ប័ណ្ណសារព័ត៌មាន
2017-08-31
ប្រទេសកម្ពុជា កំពុងតែឆ្លងកាត់របត់ថ្មីមួយនាពេលបច្ចុប្បន្ន ដែលក្រុមអ្នកវិភាគមើលឃើញថា រដ្ឋាភិបាលកំពុងតែភ័យខ្លាចប្រព័ន្ធផ្សព្វផ្សាយ និងអង្គការឯករាជ្យមួយចំនួនកំពុងតែបំពេញបេសកកម្មរបស់ខ្លួន ដើម្បីធ្វើការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។
2017-08-31
មន្ត្រីសង្គមស៊ីវិលដាក់ការសង្ស័យចំពោះចំណាត់ការថ្មីមួយរបស់រដ្ឋាភិបាល ដោយបង្កើតឲ្យមានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលមានសមាជិកសុទ្ធតែមន្ត្រីរដ្ឋាភិបាល និងអ្នកដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល។
2017-08-31
សង្គមស៊ីវិលផ្នែកសិទ្ធិពលករនៅក្រៅប្រទេស អំពាវនាវរដ្ឋាភិបាលកម្ពុជា សម្របសម្រួលចរចាជាមួយភាគីបរទេស ដើម្បីឲ្យពលរដ្ឋកម្ពុជា អាចមកចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតឆ្នាំ២០១៨។
2017-08-31
បុគ្គលិកកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) និងម្ចាស់ស្ថានីយវិទ្យុមួយចំនួនទៀតដែលត្រូវរដ្ឋាភិបាលព្រមានបិទ និងបានបិទមិនឲ្យធ្វើអាជីវកម្ម នាំគ្នាព្រួយបារម្ភអំពីសេដ្ឋកិច្ចគ្រួសារទៅថ្ងៃខាងមុខ។
2017-08-31
អាជ្ញាធរក្រុងបាត់ដំបង នៅព្រឹកថ្ងៃទី៣១ ខែសីហា ចុះត្រួតពិនិត្យទីតាំងដាក់លូរំដោះទឹករបស់ចៅសង្កាត់អូរចារ ដែលបានដាក់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងសង្កាត់នេះ។ នាយករដ្ឋបាលស្ដីទីសាលាក្រុងបាត់ដំបង អះអាងថា ការត្រួតពិនិត្យនេះដើម្បីរៀបចំការដាក់លូឲ្យត្រូវតាមបច្ចេកទេស។
2017-08-31
ខណៈដែលរដ្ឋាភិបាលកម្ពុជា ហាក់មិនបង្អង់ដៃចាត់វិធានការផ្លូវច្បាប់លើអង្គការក្រៅរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយរិះគន់រដ្ឋាភិបាល សមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្សបន្តទទូចឲ្យរដ្ឋាភិបាលបញ្ឈប់ការបង្ក្រាបលើសំឡេងរិះគន់ទាំងអស់នេះ។ ស្ថាប័ននេះរិះគន់ចំណាត់ការរបស់រដ្ឋាភិបាលថា កំពុងធ្វើឲ្យប្រជាធិបតេយ្យកម្ពុជា ដើរថយក្រោយ។
2017-08-31
មន្ត្រីយោធាការពារព្រំដែនខែត្រស្ទឹងត្រែង ឲ្យដឹងថា អាជ្ញាធរឡាវ បានបញ្ជូនកងទ័ពរបស់ខ្លួនយ៉ាងច្រើនពង្រាយតាមបន្ទាត់ព្រំដែននៃស្រុកសៀមប៉ាង ខែត្រស្ទឹងត្រែង ស្របពេលដែលរដ្ឋាភិបាលកម្ពុជា កំពុងពង្រឹងកម្លាំងឈរជើងតាមព្រំដែនកម្ពុជា-ឡាវ។
2017-08-31
មន្ត្រីរដ្ឋបាលព្រៃឈើខេត្តសៀមរាប ឲ្យដឹងថា បច្ចុប្បន្នការជួញដូរសត្វព្រៃជាច្រើនប្រភេទ នៅតែកើតមាន ដោយសារតែសមត្ថកិច្ចមិនទាន់គ្រប់គ្រងទីផ្សារងងឹតនៃការជួញដូរសត្វព្រៃបានទាំងអស់នៅឡើយ។
