ប័ណ្ណសារព័ត៌មាន
2017-10-31
ប្រជាពលរដ្ឋមួយចំនួន បានបង្ហាញការព្រួយបារម្ភ អំពីបញ្ហាសន្តិសុខសុវត្ថិភាព នាពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះទេ ដោយអ្នកខ្លះ បានត្រៀមចេញទៅកម្សាន្តនៅតាមបណ្ដាខេត្តនានា និងចេញទៅក្រៅប្រទេសជាដើម។
2017-10-31
អ្នកតំណាងរាស្ត្រមណ្ឌលខែត្រកំពង់ចាម មកពីគណបក្សសង្គ្រោះជាតិ ដែលរងការចោទប្រកាន់ពីអតីតប្រធានគណបក្សសង្គ្រោះជាតិ ថា មានបំណងធ្វើបក្សប្រហារ គឺលោក ម៉ៅ មុនីវណ្ណ អះអាងថា លោកធ្វើនយោបាយដោយឈរខាងប្រជាពលរដ្ឋ និងមិនចង់បកស្រាយចំពោះការចោទប្រកាន់របស់ លោក សម រង្ស៊ី ទៅលើរូបលោកនោះទេ។
2017-10-31
ចៅក្រមនៃសាលាដំបូងខែត្រស្ទឹងត្រែងមួយរូប រងការចោទថា ឃុំខ្លួនពលរដ្ឋលម្អៀង ក្នុងសំណុំរឿងប្រើហិង្សាដោយចេតនា នៅគ្រាដែលដើមបណ្ដឹងរឿងនេះ មានសាច់ញាតិជាអ្នកបើករថយន្តឲ្យខ្លួន។ ប៉ុន្តែចៅក្រមស៊ើបសួររូបនេះ បដិសេធការចោទប្រកាន់នេះ។
2017-10-31
កម្ពុជាមានគម្រោងបិទច្រករបៀងទាំងអស់ ឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស ការរត់ពន្ធគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន។
2017-10-31
មន្ត្រីគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបង កំពុងព្រួយបារម្ភខ្លាចក្រែង ប្រជាពលរដ្ឋនៅក្នុងខេត្តនេះទៅចុះឈ្មោះបោះឆ្នោតមិនបានដល់២០ភាគរយ ហើយអាចនឹងប៉ះពាល់ដល់ការបោះឆ្នោតនៅពេលខាងមុខ ព្រោះរយៈពេលនៃការចុះឈ្មោះ នៅសល់ជាងមួយសប្ដាហ៍ទៀតនឹងត្រូវបញ្ចប់ហើយ។
2017-10-31
គណៈប្រតិភូសភាអឺរ៉ុប ព្រមានរដ្ឋាភិបាលកម្ពុជាថា អឺរ៉ុបអាចនឹងចាត់វិធានការ ជុំវិញជំនួយផ្នែកអភិវឌ្ឍ និងការអនុគ្រោះពន្ធ ប្រសិនបើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅតែមានភាពដុនដាបខ្លាំង ដោយសារការធ្វើទុក្ខបុកម្នេញ គណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
2017-10-31
ក្រសួងមហាផ្ទៃ បានចេញបម្រាមមិនអនុញ្ញាតឲ្យសមាគម សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ធ្វើសកម្មភាពណាមួយឡើយ។ ការផ្អាកជាបណ្ដោះអាសន្ននេះ ដោយចោទប្រកាន់ថា សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា អនុវត្តរំលោភច្បាប់ស្ដីពីអង្គការ សមាគមមិនមែនរដ្ឋាភិបាល និងបទបញ្ជាផ្ទៃក្នុងរបស់សមាគមនេះដែរ។
2017-10-31
មេធាវីរបស់លោក កឹម សុខា យល់ថា សេចក្តីសម្រេចរបស់តុលាការកំពូល ដែលប្រកាសតម្កល់សាលដីកាសាលឧទ្ធរណ៍ដែលចាត់ទុកថា បានការនោះ គឺជាអំពើអយុត្តិធម៌សម្រាប់កូនក្ដីរបស់លោក។
2017-10-31
ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ឡេង សេងហុង នឹងចូលបំភ្លឺជុំវិញករណីបទចោទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ចាក់អង្រែក្រោម នៅរសៀលថ្ងៃទី៣១ ខែតុលានេះ។
2017-10-31
មន្ត្រីគណបក្សសង្គ្រោះជាតិ ថា ការចាកចេញរបស់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ដូចជាតំណាងរាស្ត្រ ទៅចុះចូលខាងគណបក្សប្រជាជនកម្ពុជា មានចំនួនតិចតូចបំផុត ដែលមិនប៉ះពាល់ ដល់គណបក្សប្រឆាំងនោះទេ ព្រោះអ្នកដែលចាកចេញ នឹងត្រូវបំពេញដោយមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលនៅបន្តវេន។
2017-10-30
លោក ម៉ៅ មុនីវណ្ណ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ប្រកាសបដិសេធការចោទប្រកាន់របស់លោក សម រង្ស៊ី ដែលថា លោកជាមនុស្សក្បត់បក្សធ្វើការឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុនប៉ងធ្វើបក្សប្រហារនោះថា ជាការចោទប្រកាន់គ្មានការពិត និងគ្មានភស្ដុតាង។
2017-10-30
ក្រុមអាជីវករខ្មែរលក់ទំនិញនៅទឹកដីថៃជាប់ព្រំដែនខែត្រប៉ៃលិន ត្អូញត្អែរពីវិបត្តិសេដ្ឋកិច្ច ដែលកំពុងគាបសង្កត់ជីវភាពពួកគាត់ធ្ងន់ធ្ងរ នៅគ្រាដែលមុខរបរលក់ដូរពួកគាត់ ពុំសូវមានអតិថិជន។ បញ្ហានេះនាំឲ្យអាជីវករមួយចំនួនបង្ខំចិត្តបោះបង់មុខរបរនេះ ដោយខ្លះស្វែងរកការងារថ្មីនៅប្រទេសថៃ និងខ្លះទៀតធ្វើជាកម្មករនៅប្រទេសថៃ។
2017-10-30
ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ឡេង សេងហុង ឲ្យដឹងថា មានមនុស្សតាមដានលោក ជានិច្ច នៅពេលដែលលោកធ្វើដំណើរទៅណាម្ដងៗ ហើយក៏មានមនុស្សជិះក្រឡឹងផ្ទះរបស់លោកផងដែរ។ លោកហៅការតាមដាន និងការជិះក្រឡឹងផ្ទះរបស់លោក ពីសំណាក់ជនមិនស្គាល់មុខនេះ ថា ជារូបភាពគំរាមកំហែងពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក។
2017-10-30
កម្មករជិត២០នាក់របួសក្នុងហេតុការណ៍ផ្ទុះឡចំហាយនៅរោងចក្រផលិតអំបោះឈ្មោះ គ័ងស៊ីង ក្នុងសង្កាត់ចោមចៅ នៅព្រឹកថ្ងៃទី៣០ ខែ តុលា។
2017-10-30
តុលាការកំពូលនឹងលើកយករឿងក្ដីរំលាយគណបក្សសង្គ្រោះជាតិមកជំនុំជម្រះ នៅថ្ងៃទី១៦ វិច្ឆិកា ខាងមុខនេះ។ ការសម្រេចចិត្តរបស់តុលាការកំពូល លើកសំណុំរឿងនេះ មកបើកសវនាការ ត្រូវបានអ្នកឃ្លាំមើល ពីបញ្ហាសង្គមចាត់ទុកថា អាចនឹងរុញឲ្យកម្ពុជា ធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយ កាន់តែដុនដាប។