ប័ណ្ណសារព័ត៌មាន
2023-03-04
អ្នករកស៊ីក្រៅប្រព័ន្ធនៅខេត្តសៀមរាបពុំសូវរកប្រាក់ចំណូលបានពីវិស័យទេសចរណ៍ ដើម្បីផ្គត់ផ្គង់ជីវិតប្រចាំថ្ងៃ ព្រោះមិនសូវមានភ្ញៀវទេសចរណ៍មកលេងកម្សាន្ត។ អង្គការសង្គមស៊ីវិលថា កម្ពុជាគួរតែបង្កើនទំនាក់ទំនងល្អជាមួយនឹងបណ្ដាប្រទេសជិតខាងឱ្យបានច្រើន និងផ្សព្វផ្សាយពីវប្បធម៌ជាតិឱ្យទូលំទូលាយដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងកំសាន្ត។
2023-03-04
សង្គមស៊ីវិល និងបក្សប្រឆាំងរិះគន់ស្ថាប័នរដ្ឋដែលចេញញត្តិវាយប្រហារលើប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ជាបន្តបន្ទាប់ដែលផ្ទុយពីច្បាប់ និងមិនបម្រើប្រយោជន៍ដល់ពលរដ្ឋដោយស្មើភាព។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីក្រសួង ស្ថាប័នរដ្ឋប្រកាសគាំទ្រការសម្រេចរបស់តុលាការក្រុងភ្នំពេញដែលផ្ដន្ទាទោសមេបក្សប្រឆាំងឱ្យជាប់ពន្ធនាគាររយៈពេល២៧ឆ្នាំ។
2023-03-04
សហភាពអឺរ៉ុប ប្រចាំកម្ពុជា ទាមទារឱ្យដោះលែងលោក កឹម សុខា វិញជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ។ ចំណែកស្ថានទូតបារាំង និងអង្គការស៊ីវិលមួយចំនួន នៅតែសោកស្ដាយចំពោះការផ្ដន្ទាទោសលើមេបក្សប្រឆាំង លោក កឹម សុខា។ ទោះយ៉ាងណាក្រសួងការបរទេសកម្ពុជាចេញសេចក្ដីថ្លែងការណ៍ ការពារការសម្រេចរបស់តុលាការ ថាជាការសម្រេចក្ដីដោយឈរលើមូលដ្ឋានច្បាប់។
2023-03-04
សង្គមស៊ីវិលស្នើឱ្យមានការលើកកម្ពស់សីលធម៌សង្គម និងពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ដើម្បីកាត់បន្ថយករណីរំលោភសេពសន្ថវៈលើកុមារ ដែលកំពុងកើតឡើងគួរឱ្យព្រួយបារម្ភ។ ចំណែកមន្ត្រីលើកឡើងថា រដ្ឋាភិបាលនឹងបង្កើតកម្មវិធីអប់រំសង្គមមួយ ដើម្បីផ្សព្វផ្សាយទៅពលរដ្ឋពីប៉ះពាល់ឧក្រិដ្ឋកម្មលើកុមារ។
2023-03-04
សហមេធាវី លោក កឹម សុខា អង្គទូតនានា អង្គការសិទ្ធិមនុស្សជាតិ អន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិផង ចាត់ទុកការផ្ដន្ទាទោសដ៏ធ្ងន់ធ្ងរលើលោក កឹម សុខា ជារឿងមិនត្រឹមត្រូវ និងអយុត្តិធម៌។ ពួកគេទាំងនោះ បានចាត់ទុកសាលក្រមផ្ដន្ទាទោសនេះ ជារឿងនយោបាយ និងជាការគុំគួនមិនចង់ឲ្យលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិអាចវិលមកឆាកនយោបាយវិញបាន។
2023-03-03
ក្រុមស្នូលព្រៃឡង់រូបនេះ សង្កេតឃើញថា ចាប់តាំងពីក្រសួងបរិស្ថានមកគ្រប់គ្រងព្រៃឡង់តាំងពីឆ្នាំ ២០១៦ មកទល់ពេលនេះ ដែនអភិរក្សនេះកំពុងកើតមាន បទល្មើសព្រៃឈើស្ទើរគ្រប់តំបន់ដោយគ្មានយន្តការលុបបំបាត់ឱ្យច្បាស់លាស់នៅឡើយទេ។ តើយុវជនរូបនេះ មានប្រវត្តិតស៊ូបែបណា?
