ប័ណ្ណសារព័ត៌មាន
2019-06-30
សហគមន៍ជនជាតិដើមភាគតិចព្នង រស់នៅភូមិពូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចោទអ្នកមានអំណាចម្នាក់ថា ហ៊ុមព័ទ្ធយកដីព្រៃសហគមន៍ ៤៧២ហិកតារ ជាសម្បត្តិបុគ្គល ដោយសារតែ អ្នកភូមិប្រទះឃើញដើមឈើជាច្រើនដើម ឋិតក្នុងព្រៃសហគមន៍ភូមិពូរាំង ត្រូវគេកាប់ឱ្យដួល និងបាញ់ថ្នាំហ៊ុមព័ទ្ធ។
2019-06-30
ការលើកឡើងរបស់លោក គឹម សុខ បានកើតមានឡើងក្រោយពីលោក ហ៊ុន សែន បានបង្ហោះសារនៅលើគេហទំព័រហ្វេសប៊ុករបស់លោកថា នៅក្នុងសប្ដាហ៍ក្រោយនេះ ខ្ញុំនឹងត្រូវទៅចូលរួមកិច្ចប្រជុំពិសេសមួយពាក់ព័ន្ធនឹងយុទ្ធសាស្ត្រលើវិស័យពាណិជ្ជកម្មនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
2019-06-30
មន្ត្រីបក្សប្រឆាំងនៅមូលដ្ឋាន និងអ្នកឃ្លាំមើលសង្គមយល់ថា រឿងហេតុនៅកម្ពុជាដើរដល់ដំណាក់កាលនេះ គឺដោយសារតែមហិច្ឆតាអំណាចរបស់លោក ហ៊ុន សែន មិនមែនជាកំហុសរបស់ក្រុមអ្នកនយោបាយបក្សប្រឆាំងនោះឡើយ។
2019-06-30
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឆ្លើយតបទៅលោក សម រង្ស៊ី ថា បើចង់ចរចាត្រូវចូលស្រុកអនុវត្តទោសជាមុនសិន។ អ្នកវិភាគមិនស្វាគមន៍សំដីមន្ត្រីនាំពាក្យបក្សកាន់អំណាចទេ ដោយពួកគេលើកឡើងថា អ្នកនយោបាយគួរចេះសម្បទានឱ្យគ្នាដើម្បីបញ្ចៀសការបាត់អនុគ្រោះពន្ធ។
2019-06-30
ចាប់តាំងពីទំនប់វារីអគ្គិសនីសេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង ចាប់ផ្ដើមដំណើរការមក ពលរដ្ឋរងគ្រោះដែលមិនពេញចិត្តនឹងការទៅទីតាំងលំនៅនៅតំបន់ថ្មីរបស់ក្រុមហ៊ុន កំពុងបន្តរស់នៅលើទីទួលក្បែរភូមិចាស់របស់ពួកគាត់ទាំងលំបាកលំបិន។
2019-06-30
ជុំវិញការបង្ហាញតម្រុយ អំពីចេតនាចង់ឱ្យមានការចរចា រវាងអ្នកនយោបាយខ្មែរ និង ខ្មែរនេះ អ្នកឃ្លាំមើលសង្គម លោក គឹម សុខ យល់ថា ជាការល្អ ប្រសិនបើអ្នកនយោបាយខ្មែរ ចេះធ្វើសម្បទានឱ្យគ្នាទៅវិញទៅមក ដើម្បីរកច្រកបញ្ចៀសការព្យួរការអនុគ្រោះពន្ធ និង ប្រឹងប្រែងស្ដារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
2019-06-30
អភិបាលខេត្តព្រះសីហនុថ្មី ដែលទើបប្រកាសចូលកាន់តំណែងជាផ្លូវការ កាលពីពេលថ្មីៗនេះ គឺលោក គួច ចំរើន បានប្តេជ្ញាចិត្តថា នឹងដឹកនាំខេត្តនេះឱ្យបានល្អ និងដោះស្រាយបញ្ហាដែលកំពុងកើតមានសព្វថ្ងៃឱ្យមានប្រសិទ្ធភាព។
2019-06-29
