ប័ណ្ណសារព័ត៌មាន
2017-07-31
ក្រុមប្រឹក្សាធម្មនុញ្ញចោទមន្ត្រីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សអន្តរជាតិ ថាបានបញ្ចេញមតិ ប៉ះពាល់ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ និងស្ថាប័នកំពូលៗដទៃទៀតរបស់កម្ពុជា។
2017-07-31
បណ្ដាញអាស៊ីដើម្បីការបោះឆ្នោតដោយសេរី ឬហៅកាត់ថា ANFREL កាលពីថ្ងៃទី៣១ ខែកក្កដា បានចេញរបាយការណ៍ស្ថាពរស្ដីពីការបោះឆ្នោតឃុំ-សង្កាត់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ អង្គការនេះបានវាយតម្លៃជារួមថា នៅមានករណីចន្លោះប្រហោងមួយចំនួនដែលត្រូវកែលំអនៅក្នុងដំណើរការបោះឆ្នោត ដើម្បីលើកកម្ពស់ឲ្យមានការវិវត្តន៍ជាវិជ្ជមានតាមបែបប្រជាធិបតេយ្យ។
2017-07-31
មន្ត្រីនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសថា រហូតមកដល់ពេលនេះ មិនមានករណីចាប់ក្មេងវះយកក្រលៀន ឬគ្រឿងក្នុងទេនៅក្នុងប្រទេសកម្ពុជា។ ការប្រកាសនេះ គឺបន្ទាប់ពីការស្រាវជ្រាវនៅតាមរាជធានី-ខេត្តចំនួន២៥ ដែលលេចឮព័ត៌មានទាំងនេះ។
2017-07-31
ស្នងការរងខេត្តតាកែវ ទទួលផ្នែកសន្តិសុខ លោក ឈុន សារ៉េត ប្រាប់វិទ្យុអាស៊ីសេរី យប់ថ្ងៃទី៣១ កក្កដា ថា បុរសឈ្មោះ លី ឆៃយ៉ា ដែលជាម្ចាស់គណនីហ្វេសប៊ុក (facebook) ឈ្មោះ ឡា ឆាយ៉ា «La chhaya» ត្រូវបានសមត្ថកិច្ចអញ្ជើញទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តតាកែវ។
2017-07-31
អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយអះអាងថា ជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គដែលបានជន់លិចខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា នោះ មកដល់ថ្ងៃទី៣១ កក្កដា ចាប់ផ្ដើមស្រកទៅវិញជាបណ្ដើរៗហើយ ដោយមិនសូវផលប៉ះពាល់ និងបង្កការខូចខាតធ្ងន់ធ្ងរនោះទេ។
2017-07-31
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានស្នើឲ្យចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីលេខាធិការដ្ឋានសាលាដំបូង អនុវត្តការងារប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងមានទំនួលខុសត្រូវក្នុងការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយមនសិការខ្ពស់ គោរពនូវក្រមសីលធម៌។
2017-07-31
សហគមន៍កោះស្រឡៅ អំពាវនាវឲ្យក្រសួងរ៉ែ និងថាមពល ចាត់វិធានការចុះរុះរើសំណង់ការដ្ឋានលាងខ្សាច់ខ្នាតធំមួយកន្លែង ដែលស្ថិតនៅតំបន់កោះស្មាច់ ក្នុងតំបន់អភិរក្សជម្រកសត្វព្រៃតាតៃ នៃខេត្តកោះកុង។
