ប័ណ្ណសារព័ត៌មាន
2017-05-31
គណនីហ្វេសប៊ុក (Facebook) របស់ក្រសួងយុត្តិធម៌ និងហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់អ្នកនាំពាក្យក្រសួងនេះ ត្រូវបានសង្គ្រោះពី Hacker វិញហើយ កាលពីថ្ងៃទី៣១ ខែឧសភា បន្ទាប់ពីត្រូវបានជនអនាមិកលួចយកទៅគ្រប់គ្រងអស់រយៈពេល ១០ថ្ងៃ គិតចាប់តាំងពីថ្ងៃទី២០ ខែឧសភា។
2017-05-31
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងឯកអគ្គរាជទូតជប៉ុន ថា មន្ត្រីស្ថានទូតទាំងបីនោះ ស្នើឲ្យ គ.ជ.ប ប្រកាសលទ្ធផលនៃការបោះឆ្នោតក្នុងថ្ងៃបោះឆ្នោតតែម្ដង គឺនៅថ្ងៃទី៤ មិថុនា។
2017-05-31
វេទិកាអ្នកស្ដាប់អាស៊ីសេរី នៅយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ ពិភាក្សាអំពី «ភាពថ្លៃថ្នូររបស់មនុស្ស»។
2017-05-31
សម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍ មជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ពុទ្ធិកសមាគមខ្មែរនៅកម្ពុជា រួមនឹងយុវជនជាង ៤០នាក់ ជួបពិភាក្សាគ្នានៅថ្ងៃទី៣១ ឧសភា អំពីសារសំខាន់នៃការចូលរួមរបស់យុវជនក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
2017-05-31
នៅសល់ពេលមិនដល់មួយសប្ដាហ៍ទៀតទេ ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត នឹងប្រើអំណាចរបស់ខ្លួនតាមរយៈសន្លឹកឆ្នោត ដើម្បីជ្រើសរើសមេឃុំ-ចៅសង្កាត់ល្អនៅថ្ងៃទី៤ ខែមិថុនា។ អ្នកភូមិនៃឃុំក្បាលត្រាច ចង់បានមេឃុំចេះជួយទុក្ខធុរៈពលរដ្ឋ និងជួយដោះស្រាយបញ្ហាកំពុងកើតមាន។
2017-05-31
អាជ្ញាធររាជធានីភ្នំពេញស្នើគណបក្សប្រឆាំង ជួបជុំហែក្បួនឃោសនាបោះឆ្នោតរបស់ខ្លួន នៅថ្ងៃចុងក្រោយទៅជាយក្រុង ឬក៏ដូរថ្ងៃឡើងវិញ ដើម្បីបញ្ចៀសការកកស្ទះ និងជួបគ្នាជាមួយក្បួនឃោសនារបស់បក្សកាន់អំណាច។
2017-05-31
ក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស ហៅកាត់ថា អេ.ភី.អេច្ឆ.អ (APHR) អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា បញ្ចប់ការគំរាមកំហែង និងសុំឲ្យអាជ្ញាធរធានាថាសិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសបេក្ខជនដែលជាជម្រើសរបស់ពួកគេត្រូវបានការពារ។
2017-05-31
ប្រជាពលរដ្ឋនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង កំពុងព្រួយបារម្ភអំពីបញ្ហាសកម្មជនគណបក្សកាន់អំណាចដើរប្រមូលពលរដ្ឋតាមភូមិបង្រៀនឲ្យគូសសន្លឹកឆ្នោតទៅលើគណបក្សប្រជាជនកម្ពុជា។ ក្ដីបារម្ភនេះ ដោយសារសកម្មជនទាំងនោះ បានខ្ចប់សន្លឹកឆ្នោតដែលពលរដ្ឋគូសរួចយកទៅជាមួយ។
2017-05-31
