ប័ណ្ណសារព័ត៌មាន
2019-09-30
កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត បបួលមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ភ្នាល់បញ្ចប់ជីវិតនយោបាយ ទាក់ទងនឹងរឿងសញ្ញាប័ត្រ ដែលលោកទទួលបានពីសាលាយោធាអាមេរិក។
2019-09-30
កូនស្រីសកម្មជនគណបក្សប្រឆាំងខេត្តរតនគិរី ហៅការសម្រេចរបស់តុលាការ លើឪពុករបស់ខ្លួនថា ជារឿងអយុត្តិធម៌ មិនអាចទទួលយកបាន បន្ទាប់ពីសាលាដំបូងខេត្តរតនគិរី សម្រេចចោទប្រកាន់ សកម្មជនគណបក្សប្រឆាំង ២រូប គឺលោក ងិន សុផាត និង លោក ធឿន ប៊ុនធន ពីបទរួមគំនិតក្បត់ជាតិ។
2019-09-30
មន្ត្រីអង្គការសង្គមស៊ីវិល និងពលរដ្ឋអំពាវនាវឱ្យរបបក្រុងភ្នំពេញពង្រឹងប្រព័ន្ធគ្រប់គ្រងសេវាកម្មដឹកអ្នកដំណើរកុំឱ្យឡើងថ្លៃ នៅពេលបុណ្យជាតិសំខាន់ៗ ដូចជា បុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌជាដើម។ ការអំពាវនាវនេះធ្វើឡើងក្រោយពីតម្លៃឡានឈ្នួលតាក់ស៊ី និងសេវាកម្មដឹកអ្នកដំណើររបស់ក្រុមហ៊ុនឯកជនមួយចំនួន បានឡើងខ្ពស់ទ្វេដង នៅមុនបុណ្យភ្ជុំបិណ្ឌ និងក្រោយបុណ្យភ្ជុំឆ្នាំនេះ។
2019-09-30
អ្នកវិភាគនយោបាយ និងសង្គមស៊ីវិល យល់ថា ប្រសិនបើរបបក្រុងភ្នំពេញនៅតែបង្កើតលេស ផ្សេងៗ ដើម្បីកម្ទេចបក្សប្រឆាំងនោះ គឺកាន់តែធ្វើឲ្យកម្ពុជាជួបគ្រោះធំ ដូចជា ការប្រឈមបាត់បង់ ប្រព័ន្ធអនុគ្រោះពន្ធEBA និងGSP ហើយធ្វើកម្ពុជាបែកបាក់ជាតិថែមទៀត។
2019-09-30
តុលាការខេត្តរតនគិរីកោះហៅមន្ត្រីជាន់ខ្ពស់សមាគម អាដហុក ជាលើកទីបី បន្ទាប់ពីការសាកសួរលើកទីមួយ និងលើកទីពីរ មិនអាចដំណើរការបានដូចការគ្រោងទុក។ អ្នកការពារសិទ្ធិមនុស្សចាត់ទុកចំណាត់ការរបស់តុលាការនេះ ថាជាការគំរាមកំហែងលើមន្ត្រីអង្គការសង្គមស៊ីវិល និងស្នើឱ្យតុលាការទម្លាក់ចោលបទប្រកាន់មិនសមហេតុផលនេះ...
2019-09-30
មន្រ្តីបក្សប្រឆាំង និងសកម្មជនគណបក្សសង្គ្រោះជាតិ ដែលកំពុងលាក់ខ្លួននៅឯប្រទេសថៃ អះអាងថា របបក្រុងភ្នំពេញបញ្ជូនមនុស្សជិត ២០០នាក់ ដើម្បីទិញទឹកចិត្ត គំរាមកំហែង និងព្រមានពលករមិនឲ្យចូលរួមគាំទ្រគណបក្សសង្គ្រោះជាតិ និងអមដំណើរការធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី។ អ្នកនាំពាក្យរបបក្រុងភ្នំពេញថា លោកមិនបានដឹងអំពីរឿងនេះ។
2019-09-29
ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ចាប់ពីថ្ងៃទី២៩ កញ្ញា ដល់ថ្ងៃទី៥ ខែតុលា អាកាសនៅប្រទេសកម្ពុជា នឹងមានបាតុភូតិផ្គររន្ទះ និងខ្យល់កន្ត្រាក់។
2019-09-29
មេដឹកនាំបាតុកម្មនៅប្រទេសកូរ៉េខាងត្បូងឲ្យដឹងថា ក្រុមការងាររបស់ខ្លួនបានចុះជួបពលករនៅតាមតំបន់នានា នៃប្រទេសប្រទេសកូរ៉េ ដើម្បីកៀរគរកម្លាំងរួមគ្នាធ្វើបាតុកម្មប្រឆាំងរបបក្រុងភ្នំពេញ។ អ្នកដឹកនាំបាតុកម្មអះអាងថា មកដល់ពេលនេះ នឹងមានបាតុករពី ៣ពាន់ ទៅ ៥ពាន់នាក់ចូលរួមក្នុងការទាមទារតវ៉ានេះ។
