ប័ណ្ណសារព័ត៌មាន
2017-04-30
មេដឹកនាំសមាគមអាស៊ាន ចេញសេចក្ដីថ្លែងការណ៍នៅក្នុងកិច្ចប្រជុំកំពូលលើកទី៣០ នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ថ្ងៃទី២៩ ខែមេសា ប្ដេជ្ញារួមគ្នាថា ខ្លួននឹងប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីកាត់បន្ថយផលវិបាកនៅក្នុងសហគមន៍។
2017-04-30
អ្នកជំនាញជំរុញឲ្យយុវជនកម្ពុជា ត្រូវផ្ដោតលើការសិក្សាឲ្យបានខ្លាំងក្នុងកម្មវិធីអប់រំ និងការងារជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ឬហៅកាត់ថា ស្ទេម (STEM)។ ពួកគេចាត់ទុកថា ជំនាញទាំងបួននេះ គឺមានសារសំខាន់ដើម្បីបម្រើទីផ្សារការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
2017-04-30
មន្ត្រីគណបក្សប្រឆាំងសន្យាថា នឹងលុបបំបាត់អំពើពុករលួយចំពោះការផ្ដល់សេវាសាធារណៈនៅក្នុងមូលដ្ឋាន ប្រសិនបើមេឃុំ-ចៅសង្កាត់មកពីគណបក្សខ្លួនឈ្នះឆ្នោត។ ចំពោះមន្ត្រីគណបក្សកាន់អំណាចឌឺដងថា ប្រសិនបើមេឃុំមកពីបក្សប្រឆាំងជាប់ឆ្នោត អាចនឹងមានអំពើពុករលួយកាន់តែខ្លាំងទៅវិញ។
2017-04-30
ប្រធានសហគមន៍ការពារព្រៃឈើរំដួលវាសនា នៅសង្កាត់បន្សាយរាក់ ក្រុងសំរោង អះអាងថា បច្ចុប្បន្ននេះ ដីព្រៃឈើទំហំជាង ៦.០០០ហិកតារដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះកិច្ចព្រមព្រៀងប្រគល់ឲ្យពួកគេការពារ គឺបានបាត់បង់ទាំងស្រុង ដោយសារតែទាហាន អ្នកមានអំណាច និងប្រជាពលរដ្ឋខ្លះទៀតដណ្ដើមយកទៅធ្វើជាដីភូមិឋាន និងដីស្រែចម្ការ។
2017-04-30
សេចក្តីថ្លែងការណ៍របស់ប្រធានកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន (ASEAN) លើកទី៣០ ដែលប្រទេសហ្វីលីពីន (the Philippines) ធ្វើជាម្ចាស់ផ្ទះ មិនបានលើកឡើងពីបញ្ហាសិទ្ធិមនុស្សសំខាន់ៗដែលតំបន់នេះកំពុងប្រឈម មកជជែកពិភាក្សានោះទេ ក្រៅពីលើកឡើងពីការលើកកម្ពស់សិទ្ធិកុមារ និងស្ត្រីមួយចំនួន។
2017-04-30
កម្មករសំណង់មកពីរាជធានីភ្នំពេញ និងខេត្តចំនួនបីទៀត បានជួបជុំគ្នាលើកបដានៅមុខរដ្ឋសភា ដើម្បីដាក់ញត្តិនៅព្រឹកថ្ងៃទី៣០ មេសា សុំឲ្យស្ថាប័នជាតិមួយនេះអន្តរាគមន៍ទៅរដ្ឋាភិបាល ស្នើសុំអត្ថប្រយោជន៍ចំនួន ៥ចំណុចឲ្យកម្មករធ្វើការក្នុងវិស័យនេះ។ បន្ថែមពីនេះ តំណាងកម្មករសំណង់ក៏បានដាក់ញត្តិមួយទៀតនៅក្រសួងការងារ ដែរ។
2017-04-30
មន្ត្រីនៃមន្ទីរសុខាភិបាលខែត្រស្ទឹងត្រែង ជាង ៣០០នាក់ ត្អូញត្អែរពីភាពយឺតយ៉ាវនៃការទទួលបានប្រាក់តំបន់ ឬប្រាក់ឧបត្ថម្ភប្រចាំខែ។ ពួកគេចង់ឲ្យក្រសួងសាមី អន្តរាគមន៍ដោះស្រាយរឿងនេះ និងសុំឲ្យមានការបកស្រាយឲ្យបានច្បាស់លាស់។ ចំណែកអ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ថា មិនទាន់ទទួលបានព័ត៌មានពីករណីនេះទេ។
2017-04-30
