ប័ណ្ណសារព័ត៌មាន
2019-01-01
ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង បដិសេធថា លោកមិនបានគំរាមយុវជនដែលផ្សព្វផ្សាយវីដេអូ បញ្ហាព្រំដែននោះទេ។ រីឯក្រុមយុវជន ១០០រាត្រី ដែលបន្តបេសកកម្មពីបណ្ឌិត កែម ឡី អំពាវនាវឲ្យលោក វ៉ា គឹមហុង បើកចំហសេរីភាពពេញលេញដល់យុវជនតាមដាន បញ្ហារឿងព្រំដែន ចៀសវាងការចាត់ទុកពួកគេជាសត្រូវ។
2019-01-01
របួសចាស់របស់មន្ត្រីសង្គមស៊ីវិល ដែលរងគ្រោះពីការបង្ក្រាបយ៉ាងហិង្សា ពីក្រុមអាជ្ញាធរនៃរបបលោក ហ៊ុន សែន ផ្ដើមឈឺចាប់ជាថ្មី ព្រោះរយៈពេល ៥ឆ្នាំមកនេះ ពួកគេនៅតែមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។
2019-01-01
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ជជែកអំពី៖ «តម្រូវការចាំបាច់ និងការរំពឹងទុករបស់ប្រជាពលរដ្ឋនៅក្នុងឆ្នាំថ្មី»។ វាគ្មិនកិត្តិយស៖ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម និងលោក គឹម សុខ អ្នកវិភាគនយោបាយ។ សម្របសម្រួលដោយ លោក ទីន ហ្សាការីយ៉ា
2019-01-01
លោកអ្នកនាង អាចតាមដានការផ្សាយរបស់អាស៊ីសេរីតាមរយៈ ប្រព័ន្ធផ្កាយរណប ។ ព័តមានខាងក្រោម គឺជាប្រភេទ និងទីតាំងរបស់ផ្កាយរណបទាំងពីរ ដែលផ្សាយបន្ដកម្មវិធីរបស់វិទ្យុអាស៊ីសេរី។ សូមជ្រើសរើសយកប៉ុស្តិ៍លេខ៣ (RFA Channel3) ដើម្បីតាមដានការផ្សាយរបស់អាស៊ីសេរី ជាភាសាខ្មែរ។
2019-01-01
ពលរដ្ឋមានជម្លោះដីធ្លីជាច្រើននាក់ នៅឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ប្រមូលផ្ដុំគ្នា នៅព្រឹកថ្ងៃទី១ មករា ទាមទារឲ្យអាជ្ញាធរបញ្ឈប់គោលនយោបាយប្ដូរដីជាមួយក្រុមហ៊ុន ហេង អភិវឌ្ឍន៍ របស់អ្នកស្រី ឧកញ៉ា សៀង ចាន់ហេង។
2019-01-01
អ្នកវិភាគលើកឡើងផ្ទុយពីមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ដែលចោទលោក សម រង្ស៊ី ជាមនុស្សកំសាក មិនហ៊ានចូលស្រុកនោះថា ជារឿងមិនពិតឡើយ ផ្ទុយទៅវិញ អ្នកដែលភ័យខ្លាចនោះ គឺគណបក្សកាន់អំណាចទៅវិញទេ ដែលភ័យខ្លាចវត្តមានលោក សម រង្ស៊ី វិលចូលស្រុក។
2019-01-01
ចំណែកមន្ត្រីរបបលោក ហ៊ុន សែន វិញ បានគូសបញ្ជាក់ថា ទោះបីជាក្នុងឆ្នាំចាស់ កម្ពុជាជួបឧបសគ្គច្រើនយ៉ាងណាក្តី ប៉ុន្តែកម្ពុជានៅតែរក្សាបានសន្តិភាព ការអភិវឌ្ឍ និងនៅតែអាចពង្រឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋជាដើម។
2019-01-01
មន្ត្រីយោធិនពិការលើកឡើងថា អាជ្ញាធរមូលដ្ឋានមិនជួយដោះស្រាយពួកគាត់នោះទេ ដោយកន្លងមកអាជ្ញាធរខេត្តនេះបានត្រឹមចុះទៅសម្របសម្រួលបន្ទន់ចិត្តពួកគាត់ដោយសន្យាខ្យល់តែប៉ុណ្ណោះ។
2019-01-01
កម្មករប្រាប់ថា ពួកគេទាមទារប្រាក់បំណាច់ឆ្នាំ ដោយសារចាប់ពីឆ្នាំ២០១៩ ទៅរោងចក្រនឹងធ្វើកិច្ចសន្យាថ្មី ហើយនឹងចាប់ផ្ដើមអនុវត្តប្រាក់អតីតភាពការងារ ៦ខែម្ដង ដែលអាចធ្វើឲ្យបាត់បង់អតីតភាពការងារ នៅមុនឆ្នាំ២០១៩។
2019-01-01
លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាក្នុងយុគសម័យព្រះរាជាណាចក្រកម្ពុជាទីពីរនេះ មានឈ្មោះតែនៅលើក្រដាស មិនខុសពីសម័យខ្មែរក្រហម ដែលដាក់ឈ្មោះថា «កម្ពុជាប្រជាធិបតេយ្យ» នោះទេ។
2019-01-01
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ប្រកាសថា ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ទៅ គ.ជ.ប ទទួលស្គាល់បញ្ជីឈ្មោះថ្មី និងបិទផ្លូវតវ៉ា ព្រោះនីតិវិធីប្ដឹងតវ៉ាបានបញ្ចប់ហើយ។