ប័ណ្ណសារព័ត៌មាន
2017-11-30
អ្នកវិភាគស្ថានការណ៍នយោបាយ និងមន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួនលើកឡើងថា តំណាងរាស្ត្រថ្មីដែលបានចូលទៅអង្គុយលើកៅអីតំណាងរាស្ត្ររបស់គណបក្សប្រឆាំងក្នុងរដ្ឋសភានោះ នឹងរងសម្ពាធខ្លាំងពីសហគមន៍អន្តរជាតិនៅពេលខាងមុខ។
2017-11-30
មន្ត្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាច ប្រកាសថា មន្ត្រីគណបក្សគ្មានការភ័យខ្លាចណាមួយចំពោះការគំរាមបង្កកទ្រព្យសម្បត្តិលើក្រុមគ្រួសាររបស់មន្ត្រីមានអំណាចនៅកម្ពុជាទេ ដោយសារការបង្កកនេះមិនបានធ្វើឡើងនៅក្នុងប្រទេសកម្ពុជា។
2017-11-30
អ្នកវិភាគមើលឃើញចំណុចអវិជ្ជមានជាច្រើន អំពីទំនាក់ទំនងរវាងកម្ពុជា-ចិន។ ការលើកឡើងនេះ គឺបន្ទាប់ពីបក្សកុម្មុយនិស្តចិន បានប្រកាសស្ម័គ្រចិត្ត ធ្វើជាខ្នងបង្អែកដ៏រឹងមាំសម្រាប់គណបក្សកាន់អំណាច។
2017-11-30
រដ្ឋសភានឹងអនុម័តទទួលស្គាល់សមាសភាពនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ៣រូប នៅថ្ងៃទី៧ ខែធ្នូ ជំនួសតំណែងអនុប្រធានគ.ជ.ប និងសមាជិក កូតាពីបក្សប្រឆាំង ដែលទើបលាលែងពីតំណែង ក្រោយពីតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ។
2017-11-29
មន្ត្រីគណបក្សសង្គ្រោះជាតិ ហៅការបិទលិខិតឆ្លងដែនការទូតរបស់មន្ត្រីគណបក្សប្រឆាំងថា ជាការធ្វើតាមអារម្មណ៍របស់អ្នកនយោបាយ ឬបុគ្គលម្នាក់ប៉ុណ្ណោះ។ បន្ថែមពីនេះ គឺបង្ហាញពីភាពមិនឯករាជ្យរបស់ស្ថាប័នរបស់រដ្ឋទៀតផង។
2017-11-29
មន្ត្រីគណបក្សសង្គ្រោះជាតិ នៅតាមបណ្ដាខេត្តមួយចំនួនប្រកាន់ជំហរជាថ្មីថា ពួកគាត់នៅតែស្មោះស្ម័គ្រជាមួយគណបក្សរបស់ខ្លួនជានិច្ច បើទោះបីជាស្ថានការណ៍នយោបាយស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។ ទន្ទឹមគ្នានេះមន្ត្រីបក្សប្រឆាំងនៅខាងក្នុងប្រទេសពួកគាត់ហាក់រក្សាភាពស្ងៀមស្ងាត់ដោយពុំបានធ្វើសកម្មភាពនយោបាយណាមួយនោះឡើយ។
2017-11-29
សហគមន៍ការពារព្រៃឈើឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ឲ្យដឹងថា ការដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកអន្តរជាតិដាក់ដាំ និងច្រករបៀង កើតមានពេញបន្ទុកនៅរយៈពេល ១ខែចុងក្រោយនេះ។ សហគមន៍ជនជាតិដើមភាគតិចបារម្ភថា ឈើមូលនៅក្នុងព្រៃក្នុងខេត្តនេះនឹងវិនាស ប្រសិនបើអាជ្ញាធរគ្មានវិធានការទប់ស្កាត់។
2017-11-29
តំណាងរាស្ត្រអូស្ត្រាលី ពីខាងគណបក្សពលករ លោក ម៉ាក បាត់លើរ៍ (Mark Butler) បានផ្ញើលិខិតមួយច្បាប់ទៅរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី គឺអ្នកស្រី ជូលី ប៊ីហ្សប់ (Julie Bishop) កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ដើម្បីស្វែងរកលទ្ធភាពក្នុងការប្រើវិធានការម៉ឺងម៉ាត់ ដាក់សម្ពាធដល់រដ្ឋាភិបាលកម្ពុជា អោយគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស សម្រាប់ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របពេលដែលសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក កំពុងពិចារណាក្នុងការចាត់វិធានការជាក់លាក់ឆ្លើយតបទៅនឹងវិធានក្តៅរបស់រដ្ឋាភិបាលកម្ពុជា ក្នុងពេលបច្ចុប្បន្ន។
