ប័ណ្ណសារព័ត៌មាន
2022-05-31
មន្ត្រីសង្គមស៊ីវិលមើលឃើញថា ការសម្រេចព្យួរសិទ្ធិបោះឆ្នោត របស់មន្ត្រីជាន់ខ្ពស់ គ.ជ.ប ៩រូប នឹងគ្មានឥទ្ធិពលជាវិជ្ជមាន សម្រាប់ការអនុវត្តជាទូទៅក្នុងដំណើរការរៀបចំការបោះឆ្នោតឃុំ/សង្កាត់ឱ្យមានភាពសុក្រឹតនិងយុត្តិធម៌នោះឡើយ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់ គ.ជ.ប អះអាងថា ការព្យួរសិទ្ធិនេះ ដើម្បីបង្ហាញជំហរអព្យាក្រឹត្យ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត។
2022-05-31
កម្មករ កម្មការីនីរោងចក្រកាត់ដេរសំលៀកបំពាក់ ឈ្មោះ ឃែនធើរេន អឹភែរឹល ខេមបូឌា (Canteran Apparel Cambodia Co., Ltd.) ជាង ៣០០នាក់ នៅរាជធានីភ្នំពេញ បន្តប្ដូរវេនគ្នាទាំងយប់ទាំងថ្ងៃ ដើម្បីដេកយាមសម្ភារៈនៅខាងមុខរោងចក្រអស់រយៈពេល ១ខែមកហើយ ដោយសារតែថៅកែរោងចក្រមួយនេះ បានរត់ចោលកម្មករ ទាំងមិនបានដោះស្រាយប្រាក់ឈ្នួលជូនពួកគាត់។
2022-05-31
ពលរដ្ឋម្នាក់រស់នៅឃុំកណ្ដោលជ្រំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំចោទអាជ្ញាធរថា បានដកប័ណ្ណក្រីក្រ ក្រោយពីខ្លួនគាំទ្របក្សភ្លើងទៀន។ ពលរដ្ឋលើកឡើងថា នេះជាការគំរាមកំហែង និងការរើសអើងនយោបាយ មកលើរូបលោកទាំងអយុត្តិធម៌។ ចំណែកអាជ្ញាធរស្រុកពញាក្រែកតបថា មិនបានដកហូតប័ណ្ណក្រីក្រពីប្រជាពលរដ្ឋទេ។
2022-05-31
គណបក្សនយោបាយធំៗ ពីរ ដែលធ្វើសកម្មភាពលេចធ្លោជាងគេសម្រាប់ការឃោសនារកសំឡេងឆ្នោតទូទាំងប្រទេស នៅថ្ងៃទី៣១ ខែឧសភា គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន។ ពួកគេកំពុងចុះផ្សព្វផ្សាយសារយោបាយសំខាន់ៗ ក្នុងការស្វែងរកការគាំទ្រពីពលរដ្ឋ ដើម្បីមានឱកាសដឹកនាំឃុំ សង្កាត់ អាណត្តិទី៥ ខាងមុខនេះ។
2022-05-31
អ្នកឃ្លាំមើលបញ្ហាព្រំដែន និងសកម្មជនគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស លោក អៀ ចាន់ណា ដែលត្រូវបានសមត្ថកិច្ចនៃរដ្ឋាភិបាល លោក ហ៊ុន សែន ចាប់ខ្លួននៅពេលលោកទៅប្រទេសកម្ពុជាចូលរួមហែបក្សភ្លើងទៀន។ តុលាការក្រុងភ្នំពេញចោទប្រកាន់សកម្មជនប្រឆាំងរូបនេះ ពីបទរួមគំនិតក្បត់ កាលពីឆ្នាំ២០២០។ ទោះយ៉ាងណាមន្ត្រីសង្គមស៊ីវិលថា ការចាប់ខ្លួន និងការចោទប្រកាន់នេះ មានចរិតនយោបាយ និងជាការអនុវត្តច្បាប់មិនស្មើភាព។
2022-05-31
ប្រជាពលរដ្ឋនៅតាមសហគមន៍ជាប់បឹងទន្លេសាប និងសង្គមស៊ីវិល ព្រួយបារម្ភពីអាជ្ញាធរ ឆ្វៀលដីចែកពលរដ្ឋគ្មានតម្លាភាព និងអំពើពុករលួយ។ ការលើកឡើងនេះបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញសារណែនាំឱ្យអាជ្ញាធរខេត្តជុំវិញបឹងទន្លេសាបចុះពិនិត្យនិងកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋនៅតំបន់នោះ។
2022-05-31
ព្រះសង្ឃ ហេង គឹមឡាយ ដែលត្រូវបានមន្ត្រីសង្ឃខេត្តសៀមរាបបណ្តេញចេញមិនឱ្យគង់នៅក្នុងវត្តប្រាសាទរង្ស៊ីទាំងកណ្តាលយប់ដោយសារគាំទ្រគណបក្សភ្លើងទៀន មានថេរដីកាថា គិតមកទល់ពេលនេះ វត្តអារាមដទៃទៀតនៅតែបន្តបដិសេធមិនឱ្យព្រះអង្គគង់អាស្រ័យនៅដដែល។ ព្រះអង្គបានត្រាច់ចរអស់រយៈពេលពីរថ្ងៃ និងបានសម្រេចសឹងនៅក្នុងខ្ទមចម្ការដំឡូងមួយកន្លែងរបស់អ្នកស្រុក នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី៣០ ខែឧសភា។
2022-05-31
អតីតមេដឹកនាំសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្អូនប្រុសរបស់ លោក ជា វិជ្ជា គឺលោក ជា មុនី សម្រេចចូលរួមនយោបាយជាមួយគណបក្សភ្លើងទៀន។
2022-05-31
នៅសល់តែ ៥ថ្ងៃទៀតទេ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នឹងចូលមកដល់។ នេះជាថ្ងៃឃោសនាបោះឆ្នោតទី១១ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា។ ការបោះឆ្នោតត្រូវនឹងថ្ងៃអាទិត្យ ទី៥ មិថុនា ២០២២ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល។
2022-05-30
ព្រះចៅអធិការ ព្រះនាម ឡុក ឆាន វត្តប្រាសាទរង្ស៊ី ភូមិដំណាក់ស្លាញ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប បានបណ្ដេញព្រះសង្ឃ ហេង គឹមឡាយ ចេញពីវត្តដោយចោទថា សង្ឃអង្គនេះបានឃោសនារកបច្ច័យមកគាំទ្រយុវជនគណបក្សភ្លើងទៀន។ មកដល់ពេលនេះព្រះសង្ឃ ហេង គឹមឡាយ បាននិមន្តទៅសុំវត្តដទៃទៀតគង់នៅ តែមិនមានព្រះចៅអធិការវត្តណាមួយទទួលឲ្យគង់នៅឡើយ ដោយសារវត្តទាំងនោះខ្លាចប៉ះពាល់ដល់គណបក្សកាន់អំណាច។
2022-05-30
យុវជនមួយចំនួន នៅខេត្តសៀមរាប ស្ម័គ្រចិត្តឈរឈ្មោះ បេក្ខភាពឃុំ/សង្កាត់ឱ្យគណបក្សភ្លើងទៀន ដើម្បីដោះស្រាយ វិបត្តិបរិស្ថាន បញ្ហាគ្រឿងញៀន និងសេវាសាធារណៈ។ ការលើកឡើងនេះ ក្រោយពីពួកគាត់សង្កេតឃើញថា អាជ្ញាធរមូលដ្ឋាន ខ្វះចន្លោះច្រើន ក្នុងការដោះស្រាយបញ្ហានេះ ដោយសារគ្មានវត្តមានគណបក្សប្រឆាំង ធ្វើឱ្យក្តីកង្វល់ទាំងឡាយរបស់ពលរដ្ឋ មិនត្រូវបានដោះស្រាយ។
2022-05-30
មន្ត្រីសង្គមស៊ីវិលនិងមន្ត្រីបក្សភ្លើងទៀនរិះគន់មន្រ្តីរាជការមួយចំនួនថា ចុះឃោសនារកសំឡេងឆ្នោតឱ្យគណបក្សកាន់អំណាចក្នុងម៉ោងការងារថា ជាទង្វើខុសច្បាប់។ មន្រ្តីអ្នកនាំពាក្យបក្សកាន់អំណាចតបថា ការចុះឃោសនារកសំឡេងឆ្នោតនេះមិនខុសច្បាប់នោះទេ ព្រោះមន្រ្តីរាជការក៏ជាពលរដ្ឋ ហើយអាចសុំព្យួរការងារដើម្បីចុះធ្វើឃោសនាឱ្យគណបក្សនយោបាយផ្សេងៗបាននៅពេលជិតការបោះឆ្នោត។
2022-05-30
ក្នុងទិវាបរិស្ថានពិភពលោកឆ្នាំ២០២២ សមាគមបណ្ដាញយុវជនកម្ពុជា (CNY) បានលើកឡើងពីការព្រួយបារម្ភ ចំពោះផលប៉ះពាល់ផ្សេងៗដល់ធនធានធម្មជាតិ ដូចជា ការបូមយកខ្សាច់ពីទន្លេ ការលុបបឹងធម្មជាតិ ការកាប់បំផ្លាញព្រៃឈើ និងការចាប់សត្វកម្រក្នុងទឹកមកដោះដូរជាមួយមន្ត្រីអភិរក្សជលផលជាដើម។ ក្រុមយុវជន និងសង្គមស៊ីវិលស្នើដល់ស្ថាប័នពាក់ព័ន្ធជាពិសេសក្រសួងបរិស្ថានឲ្យជួយពង្រឹងថែមទៀតផ្នែកការពារធនធានធម្មជាតិ ឱ្យបានគង់វង្ស។
2022-05-30
គណបក្សនយោបាយមួយចំនួនបន្តសកម្មភាពឃោសនារកសំឡេងឆ្នោត ដោយហែរក្បួន និងធ្វើសកម្មភាពតូចៗនៅតាមមូលដ្ឋានដែលមានអ្នកចូលរួមរាប់ពាន់នាក់ នៅថ្ងៃទី១០ នៃយុទ្ធនាការនេះ។ ប៉ុន្តែគណបក្សភ្លើងទៀននៅតែទទួលរងការគំរាមកំហែង និងការបំភិតបំភ័យឥតស្រាកស្រាន្តពីសំណាក់អាជ្ញាធរ និងជនមិនស្គាល់មុខ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជំរុញឱ្យគណបក្សនយោបាយដាក់ពាក្យបណ្តឹងតាមនីតិវិធីច្បាប់។
2022-05-30
នៅសល់តែ ៦ថ្ងៃទៀតទេ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នឹងចូលមកដល់។ នេះជាថ្ងៃឃោសនាបោះឆ្នោតទី១០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា។ ការបោះឆ្នោតត្រូវនឹងថ្ងៃអាទិត្យ ទី៥ មិថុនា ២០២២ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល។