដែននៅខែត្រស្ទឹងត្រែង ឲ្យដឹងថា យោធាឡាវ ប្រដាប់ដោយអាវុធ បានដកពីដីរបស់កម្ពុជា ហើយកាលពីថ្ងៃទី២៥ កុម្ភៈ ក្រោយពីពួកគេបានបោះតង់ស្នាក់នៅ និងជីកលានឋានយោធានៅតំបន់នោះជិត ២សប្ដាហ៍កន្លងទៅ។
2017-02-28
អង្គការតម្លាភាពអន្តរជាតិ (Transparency International) រកឃើញថា ប្រជាពលរដ្ឋខ្មែរចាត់ទុកមន្ត្រីតុលាការ ប៉ូលិស និងមន្ត្រីរដ្ឋាភិបាល ថាពុករលួយខ្លាំងជាងគេ។ ការលើកឡើងនេះ ផ្អែកលើរបាយការណ៍ស្ដីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦ ចេញផ្សាយនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។
2017-02-28
គណបក្សសង្គ្រោះជាតិចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី២៨ កុម្ភៈ ដោយមិនទទួលខុសត្រូវចំពោះការលើកឡើងរបស់ប្រធានសាខាគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តលីយ៉ុង ប្រទេសបារាំង លោក លី ព្រឿង ដែលជេរប្រមាថគណបក្សកាន់អំណាចនោះឡើយ។
2017-02-28
កម្មវិធីឃ្លាំមើលស្ថានការណ៍បោះឆ្នោតរបស់ក្រុមអង្គការសង្គមស៊ីវិលប្រកាសបង្កើតមូលនិធិសប្បុរសរៃអង្គាសប្រាក់ ដើម្បីគាំទ្រសកម្មភាពការងាររបស់អ្នកសង្កេតការណ៍។
2017-02-28
ស្របពេលដែលតុលាការក្រុងភ្នំពេញ នឹងបើកសវនាការជំនុំជម្រះសំណុំរឿងក្តីឃាតកម្មបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និងសង្គម នៅថ្ងៃពុធ ទី១ មីនា ប្រជាពលរដ្ឋខ្លះនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ អន្ទះសាចង់បានយុត្តិធម៌ដ៏ត្រឹមត្រូវមួយ។
2017-02-28
ប្រជាពលរដ្ឋមានជម្លោះដីធ្លីប្រមាណ ៨០នាក់ ភាគច្រើនជាស្ត្រី ត្រូវបានកងសន្តិសុខខណ្ឌមានជ័យ ជាច្រើននាក់ រារាំងពួកគាត់មិនឲ្យចេញតវ៉ារកដំណោះស្រាយនៅនៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើរឿងដីធ្លីដ៏រ៉ាំរ៉ៃជាមួយក្រុមហ៊ុនឧកញ៉ា ហេង ហ៊ុយ អស់ពេលជិត ១០ឆ្នាំមកនេះ។
2017-02-28
ជនជាតិដើមភាគតិចព្នង ជាង ៣០គ្រួសារទៀតមិនទាន់យល់ព្រមចាកចេញទៅរស់នៅភូមិថ្មីតាមគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅខេត្តស្ទឹងត្រែង នៅឡើយ។ ពួកគាត់បន្តរស់នៅក្នុងភូមិចាស់ដោយគ្មានរដ្ឋបាលមូលដ្ឋានគ្រប់គ្រង មិនមានសេវាសុខាភិបាល និងសេវាអប់រំ ជាដើម។
2017-02-28
ភូមិក្បាលរមាស ក្លាយជាតំបន់ស្ងាត់ជ្រងំ បន្ទាប់ពីប្រជាពលរដ្ឋជាង ១០០គ្រួសារបានសម្រេចបោះបង់ភូមិកំណើត ដោយទទួលយកសំណងផលប៉ះពាល់ពីការអភិវឌ្ឍទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅស្រុកសេសាន ខេត្តស្ទឹងត្រែង ខណៈដែលពលរដ្ឋជាង ៣០គ្រួសារទៀតបដិសេធមិនព្រមចាកចេញពីភូមិ។
2017-02-28
ក្មេងស្រីអាយុក្រោម ១៣ឆ្នាំចំនួន ៧នាក់ បានលង់ទឹកស្លាប់នៅបឹងព្រែកទប់ ជិតឆ្នេរសណ្ឋាគារឯករាជ្យ ឬសណ្ឋាគារ ៧ជាន់ កាលពីព្រឹកថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។ ស្នងការនគរបាលខេត្តព្រះសីហនុ ស្នើឲ្យអាណាព្យាបាលគ្រប់រូបនាមូលដ្ឋានខេត្តជាប់ឆ្នេរសមុទ្រមួយនេះ ត្រូវប្រុងប្រយ័ត្នកូនចៅកុំឲ្យចុះងូតទឹក ដោយមិនបានមើលថែឲ្យបានត្រឹមត្រូវ។