ប័ណ្ណសារព័ត៌មាន
2018-07-31
មន្រ្តីសិទ្ធិមនុស្សអន្តរជាតិ ព្យាករអំពីផលអាក្រក់ជាច្រើន នឹងកើតមានឡើង ចំពោះប្រទេសកម្ពុជា ដោយសារតែការបន្តចង់ក្រាញអំណាចហួសហេតុរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បែបនេះ។
2018-07-31
មេបញ្ជាការយោធា ខេត្តស្ទឹងត្រែងឲ្យដឹងថា អាជ្ញាធរនៅបន្តត្រៀមកម្លាំងយោធា រាប់ពាន់នាក់ ដើម្បីជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅស្រុកសៀមប៉ាង និងក្រុងស្ទឹងត្រែង នៅគ្រាដែលទឹកទន្លេសេកុងស្រកចុះបន្តិច ក៏ប៉ុន្តែទឹកទន្លេមេគង្គហក់ឡើងលឿន។
2018-07-31
មន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក លោក ម៉ាក ហ្វៀល (Mark Field) ថ្លែងក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយកាលពីថ្ងៃទី៣១ កក្កដាថា ការបោះឆ្នោតជាតិនេះ ត្រូវបានធ្វើឲ្យអន្តរាយ ដោយអាជ្ញាធររបបក្រុងភ្នំពេញ តាំងពីមុនការចាប់ផ្ដើមយុទ្ធនាការឃោសនារកសំឡេងឆ្នោតមកម្ល៉េះ។
2018-07-31
ទោះបីជាគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ដែលមេដឹកនាំបក្សនេះ សំដែងមោទនភាពពីជោគជ័យនេះ យ៉ាងណាក្ដី សហគមន៍អន្តរជាតិលើកឡើងថា ការបោះឆ្នោតនេះ មិនមែនជាការបោះឆ្នោតដែលឆ្លុះបញ្ចាំងពីឆន្ទៈរាស្ត្រ ហើយលទ្ធផលបោះឆ្នោត មិនមែនជាលទ្ធផលដែលសហគមន៍អន្តរជាតិទទួលស្គាល់ឡើយ។
2018-07-31
ក្រោយការបោះឆ្នោតដ៏ចម្រូងចម្រាសនៅកម្ពុជា ដែលគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា ទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ ដល់ទៅ ១២៥អាសនៈ ខណៈដែលគ្មានគូប្រជែងពិតប្រាកដ គ្មានឡើយពាក្យពេចន៍ ឬសារអបអរសាទរពីក្រុមប្រទេសលោកខាងលិច។
2018-07-31
លោកហ៊ុន សែន នៅថ្ងៃទី៣១ ខែកក្កដា បានចេញមុខការពារ និងសរសើរការបោះឆ្នោតដែលរបបលោកបានខំរៀបចំឡើង ខណៈក្រុមប្រទេស និងអ្នកនិយមប្រជាធិបតេយ្យកំពុងរិះគន់ និងថ្កោលទោសថា ជាការបោះឆ្នោតក្លែងក្លាយ គ្មានសេរី និងយុត្តិធម៌។
2018-07-30
ស្ថានភាពទឹកទន្លេមេគង្គបានហក់ឡើងខ្ពស់ដោយសារមានភ្លៀងធ្លាក់ជាបន្តបន្ទាប់។ កម្រិតទឹកភ្លៀងពីមធ្យមទៅច្រើននៅក្នុងតំបន់អាងទន្លេមេគង្គលើ នៅក្នុងប្រទេសថៃ និងឡាវ បានបង្កឲ្យទឹកទន្លេមេគង្គក្នុងប្រទេសកម្ពុជា បន្តកើនឡើង២ ទៅ៣ថ្ងៃបន្ថែមទៀត។
2018-07-30
