ប័ណ្ណសារព័ត៌មាន
2021-10-31
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាប្រតិកម្មថា សេចក្តីស្នើច្បាប់របស់ក្រុមសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកដែលចង់ដាក់ទណ្ឌកម្មមន្ត្រីកម្ពុជានោះ គឺជាឧបករណ៍ភូមិសាស្ត្រនយោបាយ។ ការលើកឡើងបែបនេះ គឺបន្ទាប់ពីសមាជិកព្រឹទ្ធសភាអាមេរិក ៦រូប ទើបបានបញ្ជូនជាផ្លូវការនូវខ្លឹមសារនៃសេចក្ដីស្នើច្បាប់ស្ដីពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជាឆ្នាំ២០២១ ឬ S.3052 ទៅឱ្យគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិក ដើម្បីពិនិត្យ។ អ្នកតាមដានស្ថានការណ៍នយោបាយយល់ថា ដើម្បីគេចផុតពីច្បាប់ដាក់ទណ្ឌកម្មនេះ រដ្ឋាភិបាលត្រូវតែស្ដារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឱ្យបានពេញលេញ។
2021-10-31
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លើកឡើងថា ពលរដ្ឋជាង ៣ពាន់គ្រួសារ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល បានទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងស្ទឹងព្រែកត្នោត ប៉ុន្មានថ្ងៃមកនេះ ខណៈស្ថានភាពទឹកជំនន់ចាប់ផ្តើមស្រក់បណ្តើរៗ។
2021-10-31
ប៉ូលិសថៃសន្យាជាមួយពលករថា នឹងដោះលែងពលករខ្មែរចំនួន៧នាក់ នៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ តែតម្រូវឲ្យពួកគេបង់លុយដើម្បីធ្វើប័ណ្ណការងារស្របច្បាប់ ទើបព្រមដោះលែងវិញ។ អ្នកឃ្លាំមើល ជំរុញឲ្យអាជ្ញាធរថៃយោគយល់ចំពោះពលករ ព្រោះពួកគាត់គ្មានការងារធ្វើ និងគ្មានប្រាក់ចំណូលច្រើនខែមកហើយ។
2021-10-30
សមត្ថកិច្ចឃាត់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ លោក ទេព ហ៊ុយ អាយុ៤២ឆ្នាំ នៅថ្ងៃទី៣០ ខែតុលា ពីបទប្រើហិង្សា និងទារុណកម្មយ៉ាងធ្ងន់ធ្ងរ ទៅលើក្មេងស្រី២នាក់ ដែលជាឈ្នួលបម្រើក្នុងផ្ទះ រហូតដល់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ។
2021-10-30
មន្ទិលសង្ស័យអំពីវត្តមាននៃមូលដ្ឋានយោធាចិននៅសមុទ្ររាមកម្ពុជានៅតែជាប្រធានបទចម្រូងចម្រាសរវាងកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេសពេលមានរបាយការណ៍ចេញផ្សាយ ជាបន្តបន្ទាប់អំពីលទ្ធភាពដែលមហាអំណាចចិនអាចបង្កើតឱ្យមានមូលដ្ឋានកងទ័ពខ្លួននៅលើទឹកដីកម្ពុជា។ តើការដែលអាមេរិកបារម្ភពីវត្តមានមូលដ្ឋានយោធាចិននៅសមុទ្ររាមកម្ពុជា ជារឿងសមហេតុផលដែរឬទេ?
2021-10-30
ករណីស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងដល់ជិត ២ពាន់ ៨រយនាក់ហើយ (២.៧៨១) ក្រោយពីអ្នកជំងឺចំនួន ៨នាក់ទៀតបានស្លាប់ ក្នុងនោះមាន ៥នាក់មិនបានចាក់វ៉ាក់សាំង។ ចំណែកករណីឆ្លងថ្មីវិញ ក្រសួងសុខាភិបាលប្រកាសថាមាន ១០៦នាក់ ដែលជាលទ្ធផលបញ្ជាក់ដោយម៉ាស៊ីនពិសោធន៍ភីស៊ីអា (PCR) ។ ប៉ុន្តែតួលេខនេះមិនរាប់បញ្ចូលលទ្ធផលដែលពិនិត្យតាមឧបករណ៍តេស្ដរហ័ស ឬរ៉ាភីដតេស្ដ (Rapid Test) នោះទេ។
2021-10-30
សិស្សានុសិស្សមួយចំនួនបារម្ភចំពោះការធ្លាក់ចុះគុណភាពសិក្សារបស់ខ្លួន ជាបន្តបន្ទាប់អំឡុងពេលរៀនតាមប្រព័ន្ធអនឡាញ ស្របពេលការរីករាលជំងឺកូវីដ១៩ (Covid19) ហើយវាអាចប៉ះពាល់ដល់លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ ខាងមុខនេះ។ ការ លើកឡើងនេះធ្វើឡើងបន្ទាប់ពីក្រសួងអប់រំ ប្រកាសយកថ្ងៃទី៦ វិច្ឆិកា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៨ និង២៩ ធ្នូ។
2021-10-29
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី២៩ តុលា ២០២១ ស្ដីពី៖ តើគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងអាចស្ដារសេដ្ឋកិច្ចបានដែរ?