2017-08-31
មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋខេត្តព្រះសីហនុ អះអាងថា បរិវេណដីព្រៃកោងកាង ឬព្រៃលិចទឹកក្នុងខេត្តនេះ ដែលត្រូវគេចាក់ដីធ្វើប្លង់កម្មសិទ្ធិឯកជនកន្លងមកនោះ រដ្ឋបាលខេត្តព្រះសីហនុ ពិសេសរដ្ឋមន្ត្រីក្រសួងដែនដី មិនទាន់បានដកហូត ឬនិរាករណ៍ប័ណ្ណកម្មសិទ្ធិឲ្យស្របតាមបទបញ្ជាប្រមុខដឹកនាំនៅឡើយទេ។
2017-08-31
ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក មួយរយៈពេលចុងក្រោយនេះមានសភាពល្អក់កករជាខ្លាំង ជាពិសេសក្នុងឆ្នាំ២០១៧ នេះ ខណៈដែលរដ្ឋាភិបាលក្រុងភ្នំពេញហាក់កំពុងបង្កើនការអនុវត្តជាចំហនូវនយោបាយប្រឆាំងអាមេរិក។
2017-08-31
ពលរដ្ឋជនជាតិដើមភាគតិចកួយ មកពីស្រុកចំនួន៣ នៃខេត្តព្រះវិហារ គឺស្រុកត្បែងមានជ័យ ស្រុកឆែប និងស្រុកជ័យសែន ជាង ៤០នាក់ បានលើកគ្នាមករាជធានីភ្នំពេញ ដើម្បីស្នើសុំអន្តរាគមន៍ពីស្ថានទូតចិន ឱ្យជួយដោះស្រាយទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃរវាងពួកគាត់ និងក្រុមហ៊ុនស្ករអំពៅរបស់ចិន។
2017-08-31
ប្រធានស្ដីទីគណបក្សអំណាចខ្មែរ ស្នើអ្នកគាំទ្រនៅខែត្រតាកែវ ទៅចូលរួមសមាជវិសាមញ្ញជ្រើសរើសប្រធានបក្សថ្មី នៅថ្ងៃទី៧ ខែកញ្ញា។ ការផ្លាស់ប្ដូរថ្ងៃធ្វើសមាជពីថ្ងៃទី១០ ខែកញ្ញា មកថ្ងៃទី៧ វិញ ដោយសារក្រសួងមហាផ្ទៃ ឲ្យគណបក្សនេះពន្លឿនការជ្រើសរើសប្រធានថ្មី និងផ្លាស់ប្ដូររូបសញ្ញាគណបក្ស។
2017-08-31
មន្ត្រីគណបក្សសង្គ្រោះជាតិ និងអង្គការសង្គមស៊ីវិល ចាត់ទុកបទបញ្ជាថ្មីរបស់ក្រសួងមហាផ្ទៃ ដែលដកសិទ្ធិមេឃុំ-ចៅសង្កាត់ មិនឲ្យចេញលិខិតបញ្ជាក់ទីលំនៅថា នាំឲ្យបង្កការលំបាក និងភាពស្មុគស្មាញដល់ប្រជាពលរដ្ឋក្នុងការចុះឈ្មោះបោះឆ្នោត។ ប៉ុន្តែអ្នកនាំពាក្យ គ.ជ.ប ថា នេះមិនមែនជារឿងថ្មីនោះទេ។
2017-08-31
ក្រសួងមហាផ្ទៃ ជូនដំណឹងទៅគណបក្សហ្វ៊ុនស៊ិនប៉ិច ឱ្យផ្លាស់ប្ដូរសញ្ញាសម្គាល់គណបក្សក្នុងរយៈពេល ៩០ថ្ងៃ ឱ្យស្របទៅតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ។
2017-08-30
តំណាងពលករចំណាកស្រុកប្រចាំនៅប្រទេសថៃ ឲ្យដឹងនៅថ្ងៃពុធ ទី៣០ សីហា ថា ពួកគេជោគជ័យក្នុងការដាក់ញត្តិទៅស្ថានទូតខ្មែរក្នុងទីក្រុងបាងកក ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បើកឱកាសឲ្យពលរដ្ឋខ្មែរនៅបរទេសអាចចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតបានដូចបណ្តាប្រទេសជឿនលឿនខាងប្រជាធិបតេយ្យដទៃៗទៀត។