ភ្លាមៗក្រោយចប់ការបោះឆ្នោត កាលពីថ្ងៃទី២៩ ខែកក្កដា សហគមន៍ខ្មែរនៅក្រៅប្រទេស សម្ដែងប្រតិកម្មប្រឆាំងទៅនឹងលទ្ធផលបោះឆ្នោតនោះ ដោយចាត់ទុកថា ជាការបោះឆ្នោតក្លែងក្លាយ ប្លន់ឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ រាប់លាននាក់ ដែលស្រលាញ់ប្រជាធិបតេយ្យ។
2018-07-30
សហភាពអឺរ៉ុប ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន កាលពីថ្ងៃទី៣០ ខែកក្កដា ចាត់ទុកការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដាថា ប្រព្រឹត្តទៅក្នុងបរិយាកាសនយោបាយ ដែលមានការរឹតត្បិតយ៉ាងខ្លាំង។
2018-07-30
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ទទួលស្គាល់ថា ខ្លួនបានប្រើវិធីផ្ដាច់ការវាយសំពងលើក្រុមមនុស្សដែលខ្លួនចោទថា ជាក្រុមប្រឆាំងចង់ផ្ដួលរំលំរដ្ឋាភិបាល។ ប៉ុន្តែ មន្ត្រីសង្គមស៊ីវិលដែលតាមដានព្រឹត្តិការណ៍ មិនទាន់មើលឃើញថា ប្រទេសកម្ពុជាសព្វថ្ងៃមិនទាន់មានអ្នកណាធ្វើចលនាបំផ្លាញសន្តិភាពនោះទេ។
2018-07-30
គ.ជ.ប ឲ្យដឹងថា មានសន្លឹកឆ្នោតជិត ៦សែនសន្លឹក ត្រូវបានចាត់ទុកថា ជាសន្លឹកឆ្នោតមិនបានការ។ ចំនួននេះ គឺស្មើនឹងជិត ៩ភាគរយ។ រីឯសន្លឹកឆ្នោតដែលត្រូវចាត់ទុកថាបានការ មានជាង ៩១ភាគរយ។
2018-07-30
សហរដ្ឋអាមេរិកសម្ដែងការខកចិត្តយ៉ាងខ្លាំងដែលរដ្ឋាភិបាលកម្ពុជាសម្រេចដកហូតសិទ្ធិបោះឆ្នោតពីអ្នកបោះឆ្នោតរាប់លាននាក់ ដែលសុទ្ធតែមានមោទនភាពនឹងការអភិវឌ្ឍរបស់ប្រទេសអស់រយៈពេល ២៥ឆ្នាំ កន្លងទៅផុតទៅហើយនោះ។
2018-07-30
ជំទប់ទី១ ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបងម្នាក់ កំពុងរត់គេចខ្លួនរកទីសុវត្ថិភាព ដោយសារតែអាជ្ញាធរមូលដ្ឋានតាមធ្វើទុក្ខបុកម្នេញធ្វើឲ្យមិនអាចរស់នៅក្នុងភូមិបាន។
2018-07-30
បក្សកាន់អំណាច ហៅសេចក្តីថ្លែងការណ៍គណបក្សសង្គ្រោះជាតិថា គ្មានន័យ ឯអ្នកវិភាគថា សេចក្តីថ្លែងការណ៍នោះ នឹងបញ្ជាក់បន្ថែមឲ្យអន្ដរជាតិ បានដឹងកាន់តែច្បាស់ថា របបក្រុងភ្នំពេញបានរៀបចំការបោះឆ្នោតក្លែងក្លាយ ហើយបង្កើតរដ្ឋាភិបាលក្លែងក្លាយ ។
2018-07-30
ប៉ុន្ដែសម្រាប់សង្គមស៊ីវិល ដែលធ្លាប់ឃ្លាំមើលការបោះឆ្នោតថា ការវាយតម្លៃការបោះឆ្នោតមួយ មិនអាចលើកយកតែថ្ងៃបោះឆ្នោតមកវាយតម្លៃបានទេ គឺត្រូវវាយតម្លៃពីដំណើរការបោះឆ្នោតទាំងស្រុង ចំណែកអ្នកវិភាគ ហៅក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ដែលរបបក្រុងភ្នំពេញអញ្ជើញមក ជាក្រុមចាំប្រថាប់ត្រាឲ្យការបោះឆ្នោតក្លែងក្លាយ។