សង្គមស៊ីវិល និងពលរដ្ឋ ហួសចិត្តនិងភ្ញាក់ផ្អើលជាខ្លាំងដែលអង្គភាពប្រឆាំងអំពើពុករលួយប្រកាសថា រកមិនឃើញអំពើពុករលួយរបស់អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី លោក គឹម រស្មី និងស្នងការរងខេត្តកណ្ដាល លោក ស្រេង សុខា ដោយអះអាងថា ពួកគាត់គ្មានលុយ និងទ្រព្យសម្បត្តិស្ដុកស្ដម្ភដូចការសម្ញែងនោះឡើយ។
2019-06-29
របបក្រុងភ្នំពេញនៅតែប្រកាសចាប់ខ្លួន មេបក្សដឹកនាំបក្សប្រឆាំង លោក លោក សម រង្ស៊ី បើសិនហ៊ានវិលចូលស្រុកវិញមែននោះ ព្រមទាំងប្រកាសប្រាប់ពលរដ្ឋកុំឱ្យធ្វើសកម្មអ្វីពាក់ព័ន្ធនឹងបក្សប្រឆាំង ដូចជានាំគ្នាទៅទទួល លោក សម រង្ស៊ី ជាដើម ដែលជារឿងនាំទុក្ខដល់ខ្លួន។
2019-06-29
គ្រូបង្រៀនកម្រិតមធ្យមសិក្សាម្នាក់ ដែលបង្រៀននៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត នៅខេត្តស្វាយរៀង និងជាសកម្មជនគណបក្សជំទាស់ បានដាក់ពាក្យស្នើសុំលាឈប់ពីក្របខ័ណ្ឌគ្រូបង្រៀន។
2019-06-29
អតីតបុគ្គលិកអាស៊ីសេរីបានរួចផុតពីការត្រួតពិនិត្យតាមផ្លូវតុលាការជាផ្លូវការហើយ បន្ទាប់ពីសាលាឧទ្ធរណ៍បានបញ្ជាក់ច្បាស់នៅក្នុងសាលដីការបស់ខ្លួន។ អតីតបុគ្គលិកអាស៊ីសេរីទាំងពីររូបថ្លែងថា ពួកលោកសប្បាយចិត្តចំពោះដំណឹងនេះ ហើយថាពួកលោកនឹងលែងទៅបង្ហាញខ្លួននៅមុខសមត្ថកិច្ចទៀតហើយ។
2019-06-29
របាយការណ៍ស្រាវជ្រាវរបស់អង្គការទេសន្តរប្រវេសក៍អន្តរជាតិ (IOM) សហការជាមួយមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាស៊ីផ្នែកជនចំណាកស្រុកនៃសាកលវិទ្យាល័យ ចូឡាឡុងកន ប្រទេសថៃ បង្ហាញថា ពលករចំណាកស្រុកខ្មែរនៅប្រទេសថៃបានជួយសេដ្ឋកិច្ចប្រទេសទាំងពីរយ៉ាងសម្បើម។
2019-06-29
មេដឹកនាំរបបក្រុងភ្នំពេញ ជំរុញឱ្យគ្រួសារជនរងគ្រោះនិងអ្នកខូចខាតទ្រព្យសម្បត្តិដោយសារការរលំបាក់អគារកម្ពស់ ៧ជាន់នៅក្រុងព្រះសីហនុ ដាក់បណ្ដឹងទៅតុលាការដើម្បីទាមទារសំណង ប៉ុន្តែមិនបានប្រកាសផ្ដល់មេធាវី ឬជួយសម្របសម្រួលផ្លូវច្បាប់នោះទេ។
2019-06-29
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ពិភាក្សាទាក់ទងនឹងដំណើររបស់លោក សម រង្ស៊ី ទៅសហភាពអឺរ៉ុប អំពីការវិវឌ្ឍថ្មីៗ នៃជំហរសហភាពអឺរ៉ុប ចំពោះបញ្ហាអនុគ្រោះពន្ធលើទំនិញកម្ពុជា។
2019-06-28
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បង្ហាញកង្វល់យ៉ាងខ្លាំងជុំវិញការផ្ដន្ទាទោសសកម្មជនសិទ្ធិការងារ លោក រ៉ាត់ រត្នមុនី ដោយសារតែគាត់បានជួយផលិតភាពយន្តឯកសារស្ដីពីការជួញដូរផ្លូវភេទនៅកម្ពុជា។ ក្រសួងយុត្តិធម៌ថា ស្ថានទូតអាមេរិកគួរតែផ្ដល់ជំនួយផ្នែកច្បាប់ដល់សកម្មជនរូបនេះ មិនគួរវាយតម្លៃលើការសម្រេចសេចក្ដីរបស់តុលាការកម្ពុជាឡើយ។