2017-07-31
មន្ត្រីផ្នែកបុរាណវិទ្យារបស់អាជ្ញាធរអប្សរា ឲ្យដឹងថា គេនឹងធ្វើកំណាយនៅប្រាសាទទន្លេស្ងួត ដែលអ្នកភូមិខ្លះហៅថាប្រាសាទតុប ជាបន្តទៅទៀត ដើម្បីតាមរកបដិមាបុរាណខ្លះទៀតដែលអាចនឹងសេសសល់ ហើយកប់ក្រោមដីនៅឡើយ។
2017-07-31
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តព្រះវិហារ បានចុះអង្កេតនៅថ្ងៃច័ន្ទ ទី៣១ ខែកក្កដា ទៅលើករណីដែលថា ក្រុមអ្នកកាប់ឈើខុសច្បាប់ និងប្រជាពលរដ្ឋផង បានព្រួតគ្នាវាយទៅលើប្រធានដែនជម្រកសត្វព្រៃនៃមន្ទីរបរិស្ថានប្រចាំព្រៃព្រះរកា នោះហើយ។
2017-07-31
ប្រាសាទបន្ទាយឆ្មារ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាប្រាសាទបុរាណរបស់ខ្មែរវ័យចំណាស់មួយដែលសាងសង់ដោយព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សទី១២ ដល់ដើមសតវត្សទី១៣ នៃគ្រិស្តសករាជ។
2017-07-31
កិច្ចប្រជុំពិគ្រោះយោបល់រកដំណោះស្រាយពីបញ្ហាទឹកជន់នៅភូមិស្រែគរ និងភូមិក្បាលរមាស រវាងអាជ្ញាធរខែត្រស្ទឹងត្រែង និងក្រុមអង្គការសង្គមស៊ីវិល ៨ស្ថាប័ន រួមទាំងសហគមន៍ នៅពុំទាន់មានពន្លឺលទ្ធផលនៅឡើយទេ។
2017-07-31
ភូមិរហាល ក្នុងសង្កាត់នគរធំ ក្រុងសៀមរាប គឺនៅជិតបង្កើយនឹងប្រាសាទបន្ទាយក្ដី ព្រមទាំងប្រាសាទតាព្រហ្ម ដែលជាតំបន់ការពារបេតិកភណ្ឌយ៉ាងតឹងតែងរបស់អាជ្ញាធរអប្សរា។ បច្ចុប្បន្ន ពលរដ្ឋនៅភូមិនោះ ភាគច្រើនគ្មានដីស្រែចម្ការសម្រាប់ប្រកបរបរកសិកម្មចិញ្ចឹមជីវិតឲ្យមាំទាំដូចពលរដ្ឋនៅតំបន់ដទៃទៀតទេ។
2017-07-31
ប្រជាពលរដ្ឋនៅក្នុងសហគមន៍សន្សំប្រាក់នៅស្រុកសង្កែ ខេត្តបាត់ដំបង ប្រមាណ ២០០នាក់ នៅព្រឹកថ្ងៃទី៣១ កក្កដា តវ៉ានៅមុខសាលាខេត្តបាត់ដំបង ដើម្បីទាមទារឲ្យអាជ្ញាធរអន្តរាគមន៍ទៅសហព័ន្ធសន្សំប្រាក់កម្ពុជា ឲ្យប្រគល់សហគមន៍សន្សំប្រាក់ជូនពួកគាត់វិញ។
2017-07-31
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ សង្ស័យថា អាចមានក្រុមអ្នកចាត់តាំងមនុស្សឲ្យធ្វើសកម្មភាពបង្ហោះផ្សព្វផ្សាយព័ត៌មានមិនពិតតាមទំព័រហ្វេសប៊ុក ថាកម្ពុជា កំពុងមានមនុស្សតាមចាប់យកកូនក្មេងដើម្បីទម្លាក់កំហុសមកលើកម្លាំងសមត្ថកិច្ចរដ្ឋាភិបាល ថាអសមត្ថភាពចំពោះបញ្ហានេះ។
2017-07-31
មន្ត្រីក្រសួងការពារជាតិ បដិសេធចំពោះអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ដែលថា កងយោធពលខេមរភូមិន្ទចំនួន ៥០០នាក់ បានចូលរួមថតកុនឲ្យក្រុមហ៊ុនអាមេរិក។