2023-03-03
មន្ត្រីសង្គមស៊ីវិលថ្លែងថា របាយការណ៍វាយតម្លៃអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា របស់អង្គការសហប្រជាជាតិ មានតុល្យភាព និងឆ្លុះបញ្ចាំងពីការពិត មិនដូចការចោទរបស់ប្រមុខការទូតកម្ពុជាឡើយ។
2023-03-03
អ្នកប្រើប្រាស់បណ្ដាញសង្គមចំនួនខកចិត្តនឹងលទ្ធផលប្រកាសសាលក្រមករណី លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ ទោះយ៉ាងណាក្តីពួកគេនៅតែមានសង្ឃឹមថា រឿងនយោបាយមួយនេះនឹងមានដំណោះស្រាយក្រៅប្រព័ន្ធតុលាការដែលអាចឲ្យលោក កឹម សុខា វិលចូលឆាកនយោបាយវិញ។
2023-03-03
ប្រជាពលរដ្ឋ និងអ្នកគាំទ្ររិះគន់តុលាការក្រុងភ្នំពេញដែលកាត់ទោសឱ្យលោក កឹម សុខា ជាប់គុក២៧ឆ្នាំ ថាជារឿងអយុត្តិធម៌។ ពួកគេថា សាលក្រមនេះនឹងធ្វើឲ្យប្រព័ន្ធប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែដើរថយក្រោយ។ ពួកគេអំពាវនាវដល់រដ្ឋាភិបាលលោក ហ៊ុន សែន ដោះស្រាយវិបត្តិនយោបាយ ហើយដោះលែងលោក កឹម សុខា ឱ្យមានសេរីភាពឡើងវិញដើម្បីឱ្យកម្ពុជាមានសន្តិភាពពិតប្រាកដ និងបញ្ចៀសការរិះគន់ពីសហគមន៍អន្តជាតិ។
2023-03-03
ប្រជាសហគមន៍ជីអោក ស្រុករវៀង ខេត្តព្រះវិហារ សោកស្ដាយ ដែលអាជ្ញាធរ និងប្រធានសហគមន៍នៅតែបន្តឱ្យក្រុមហ៊ុនឯកជន ឈូសឆាយដីព្រៃសហគមន៍ដែលធ្វើឱ្យប៉ះពាល់ដល់ចម្ការវិលជុំរបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិចកួយជាង២០គ្រួសារ។ ពលរដ្ឋអះអាងថា មានការឃុបឃិតគ្នារវាង អាជ្ញាធរ និងប្រធានសហគមន៍ បើកដៃឱ្យក្រុមហ៊ុនឯកជនឈូសឆាយព្រៃសហគមន៍ជាង ៥០០ហិកតារ។
2023-03-03
ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនបានស្នើឱ្យទូតប្រទេសប្រជាធិបតេយ្យ ជួយជំរុញរដ្ឋាភិបាលកម្ពុជា បើកលំហសិទ្ធិមនុស្ស និងនយោបាយមុនការបោះឆ្នោតថ្នាក់ជាតិក្នុងពេលខាងមុខ។ ការស្នើសុំនេះធ្វើឡើង ស្របពេលដែលអនុប្រធានគណបក្សភ្លើងទៀន បានជួបពិភាក្សាជាមួយបណ្ដាមន្ត្រីទូតប្រទេសប្រជាធិបតេយ្យ កាលពីថ្ងៃទី២៨ ខែកុម្ភៈ និងថ្ងៃទី១ ខែមីនានេះ។
2023-03-02
តុលាការក្រុងភ្នំពេញប្រកាសសាលក្រមកាត់ទោសឲ្យលោក កឹម សុខា ជាប់ពន្ធនាគារ ២៧ឆ្នាំ តែត្រូវឃុំខ្លួននៅក្នុងផ្ទះរបស់លោក ពីបទក្បត់ជាតិ តាមមាត្រា៤៣៩ និង៤៤៣ នៃក្រមព្រហ្មទណ្ឌ។
2023-03-02
តាមការគ្រោងទុក តុលាការក្រុងភ្នំពេញនឹងប្រកាសសាលក្រមសំណុំរឿង «ក្បត់ជាតិ»របស់អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នៅថ្ងៃសុក្រស្អែកនេះ។
2023-03-02
សង្គមស៊ីវិលបន្តរិះគន់ថា មន្ត្រីជំនាញ ដែលនៅតែអនុវត្តតាមការបង្គាប់បញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយមិនយកច្បាប់មកអនុវត្តជាគោលនោះ។
2023-03-02
ប្រជានេសាទរស់នៅតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះ បានស្នើឱ្យរដ្ឋាភិបាលគួរមានកញ្ចប់ថវិកាឧបត្ថម្ភសម្រាប់ការចុះល្បាតទប់ស្កាត់ការនេសាទខុសច្បាប់ ដែលកំពុងគំរាមកំហែងកាន់តែខ្លាំងដល់ការរស់នៅរបស់សត្វផ្សោត។ ការស្នើនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលចេញអនុក្រឹត្យកំណត់ទីតាំងទន្លេមេគង្គនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង សម្រាប់អភិរក្សនិងការពារសត្វផ្សោតឱ្យបានគង់វង្ស។