ប័ណ្ណសារព័ត៌មាន
2017-06-30
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ពិភាក្សាអំពី៖ «ការពិនិត្យមើលទិដ្ឋភាពច្បាប់និងនយោបាយទៅលើការដោះលែងមន្ត្រីសិទ្ធិមនុស្ស»។
2017-06-30
ក្រុមអង្គការអន្តរជាតិ និងក្រុមសមាជិកសភាអាស៊ានរិះគន់រដ្ឋាភិបាលថា កំពុងរំលោភបំពានសិទ្ធិ និងកាតព្វកិច្ចរបស់អង្គការសង្គមស៊ីវិលក្នុងស្រុកដើម្បីឃ្លាំមើលការបោះឆ្នោត ដែលជាផ្នែកមួយនៃការគាំពារដល់ដំណើរការប្រជាធិបតេយ្យ។
2017-06-30
អ្នកភូមិនៃឃុំត្រពាំងចាន់ ខេត្តកំពង់ឆ្នាំង កំពុងបារម្ភខ្លាចបាត់បង់ដីស្រែចម្ការ ដែលឋិតនៅក្នុងទឹកដីខេត្តពោធិ៍សាត់ ក្រោយពីអាជ្ញាធរមូលដ្ឋាននៃខេត្តទាំងពីរ តម្រូវឲ្យពួកគេវាស់វែងដី និងប្រាប់ទំហំដីនោះដល់អាជ្ញាធរដោយមិនដឹងហេតុផលច្បាស់លាស់។
2017-06-30
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី៣០ ខែមិថុនា ស្វាគមន៍ចំពោះការដោះលែងមន្ត្រីការពារសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) និងមន្ត្រី គ.ជ.ប លោក នី ចរិយា។
2017-06-30
ពេលទង់ជាតិបក់ វក់វីវេហា ទីនោះកត់ត្រា មហាបុរស មានឈ្មោះកែម ឡី ឈ្មោះក្ដៅថ្មីស្រស់ ដែលខ្មាំងវាចោះ វាបាញ់ប្រហារ។
2017-06-30
សហគមន៍ដីធ្លីនៅតំបន់បឹងកក់ និងតំបន់បុរីកីឡា អះអាងថា ពួកគេនៅតែបន្តធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដដែល ថ្វីត្បិតតុលាការសម្រេចដោះលែងមន្ត្រីការពារសិទ្ធិមនុស្សអាដហុក (ADHOC) និងមន្ត្រី គ.ជ.ប ឱ្យមានសេរីភាពជាបណ្ដោះអាសន្នក្ដី។ ការបន្តធ្វើយុទ្ធនាការនេះ ដោយសារពួកគេចង់ឱ្យមានការដោះលែងសកម្មជនដីធ្លីម្នាក់ទៀត គឺអ្នកស្រី ទេព វន្នី។
2017-06-30
ថ្នាក់ដឹកនាំតុលាការខេត្តព្រះសីហនុ ប្ដេជ្ញាថា នឹងបំពេញភារកិច្ចការងារឲ្យបានល្អថែមទៀត ដើម្បីជំរុញឲ្យសកម្មភាពការងាររបស់មន្ត្រីតុលាការនៅក្នុងស្ថាប័ននេះ ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ហើយឈានទៅដល់លុបបំបាត់ការរិះគន់ស្ថាប័ននេះ។
2017-06-30
សាលាឧទ្ធរណ៍សម្រេចច្រាលចោលបណ្ដឹងរបស់ក្រុមមេធាវី ស្នើសុំមោឃភាពនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមិថុនា ទាក់ទងនឹងការឃុំខ្លួនសកម្មជនបក្សប្រឆាំងកាលពីពាក់កណ្ដាលឆ្នាំ២០១៥។ ក្រុមមេធាវីចាត់ទុកការសម្រេចនេះថា មិនឈរលើគតិច្បាប់នោះទេ។
2017-06-30
សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) នៅរសៀលថ្ងៃទី៣០ មិថុនា ធ្វើពិធីសូត្រមន្តលើករាសីមន្ត្រីរបស់ខ្លួន៤រូប ដែលទើបត្រូវបានដោះលែងឲ្យនៅក្រៅឃុំ កាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា ក្រោយពួកគេជាប់ឃុំជាង៤០០ថ្ងៃក្នុងពន្ធនាគារ។
2017-06-30
មន្ត្រីគណបក្សកាន់អំណាច និងគណបក្សប្រឆាំងអះអាងថា មិនមានការចរចាណាមួយរវាងបក្ស ទាំង២ នៅពីក្រោយការដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប នោះឡើយ។ ទោះជាយ៉ាងណា មន្ត្រីបក្សប្រឆាំងសាទរចំពោះការដោះលែងនេះ ខណៈដែលមន្ត្រីបក្សកាន់អំណាចព្រមានថា បើអ្នកទើបត្រូវដោះលែងយកការងារសិទ្ធិមនុស្សមកប្រព្រឹត្តខុសច្បាប់ ពួកគេនឹងនៅតែប្រឈមចំពោះមុខច្បាប់។
2017-06-30
គណបក្សមានអាសនៈនៅក្នុងរដ្ឋសភាទាំងពីរបានប្រកាសអំពីជោគជ័យលើការបោះឆ្នោតជាតិ អាណត្តិទី៦ ឆ្នាំ២០១៨ រៀងៗខ្លួន ក្រោយពីឃើញលទ្ធផលបោះឆ្នោតឃុំ-សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា កន្លងទៅ។ ក៏ប៉ុន្តែមេដឹកនាំគណបក្សប្រឆាំងលើកឡើងថា ដំណើរឆ្ពោះទៅការបោះឆ្នោតឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវចង្អៀត ហើយអំពាវនាវឲ្យសកម្មជនរបស់ខ្លួនធ្វើការដោយប្រយ័ត្នប្រយែង។
2017-06-30
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ធន សារាយ ជំរុញឲ្យសាលាដំបូងរាជធានីភ្នំពេញ ទម្លាក់ចោលទាំងស្រុងនូវការចោទប្រកាន់លើបុគ្គលិករបស់លោក ៤នាក់ និងអតីតបុគ្គលិកលោកម្នាក់ទៀត។
2017-06-30
អង្គការសង្គមស៊ីវិលមួយចំនួនដែលធ្វើការងារផ្ដល់សេវាសុខភាពសម្រាប់អ្នកប្រើប្រាស់គ្រឿងញៀនបានជួបសន្ទនាជាមួយមន្ត្រីជំនាញ មន្ត្រីរដ្ឋាភិបាល ស្ដីពីយុទ្ធនាការគាំទ្របញ្ឈប់ទណ្ឌកម្មមកលើអ្នកប្រើប្រាស់គ្រឿងញៀន។
2017-06-29
មន្ត្រីសមាគមអាដហុក (ADHOC) ទាំង ៤រូប បានប្ដេជ្ញាចិត្ត ខណៈពួកគាត់ដើរចេញពីពន្ធនាគារព្រៃស ភ្លាមៗ នៅរាត្រីថ្ងៃទី២៩ ខែមិថុនា ថា ពួកគាត់នៅតែខិតខំធ្វើកិច្ចការដើម្បីទាមទារយុត្តិធម៌សង្គមឲ្យបាន ទោះបីជាពួកគាត់បានជាប់នៅក្នុងពន្ធនាគារអស់រយៈពេល ១ឆ្នាំហើយក្ដី ពួកគាត់មិនរួញរានឹងបន្តបេសកកម្មលើការងារលើកស្ទួយសិទ្ធិមនុស្ស និងយុត្តិធម៌សង្គមនោះឡើយ។
2017-06-29
មន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក (ADHOC) ៤រូប និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក នី ចរិយា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន នៅល្ងាចថ្ងៃទី២៩ ខែមិថុនា។ ពួកគេទាំង៥ បានចេញពីពន្ធនាគារនៅយប់ថ្ងៃដដែលនេះ។