ប័ណ្ណសារព័ត៌មាន
2017-03-31
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃសុក្រ ទី៣១ ខែមីនា ពិភាក្សាអំពី៖ «ភាពចម្រូងចម្រាសផ្លូវច្បាប់អំពីសមាសភាពមេដឹកនាំបក្សប្រឆាំង»។
2017-03-31
សភាស៊ើបអង្កេតរបស់សាលាឧទ្ធរណ៍ទាត់ចោលសំណើរបស់លោក គឹម សុខ ដែលចង់ជជែកទល់មុខលោក ហ៊ុន សែន ក្នុងនាមជាអ្នកប្ដឹងលោកមកតុលាការ រហូតដល់មានការឃុំខ្លួនដូចសព្វថ្ងៃនេះ។ ការសម្រេចបែបនេះ ធ្វើឡើងក្នុងបន្ទប់សវនាការជំនុំជម្រះអសាធារណៈមួយនៅសាលាឧទ្ធរណ៍ ថ្ងៃទី៣១ ខែមីនា។
2017-03-31
រដ្ឋាភិបាលស្វីស ប្ដេជ្ញាសហការជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទ្រទ្រង់មន្ទីរពេទ្យនេះឲ្យមានថវិកាយូរអង្វែង ទោះស្ថាបនិកមន្ទីរពេទ្យគឺលោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Dr. Beat Richner) កំពុងឈឺធ្ងន់យ៉ាងណាក្ដី។
2017-03-31
នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ មានទណ្ឌិត៤នាក់ ដែលនឹងត្រូវក្រសួងយុត្តិធម៌ស្នើទៅប្រមុខរដ្ឋាភិបាលពិនិត្យសម្រេច ដើម្បីស្នើព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ ខណៈជាង៧០នាក់នឹងត្រូវស្នើបន្ធូរបន្ថយទោស។
2017-03-31
គណបក្សប្រឆាំងបានផ្ញើលិខិតជាផ្លូវការអំពីលក្ខន្តិកៈផ្ទៃក្នុងឲ្យក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ ស្របពេលមានភាពចម្រូងចម្រាសរឿងការដឹកនាំក្បាលម៉ាស៊ីន ក្រោយសមាជវិសាមញ្ញកាលពីដើមខែមីនា កន្លងទៅនេះ។
2017-03-31
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ប្រកាសថា គ.ជ.ប នឹងចាត់វិធានការផ្លូវច្បាប់ចំពោះស្ថាប័នទាំងឡាយណាដែលធ្វើការស្ទងមតិពលរដ្ឋអំពីលទ្ធផលនៃការបោះឆ្នោត រួចផ្សព្វផ្សាយលទ្ធផលនោះមុនពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មិនទាន់មកដល់។
2017-03-31
ជនជាតិដើមភាគតិចព្នង បីគ្រួសាររស់នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ អំពាវនាវឲ្យអាជ្ញាធរខេត្តជួយទប់ស្កាត់ការគំរាមកំហែង រំលោភទៅលើសិទ្ធិជនជាតិដើមភាគតិចដែលកំពុងអាស្រ័យផលលើដីសមូហភាពសហគមន៍។
2017-03-31
អង្គជំនុំជម្រះតុលាការកំពូល នៅព្រឹកថ្ងៃទី៣១ ខែមីនា បានសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ឲ្យលោក នី ចរិយា នៅជាប់ក្នុងមន្ទីរឃុំឃាំងបណ្ដោះអាសន្នដដែល។ មេធាវីការពារក្ដីយល់ថា ការសម្រេចនេះមិនបានផ្ដល់យុត្តិធម៌ដល់កូនក្ដីរបស់ខ្លួនទេ។
2017-03-31
ពលរដ្ឋមានទំនាស់ដីធ្លីប្រមាណ ២០នាក់ ប្រមូលផ្ដុំគ្នាដាក់លិខិតទៅអភិបាលរាជធានីភ្នំពេញ និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យជួយដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋបុរីកីឡា ដែលមិនទាន់ទទួលបានដំណោះស្រាយ។
2017-03-31
ពលរដ្ឋជនជាតិដើមភាគតិចចារ៉ាយ នៅភូមិដាលវាលឡែង ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី បញ្ជាក់ថា ក្រុមហ៊ុនឯកជនដែលទៅរុករករ៉ែមាសនៅសហគមន៍របស់ពួកគាត់ មិនបានពិភាក្សា និងសួរយោបល់អ្នកភូមិនោះទេ។
2017-03-31
មន្ត្រីអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំង ព្រួយបារម្ភពីការប្រើប្រាស់ជំនួយសម្ភារៈយោធាបរទេសខុសគោលដៅ ដែលអាចប៉ះពាល់ដល់ការបោះឆ្នោតឃុំ-សង្កាត់ នៅខែមិថុនា ខាងមុខ។ ក្ដីបារម្ភនេះ កើតឡើងក្រោយពេលកម្ពុជា បានទទួលជំនួយជាសម្ភារៈ ឬគ្រឿងបរិក្ខារយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ពីប្រទេសកូរ៉េខាងត្បូង។
2017-03-31
បណ្ដាញការងារសហគមន៍ ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ព្រមានថា គេនឹងសរសេរពាក្យបណ្ដឹងមួយផ្ញើទៅស្ថានទូតចិន ប្រចាំកម្ពុជា ដើម្បីឱ្យប្រាប់ទៅក្រុមហ៊ុនស្ករអំពៅរបស់ចិន ឈ្មោះ រួយ ហ្វេង (Rui Feng) ឱ្យបញ្ឈប់ការបង្ហូរទឹកដែលមានជាតិពុលចូលទៅតាមអូរ និងស្ទឹងតទៅទៀត។
2017-03-30
មន្ត្រីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា មិនទាន់ដឹងថា ពលរដ្ឋខ្មែរប្រហែល ៣០នាក់ទៀតនឹងត្រូវបញ្ជូនមកដល់កម្ពុជា នៅពេលណាឡើយ ក្រៅពីដឹងថា ទើបបញ្ជូនបាន ៥នាក់កាលពីថ្ងៃទី២៩ មីនា។ ចំណែកអតីតជនភៀសខ្លួនពលរដ្ឋកម្ពុជា ដែលត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិក ចាត់ទុកថា គឺជាការរំលោភបំពានសិទ្ធិពួកគេ។
2017-03-30
ប្រធានគណបក្សសង្គ្រោះជាតិ ស្នើឲ្យជួយរកយុត្តិធម៌ករណីបោកគ្រាប់បែកលើហ្វូងបាតុករ ដឹកនាំដោយលោក សម រង្ស៊ី កាលពី ២០ឆ្នាំមុន ដើម្បីបំបាត់ការឈឺចាប់នៅក្នុងសង្គមខ្មែរ។ ការលើកនេះ ធ្វើឡើងក្នុងពិធីបង្សុកូលរំឭកវិញ្ញាណក្ខន្ធជូនជនរងគ្រោះគម្រប់ខួប ២០ឆ្នាំ នៅថ្ងៃទី៣០ ខែមីនា។
2017-03-30
ក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី៣០ មីនា បានពិនិត្យបញ្ជីទណ្ឌិត និងពិចារណាលើការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅពាក់កណ្ដាលខែមេសា ខាងមុខនេះ។