អង្គការកម្ពុជា ដើម្បីជួយស្ត្រីមានវិបត្តិ ដែលហៅថា ស៊ី.ដាប់ប៊ែលយូ.ស៊ី.ស៊ី (CWCC) ប្រចាំខេត្តសៀមរាប បានប្រារព្ធទិវាសិទ្ធិកុមារអន្តរជាតិលើកទី៦៨ នៅឯស្រុកក្រឡាញ់ ចម្ងាយជាង ៦០គីឡូម៉ែត្រភាគខាងលិចពីទីរួមខេត្ត ដែលជាតំបន់ជនបទមួយ កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា។
2017-05-31
ព្រះរាជអាជ្ញាសាលាដំបូងខេត្តរតនគិរី លោក ជា ពេជ្រ ឲ្យដឹងនៅថ្ងៃទី៣១ ខែឧសភា ថា ភាគីដើមចោទ ចុងចោទ រួមទាំងសាក្សី នឹងត្រូវកោះហៅឲ្យមកបង្ហាញអង្គហេតុទាក់ទិនបណ្ដឹងរបស់ប្រជាពលរដ្ឋ និងមន្ត្រីឃុំប៉ាតេ ដែលចោទប្រកាន់អ្នកកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ពីរនាក់ កាលពីសប្ដាហ៍មុន។
2017-05-31
មន្ត្រីមូលដ្ឋានគណបក្សសង្គ្រោះជាតិ ខេត្តត្បូងឃ្មុំ បារម្ភថាពលរដ្ឋមួយចំនួននឹងបាត់បង់សិទ្ធិចូលរួមការបោះឆ្នោត ខណៈដែលពួកគេមើលឃើញថា ប្រជាពលរដ្ឋនៅតាមមូលដ្ឋានមួយចំនួននៅមិនទាន់មានឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតបានគ្រប់គ្រាន់នៅឡើយទេ។
2017-05-31
មន្ត្រីគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តមណ្ឌលគិរី ចោទប្រកាន់មន្ត្រីស្រុកពេជ្រាដា ថាបំភិតបំភ័យប្រជាពលរដ្ឋក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងរំលោភច្បាប់ស្ដីពីការបោះឆ្នោតឃុំ-សង្កាត់។ ចំណែកមន្ត្រីស្រុកបដិសេធការចោទប្រកាន់នេះ។
2017-05-31
ប្រជាពលរដ្ឋនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម បារម្ភថា ពលករចំណាកស្រុកមួយចំនួន ពិសេសជនចំណាកស្រុកទៅក្រៅប្រទេស នឹងមិនអាចវិលត្រឡប់មកចូលរួមការបោះឆ្នោតបានឡើយ ដោយសារកត្តាមួយចំនួនដូចជា បញ្ហាសោហ៊ុយធ្វើដំណើរត្រូវចំណាយច្រើន និងបញ្ហាប្រឈមដោយសារមានគំនាបពីថៅកែ ជាដើម។
2017-05-31
របាយការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) កាលពីចុងឆ្នាំ២០១៦ ដែលនិយាយពីការបញ្ចាំខ្លួនដោះបំណុល និងពលកម្មកុមារនៅក្នុងសិប្បកម្មផលិតឥដ្ឋនៅកម្ពុជា លើកឡើងថា ការបញ្ចាំខ្លួនដោះបំណុល និងពលកម្មកុមារ ជាប្រភេទការងារខុសច្បាប់ ដោយយោងតាមច្បាប់របស់កម្ពុជា និងសន្ធិសញ្ញាអន្តរជាតិ។
2017-05-31
ពលរដ្ឋម្ចាស់ឆ្នោតលើកឡើងថា ពួកគេនឹងប្រើសិទ្ធិបោះឆ្នោតជ្រើសរើសអ្នកដឹកនាំនៅតាមមូលដ្ឋានរបស់ខ្លួនតាមរយៈការបោះឆ្នោតនៅថ្ងៃទី៤ ខែមិថុនា ខាងមុខតាមឆន្ទៈដោយមិនខ្លាចការគំរាមកំហែងរបស់អ្នកនយោបាយឡើយ។ ការអះអាងរបស់ពលរដ្ឋបែបនេះ ស្របពេលមានការអំពាវនាវរបស់ព្រះមហាក្សត្រ កុំឲ្យពលរដ្ឋចាញ់សម្លុតគណបក្សនយោបាយរឿងបោះឆ្នោត។