ប័ណ្ណសារព័ត៌មាន
2018-08-31
ព្រះមហាក្សត្របានព្រះរាជប្រទានលើកលែងទោសដល់អ្នកទោសមនសិការចំនួន ១៤នាក់ ក្នុងពេលតែមួយកាលពីថ្ងៃទី២៧ ខែ សីហា ក្រោយមានការស្នើសុំពីនាយករដ្ឋមន្ត្រី និងបន្ទាប់ពីអ្នកជាប់ឃុំទាំងនោះបានសរសេរលិខិតសុំទោស។
2018-08-31
អ្នកទោសមនសិការ លោក មាជ សុវណ្ណារ៉ា បានប្រកាសប្ដេជ្ញាចិត្តភ្លាមៗ ក្រោយពីព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលើកលែងទោស ថា លោកនឹងនៅតែធ្វើការជាមួយគណបក្សសង្គ្រោះជាតិដដែល ទោះបីជាលោកត្រូវបានរបបលោក ហ៊ុន សែន ចាប់ដាក់ពន្ធនាគារម្តងជាពីរដងកន្លងមកក្ដី។
2018-08-31
អ្នកធ្វើការផ្នែកគណនេយ្យភាពសង្គម រិះគន់ថាការព្រមានដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថាក្លឹបកម្សាន្តទាំងឡាយ អាចប្រឈមមុខនឹងត្រូវបិទទ្វារបើរកឃើញថាពាក់ព័ន្ធនឹងការប្រើប្រាស់ និងចែកចាយគ្រឿងញៀន នោះថាជាវិធានការពុំមានប្រសិទ្ធភាព។
2018-08-31
បើគេនិយាយពីតំណាងរាស្ត្រដែលចេញមុខតស៊ូមតិ និងរិះគន់ឥតសំចៃផ្នែកអន្តោប្រវេសន៍ និងកិច្ចការព្រំដែននាសម័យព្រះរាជាណាចក្រកម្ពុជាទីពីរនេះ គេឯងប្រាកដជានៅចងចាំ ថា គ្មាននរណាក្រៅពីលោក អ៊ុំ សំអាន នោះឡើយ។
2018-08-31
បើគេនិយាយពីតំណាងរាស្ត្រដែលចេញមុខតស៊ូមតិ និងរិះគន់ឥតសំចៃផ្នែកអន្តោប្រវេសន៍ និងកិច្ចការព្រំដែននាសម័យព្រះរាជាណាចក្រកម្ពុជាទីពីរនេះ គេឯងប្រាកដជានៅចងចាំ ថា គ្មាននរណាក្រៅពីលោក អ៊ុំ សំអាន នោះឡើយ។
2018-08-31
អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍន៍សង្គម មើលឃើញថា ការបំបែកខេត្តថ្មីបន្ថែមទៀត ជាការចែកតំណែងគ្នា នៅថ្នាក់ក្រោមជាតិ ក្រោយពេលមេដឹកនាំរបបក្រុងភ្នំពេញ ប្រកាសកាត់បន្ថយក្បាលម៉ាស៊ីននៅគណៈរដ្ឋមន្ត្រី។
2018-08-31
លោក ជេមស៍ រីកខិតសិន បានបដិសេធថា សកម្មភាពដែលលោកបានធ្វើនោះ មិនមែនជាចារកម្មឡើយ ប៉ុន្តែសកម្មភាពនោះ គឺជាការអនុវត្តវិជ្ជាជីវៈអ្នកកាសែត និងផលិតខ្សែភាពយន្តឯកសារស្តីពីស្ថានភាពរស់នៅជាក់ស្តែងរបស់ពលរដ្ឋខ្មែរក្រីក្រ។
2018-08-31
លោក ប្រែដ អាដាម (Brad Adams) នាយកអង្គការសិទ្ធិមនុស្ស យូមែនរ៉ៃស៍ វ៉ច្ឆ (Human Rights Watch) ប្រចាំតំបន់អាស៊ីបានឲ្យដឹងថា ក្រុមម៉ុងតាញ៉ាទាំងនេះ នឹងត្រូវទទួលទោសធ្ងន់ធ្ង ប្រសិនបើអាជ្ញាធរថៃបញ្ជូនពួកគេត្រឡប់ទៅប្រទេសវៀតណាម និងប្រទេសកម្ពុជាវិញ។
2018-08-31
អ្នកភូមិថា ចំពោះពលរដ្ឋណាដែលមាននិន្នាការគាំទ្រគណបក្សប្រឆាំង និងជាសកម្មជនបក្សសង្គ្រោះជាតិ គឺមិនបានទទួលអំណោយសង្គ្រោះបន្ទាន់ពីអាជ្ញាធរនោះទេ។
2018-08-30
ដំណើរទស្សនកិច្ចរបស់មន្ត្រីការទូតជាន់ខ្ពស់របស់ចិនពេលនេះ គឺដើម្បីនាំសារពីប្រធានាធិបតីចិនលោក ស៊ី ជិនពីង (Xi Jinping) អបអរសាទរជ័យជំនះរបស់លោក ហ៊ុន សែន ក្នុងការបោះឆ្នោតបែបបង្គ្រប់កិច្ចកាលពីចុងខែកក្កដាកន្លងទៅ។
2018-08-30
សង្គមស៊ីវិលថា ការបិទផ្លូវសាធារណៈ ជារឿងខុសច្បាប់ ដែលអាជ្ញាធរមូលដ្ឋាន និងនគរបាលយុត្តិធម៌ មានភារកិច្ចអន្ដរាគមន៍ឲ្យបើកឡើងវិញជាបន្ទាន់។
2018-08-30
អ្នកវិភាគនយោបាយ និងសង្គម លោក គឹម សុខ អះអាងថា លោកគ្មានលុយសងលោក ហ៊ុន សែន នោះទេ លោកមានតែបេះដូងស្នេហាជាតិមួយប៉ុណ្ណោះ។ ការលើកឡើងនេះ បន្ទាប់ពីលោក ហ៊ុន សែន នៅព្រឹកថ្ងៃទី២៩ ខែសីហា ព្រមានប្ដឹងលោក គឹម សុខ ដាក់ពន្ធនាគារវិញ ប្រសិនបើនៅតែព្រហើនហ៊ានរិះគន់របបលោក។
2018-08-30
ប្រជាពលរដ្ឋស្រុកគីរីសាគរ ខេត្តកោះកុង ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចិនយូញៀន (Union Development Group) ស្នើសុំឲ្យអាជ្ញាធរជួយអន្តរាគមន៍ដោះស្រាយតាមការសន្យាដូចមុន ការបោះឆ្នោត និងបញ្ឈប់ការគំរាមកំហែងលើពួកគាត់។
2018-08-30
មេធាវីសម្ដែងការខកចិត្ត ឯអ្នកវិភាគថា របបក្រុងភ្នំពេញ អាចនឹងចង់ទុកចំណាប់ខ្មាំងនយោបាយធំមួយ ដើម្បីប្ដូរភាពស្របច្បាប់នៃការបង្កើតរបបថ្មីដោយឯកបក្ស។
2018-08-30
តុលាការក្រុងភ្នំពេញសម្រេចលើកពេលប្រកាសសាលក្រមសំណុំរឿងចារកម្មរបស់អ្នកកាសែតជនជាតិអូស្ត្រាលី លោក ជេមស៍ រីកខិតសិន (James Ricketson) ទៅថ្ងៃសុក្រទី៣១ សីហា ក្រោយបញ្ចប់សវនាការសួរដេញដោលនៅថ្ងៃពុធ ទី២៩ សីហា។