2019-09-29
កម្មករនិយាយថា តម្លៃឡានឈ្នួល ទៅតាមខេត្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ នៅតែឡើងថ្លៃ បើទោះជាសាលារាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងសាធារណៈច្រើនគ្រឿង ឲ្យដឹកជញ្ជូនពលរដ្ឋឥតគិតថ្លៃក៏ដោយ។ អ្នកឃ្លាំមើលសង្គម ជំរុញអាជ្ញាធរឱ្យបន្ថែមរថយន្តក្រុងថែមទៀត និងបញ្ចុះតម្លៃសាំង។
2019-09-29
អ្នកវិភាគនយោបាយ និងសង្គម ថា ជម្រើសគណបក្សប្រឆាំងក្នុងការតស៊ូមតិដោយអហិង្សា គឺជាមធ្យោបាយប្រសើរមួយ ដើម្បីឈ្នះរបបផ្តាច់ការ។ ការលើកឡើងនេះ គឺនៅស្របពេលដែលអាជ្ញាធររបបលោក ហ៊ុន សែន បន្តធ្វើទុក្ខបុកម្នេញកាន់តែខ្លាំងក្លា លើសកម្មជនគណបក្សប្រឆាំង ពេលលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ ជិតវិលត្រឡប់ទៅកម្ពុជាវិញ។
2019-09-29
អ្នកវិភាគយល់ថា របបក្រុងភ្នំពេញកំពុងប្រើតុលាការ ដើម្បីរាំងខ្ទប់មិនឱ្យសកម្មជនគណបក្សសង្គ្រោះជាតិនៅមូលដ្ឋានមានលទ្ធភាពទៅទទួលលោក សម រង្ស៊ី ក្នុងការវិលចូលស្រុកនៅដើមខែវិច្ឆិកាខាងមុខ។
2019-09-29
មន្ត្រីគណបក្សសង្គ្រោះជាតិ ដែលបង្ខំចិត្តនិរទេសខ្លួននៅក្រៅប្រទេស ដើម្បីគេចពីការចាប់ខ្លួននិងការធ្វើទុក្ខបុកម្នេញផ្សេងៗ ពីរបបក្រុងភ្នំពេញនោះ នឹកក្រុមគ្រួសារ និងមាតុប្រទេសនៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ថា រដ្ឋាភិបាលមិនទទួលខុសត្រូវ ចំពោះមន្ត្រី និងសកម្មជនបក្សប្រឆាំងដែលបំពានច្បាប់ ហើយរត់គេចខ្លួននោះទេ។
2019-09-29
ពលរដ្ឋខ្មែររស់នៅទឹកដីកម្ពុជាក្រោមមួយចំនួន សុខចិត្តឲ្យថៅកែកាត់ប្រាក់ឈ្នួល ឬកាត់ថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ដើម្បីបានត្រលប់មកធ្វើពិធីសែនដូនតានៅស្រុកកំណើតជាមួយក្រុមគ្រួសារ។
2019-09-29
ពលករខ្មែរជាច្រើននាក់ ដែលធ្វើការនៅប្រទេសថៃឯណោះវិញ ពួកគាត់បែរជាខំធ្វើការរកប្រាក់ដោះស្រាយជីវភាព ដោយមិនបានទៅលេងស្រុកកំណើតនៅក្នុងថ្ងៃបុណ្យដ៏សំខាន់នេះទេ។ ពួកគាត់ លើកឡើងថា មូលហេតុដែលមិនបានទៅចូលរួមបុណ្យនេះ ដោយសារឆ្នាំនេះជីវភាពខ្វះខាត និងពុំមានប្រាក់គ្រប់គ្រាន់ ដើម្បីទៅលេងស្រុកកំណើតដូចឆ្នាំមុនៗ ទេ។
2019-09-28
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន លើកឡើងថា ពលរដ្ឋនាំគ្នាទៅស្រុកកំណើត ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌដោយក្តីរីករាយ គ្មានភ័យ គ្មានព្រួយ ដូចសម័យសង្គ្រាមឡើយ។ រីឯពលរដ្ឋ និងសកម្មជនបក្សប្រឆាំងមើលឃើញថា ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ពោរពេញដោយភាពភ័យខ្លាច ដោយសារតែការគំរាមកំហែងផ្នែកនយោបាយ និងបញ្ហាអសន្តិសុខក្នុងសង្គមកំពុងគ្រប់ដណ្ដប់លើសន្តិភាពនៅកម្ពុជា។