2021-10-29
អ្នកធ្វើការខាងវិស័យទេសចរណ៍ និងមន្ត្រីសង្គមស៊ីវិល ជំរុញឲ្យរដ្ឋាភិបាល ត្រៀមនិងអនុវត្តវិធានការឲ្យបានតឹងរ៉ឹងបន្ថែមទៀតពាក់ព័ន្ធនឹងអនាម័យ និងការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងពេលបើកទេសចរណ៍ឡើងវិញ។ ពួកគាត់ព្រួយបារម្ភថា ប្រសិនបើរដ្ឋាភិបាល អនុវត្តវិធានការសុវត្ថិភាពធូររលុងនោះ ការបើកដំណើរការទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងមិនអាចជោគជ័យឡើយ។
2021-10-29
ពលរដ្ឋជិត ១៧០គ្រួសារ នៅខេត្តព្រះវិហារចោទមេឃុំម្នាក់ថា បិទផ្លូវសាធារណៈ បណ្ដាលឱ្យរាំងស្ទះដល់ ការដឹកកសិផល និងសកម្មភាពសេដ្ឋកិច្ចរបស់អ្នកភូមិជាច្រើនគ្រួសារ។ ពួកគាត់បានផ្ដិតមេដៃ ស្នើឱ្យអាជ្ញាធរមូលដ្ឋាន រកដំណោះស្រាយជុំវិញរឿងនេះជាច្រើនខែមកហើយ តែគ្មានដំណោះស្រាយ។
2021-10-29
ក្រុមអ្នកវិភាគថា មេដឹកនាំស្ថាប័នកំពូលរបស់ជាតិពិសេស គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានគាំទ្រ ឬថ្វាយមធ្យោបាយ ដល់ព្រះមហាក្សត្រឲ្យទ្រង់ បំពេញព្រះរាជកិច្ចពេញលេញស្របតាមច្បាប់ ក្នុងរយៈពេលនៃការគ្រងរាជសម្បត្តិជិតម្ភៃឆ្នាំនេះទេ។
2021-10-29
ក្នុងចំណោមអ្នកស្លាប់ចំនួន ៧នាក់ នៅថ្ងៃនេះ មាន ៥នាក់ មិនបានចាក់វ៉ាក់សាំងបង្ការ។ ចំណែកករណីឆ្លងថ្មីវិញ ក្រសួងសុខាភិបាលប្រកាសថា មាន ១០១នាក់ ដែលជាលទ្ធផលបញ្ជាក់ដោយម៉ាស៊ីនពិសោធន៍ភីស៊ីអា (PCR)។
2021-10-28
មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ មិនរំពឹងថា លោក ហ៊ុន សែន នឹងធ្វើជាប្រធានអាស៊ាន ដែលអាចដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់អាស៊ានបានឡើយ។ ការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងនេះ នៅស្របពេលលោក ហ៊ុន សែន បានទទួលត្រាធ្វើជាប្រធានអាស៊ានពីស្ដេចស៊ុលតង់នៃប្រទេសព្រុយណេ(Brunei) ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៩ តាមប្រព័ន្ធវីឌីអូ កាលពីថ្ងៃទី២៨ ខែតុលា។
2021-10-28
អតីតសកម្មជនបឹងកក់ និងជាអ្នកចូលរួមតវ៉ាទាមទារយុត្តិធម៌សង្គមលោកស្រី សាត ផា ត្រូវបានអាជ្ញាធរដោះលែងចេញពីពន្ធនាគាររាជធានីភ្នំពេញ ឬប៉េហ្ស៊ី(PJ)ហើយនៅថ្ងៃទី២៨ ខែតុលានេះ។ ការដោះលែងនេះ គឺបន្ទាប់ពីលោកស្រីបានជាប់ឃុំគ្រប់ចំនួនកំណត់អស់រយៈពេល១២ខែ។
2021-10-28
បុគ្គលិកមួយចំនួននៃបនល្បែងស៊ីសងអនឡាញរបស់ចិន ឌឹសិនឆឺរី (the Century) នៅក្រុងព្រះសីហនុ សង្ស័យថា ថៅកែហៅបុគ្គលិកខ្លះ ឲ្យចូលធ្វើការវិញស្ងាត់ៗ ដោយផាត់ចោលពួកគាត់ ព្រោះធ្លាប់ចេញមុខតវ៉ាកន្លងមក។ ការព្រួយបារម្ភនេះ កើតមានឡើងក្រោយបុគ្គលិក កំពុងបន្តរង់ចាំដំណោះស្រាយបញ្ហាមួយចំនួនពីខាងក្រុមហ៊ុន។