2017-11-29
ប្រធានការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ (អ.ស.ប) ប្រចាំនៅកម្ពុជា ស្នើឲ្យពិនិត្យករណីរំលោភសិទ្ធិមនុស្សនៅក្នុងមជ្ឈមណ្ឌលស្តារនីតិសម្បទានៅកម្ពុជា និងត្រូវមានវិធានការដោះស្រាយបញ្ហានេះជាបន្ទាន់។ ចំណែកមន្ត្រីសង្គមស៊ីវិលស្វាគមន៍ចំពោះសំណើរនេះ និងគាំទ្រឲ្យដាក់វិធានការមានប្រសិទ្ធភាព ខណៈពួកគេសង្កេតឃើញថា មជ្ឈមណ្ឌលស្តារនីតិសម្បទាមានការរំលោភសិទ្ធិមនុស្ស។
2017-11-29
ពលរដ្ឋរស់នៅខែត្រភាគឦសាន និងអ្នកប្រើប្រាស់បណ្ដាញសង្គម មួយចំនួនសំដែងការមិនពេញចិត្តចំពោះការបែងចែកអាសនៈរដ្ឋសភា របស់គណបក្សសង្គ្រោះជាតិ ទៅឲ្យគណបក្ស នយោបាយ ផ្សេងដែលពលរដ្ឋមិនបានបោះឆ្នោតឲ្យ។
2017-11-29
លោក ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ចូលរួមកិច្ចប្រជុំពេញអង្គលើកទី១ នៃកិច្ចសន្ទនាកម្រិតខ្ពស់រវាងគណបក្សកុម្មុយនីស្តចិន ជាមួយគណបក្សនយោបាយនានា មកពី ១២០ប្រទេស នៅជុំវិញពិភពលោក ដែលនឹងត្រូវប្រព្រឹត្តទៅនៅរដ្ឋធានីប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី២៩ វិច្ឆិកា ដល់ថ្ងៃទី២ ធ្នូ។
2017-11-29
អង្គការអន្តរជាតិខាងការងារ (ILO) លើកឡើងថា ប្រជាជនក្នុងពិភពលោក និងប្រជាជននៅក្នុងប្រទេសកម្ពុជាជាច្រើននាក់ ត្រូវរងគ្រោះដោយភាពក្រីក្រ វិសមភាព និងការផាត់ចេញពីសង្គម ដែលជាឧបសគ្គដ៏ធំមួយ រារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
2017-11-29
ក្រសួងមហាផ្ទៃ កំពុងតែសិក្សា និងស្រាវជ្រាវលើករណីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា តាមបញ្ជារបស់លោក ហ៊ុន សែន។ សង្គមស៊ីវិលជាតិ និងអន្តរជាតិ យល់ថា ចំណាត់ ការនេះធ្វើឡើងតាមអំពើចិត្តគ្មានមូលដ្ឋានច្បាប់ឡើយ។
2017-11-29
លោក ឡេង សេងហុង ឲ្យអាស៊ីសេរីដឹងនៅថ្ងៃទី២៩ វិច្ឆិកា ថា ជនរងគ្រោះ ព្រោះតែតុលាការមិនឯករាជ្យ មិនមែនកើតឡើងតែលើរូបលោកម្នាក់ទេ គឺមានទាំងសកម្មជនដីធ្លី សកម្មជនគណបក្សនយោបាយដែលហ៊ានរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សង្គមស៊ីវិល អ្នកឃ្លាំមើលសង្គម រហូតដល់អ្នកសារព័ត៌មាន។
2017-11-28
ប្រជាសហគមន៍ខ្មែរគ្រោងធ្វើមហាបាតុកម្មនៅមុខសេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ដើម្បីទាមទារឲ្យរដ្ឋាភិបាលអាមេរិក អនុវត្តឲ្យបានឆាប់ៗនូវសេចក្ដីសម្រេចរបស់សមាជិកព្រឹទ្ធសភាអាមេរិក ក្នុងការដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលកម្ពុជា។