ប្រជាពលរដ្ឋ និងជាអ្នកនេសាទសមុទ្រចំនួន ២ឃុំក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានអំពាវនាវជាថ្មីម្តងទៀតទៅដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយសង្គ្រោះផ្ទៃបឹងកង្កែប និងព្រៃកោងកាងរាប់រយពាន់ហិកតារនៅជុំវិញបឹងនេះ ដែលត្រូវបុគ្គលមួយចំនួនរំលោភយក។
2017-04-30
រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ឧសភា ខាងមុខ។
2017-04-30
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់ បានត្រឡប់មកដល់ប្រទេសវិញនៅព្រឹកថ្ងៃទី៣០ មេសា ក្រោយពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ ដែលធ្វើឡើងនៅក្នុងប្រទេសហ្វីលីពីន នៅថ្ងៃទី២៩ មេសា។ លោក ហ៊ុន សែន បានដឹកនាំមន្ត្រីរបស់លោកទៅកាន់ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៨ មេសា។
2017-04-30
អ្នកឃ្លាំមើលការកាប់បំផ្លាញព្រៃឈើនៃសមាគមអាដហុក (ADHOC) ខេត្តមណ្ឌលគិរី អំពាវនាវសុំឲ្យអាជ្ញាធរខេត្ត ស៊ើបអង្កេតជាបន្ទាន់របាយការណ៍ចោទប្រកាន់របស់សហគមន៍ឃុំពូជ្រៃ ស្រុកពេជ្រដា ថាព្រៃឈើនៅតំបន់ដែនជម្រកសត្វព្រៃភ្នំណាំលៀ កំពុងរងការកាប់រានយកដីធ្វើជាកម្មសិទ្ធិបែបអនាធិបតេយ្យ។
2017-04-30
សំណុំរឿងបន្តឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស ៤រូប និងអគ្គលេខាធិការរង គ.ជ.ប ដោយនីតិវិធីចុងក្រោយ មុនសវនាការលើអង្គសេចក្ដីរបស់សាលាដំបូងរាជធានីភ្នំពេញ ត្រូវបានមជ្ឈដ្ឋានជាតិ អន្តរជាតិ និងអង្គការសាមី ថ្កោលទោសចំពោះសេចក្ដីសម្រេចនេះ ដោយទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលការចោទប្រកាន់ និងដោះលែងពួកគេឲ្យមានសេរីភាពឡើងវិញ។
2017-04-30
មន្ត្រីសង្គមស៊ីវិលរកឃើញថា អាជ្ញាធរថ្នាក់ក្រោមជាតិដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការភាគច្រើន បានប្រើឥទ្ធិពលបង្ខំឲ្យគូភាគីបញ្ចប់រឿងរ៉ាវជាជាងប្រើច្បាប់ ឬក្បួនខ្នាតដែលមានស្រាប់។ ការលើកឡើងនេះ បន្ទាប់ពីអភិបាលខេត្តពោធិ៍សាត់ មានមោទនភាពចំពោះខ្លួនឯង ដែលដោះស្រាយជម្លោះដីធ្លីបានជោគជ័យជាច្រើនករណី។
2017-04-30
រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន សម្ដែងក្តីបារម្ភចំពោះបញ្ហាឧបទ្វីបកូរ៉េ។ លោកបានបញ្ជាក់ថា ស្ថានភាពឧបទ្វីបកូរ៉េ កំពុងតែដុនដាបខ្លាំង ដោយកូរ៉េខាងជើង បានសាកល្បងបាញ់មីស៊ីល (Missile) រយៈឆ្ងាយ និងការសាកល្បងអាវុធនុយក្លេអ៊ែរ។
2017-04-29
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំពុងពន្លឿនការបោះពុម្ពសន្លឹកឆ្នោតបម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី៤ ខែមិថុនា ខាងមុខនេះ។ តាមគម្រោង គ.ជ.ប នឹងបញ្ចប់ការបោះពុម្ពសន្លឹកឆ្នោតជាស្ថាពរគិតត្រឹមថ្ងៃទី២៣ ខែឧសភា។