ប័ណ្ណសារព័ត៌មាន
2023-05-15
លទ្ធផលបោះឆ្នោតបឋមនៅប្រទេសថៃ បង្ហាញថា គណបក្សប្រឆាំងចំនួនពីរ កំពុងនាំមុខគេ ក្នុងការដណ្តើមយកអាសនៈសភាសរុបចំនួន ៥០០ អាសនៈ។ នោះគឺគណបក្សភឿ ថៃ (Pheu Thai) ដឹកនាំដោយកូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Sinawatra) ដែលត្រូវបានក្រុមយោធាមានទំនោរទៅរករបបរាជានិយមធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាចកាលពីឆ្នាំ២០០៦។
2023-05-15
ជនជាតិដើមភាគតិចកួយ ប្រមាណ៨០នាក់ រស់នៅភូមិប្រើសក្អក ឃុំម្លូ ស្រុកឆែប ខេត្តព្រះវិហារ នាំគ្នាធ្វើពិធីសែនលាបំណន់ ដែលពួកគេបានបួងសួងសុំទឹកភ្លៀង កាលពីថ្ងៃទី៦ ឧសភា កន្លងទៅនោះថា ប្រសិនបើកាលណាពួកគេបួងសួងទៅហើយ មេឃធ្លាក់ភ្លៀងមកនោះ ពួកគេនឹងរៀបចំសែនលាបំណន់។
2023-05-15
ពលករខ្មែររាប់រយនាក់នៅក្នុងខេត្តមួយនៃប្រទេសថៃកំពុងជួបការលំបាកខ្វះលុយទិញអាហារ និងបង់ថ្លៃបន្ទប់ជួល ដោយសារអត់ការងារធ្វើ។ មន្ត្រីសង្គមស៊ីវិលជំរុញឱ្យស្ថាប័នពាក់ព័ន្ធដោះស្រាយឱ្យបានទាន់ពេលយ៉ាងហោចណាស់ ជួយឱ្យពលករទាំងនោះមានអាហារ និងកន្លែងស្នាក់នៅសមរម្យ។
2023-05-15
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បដិសេធជាផ្លូវការនូវការចុះឈ្មោះចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ទោះរងការរិះគន់ថា ជាការទាមទារផ្ទុយនឹងច្បាប់បោះឆ្នោតក្ដី។
2023-05-15
អ្នកជំនាញច្បាប់និងជំនាញខាងកិច្ចការបោះឆ្នោតលើកឡើងស្រដៀងគ្នាថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គួរទទួលស្គាល់ឯកសារសុំចុះបញ្ជីចូលរួមការបោះឆ្នោតរបស់គណបក្សភ្លើងទៀន បើផ្អែកទៅលើទិដ្ឋភាពមួយចំនួន ខណៈសេចក្ដីណែនាំថ្មីរបស់គ.ជ.ប ក៏ពុំមានចែងនៅក្នុងច្បាប់ស្ដីពីការបោះឆ្នោត។ ពួកគេយល់ឃើញថា គ.ជ.ប មិនគួរបង្ខំឱ្យមានការអនុវត្តតាមសេចក្ដីណែនាំថ្មីរបស់ខ្លួន រហូតបង្កជាបញ្ហាធំនាំឱ្យខាតបង់ប្រយោជន៍ជាតិនោះទេ។
2023-05-15
លទ្ធផលបណ្ដោះអាសន្នបង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមប្រទេសទទួលបានមេដាយមាសច្រើនជាងគេក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២។
2023-05-14
រូបភាព និងវីដេអូដែលបង្ហាញឱ្យឃើញពីពលករចំណាកស្រុកខ្មែរប្រមាណ ១ពាន់៣រយនាក់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនជាបន្តបន្ទាប់ក្នុងរយៈពេល ៤ខែ គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៣ ទំនងជាព័ត៌មានដែលរដ្ឋាភិបាលលោក ហ៊ុន សែន និងអង្គភាពព័ត៌មានស្និទ្ធនឹងលោក មិនចង់ឱ្យប្រជាពលរដ្ឋក្នុងស្រុក និងពិភពលោកដឹងឮឡើយ។
2023-05-14
មន្រ្តីសន្តិសុខគណបក្សភ្លើងទៀនម្នាក់ត្រូវបានជនមិនស្គាល់មុខជាច្រើននាក់ យកដែករលាស់ព្រួតវាយបណ្ដាលឱ្យរងរបួសធ្ងន់ កាលពីរសៀលថ្ងៃទី១៣ ឧសភា។ ជនរងគ្រោះចាត់ទុកទង្វើនេះថា ជាការគំរាមកំហែងផ្នែកនយោបាយ និងអំពាវនាវដល់អាជ្ញាធរស្វែងរកជនដៃដល់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
2023-05-14
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ប្រកាសថា លោកកើតជំងឺកូវីដ១៩បន្ទាប់ពីអាការៈសុខភាពខុសប្លែកពីធម្មតា។ លោក ស ខេង ប្រកាសឆ្លងជំងឺកូវីដ១៩នៅថ្ងៃទី១២ ខែឧសភា គឺក្រោយមួយថ្ងៃដែលលោក ស ខេង ជួបពលរដ្ឋ និងជួបផ្ទាល់ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
2023-05-14
អតីតទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺបណ្ឌិត សូ ណារ៉ូ ដែលបានភៀសខ្លួនទៅក្រៅប្រទេសជាង១០ឆ្នាំ និងតែងបញ្ចេញទស្សនៈរិះគន់ការដឹកនាំរបស់ លោក ហ៊ុន សែន នោះ នៅទីបំផុត លោកបានសម្រេចវិលទៅជ្រកទ្រនំចាស់របស់លោកវិញ និងបានទទួលតំណែងខ្ពស់មួយក្នុងជួររដ្ឋាភិបាល។ អ្នកវិភាគចាត់ទុកថា បុគ្គលដែលចុះចូលជាមួយលោក ហ៊ុន សែន ដោយសារតំណែងនិងតួនាទី ជាមនុស្សមិនគួរឱ្យទុកចិត្ត និងគ្មានតម្លៃក្នុងក្រសែភ្នែកប្រជាពលរដ្ឋកម្ពុជាឡើយ។
2023-05-14
ព្រះតេជព្រះគុណ ថូ ធូរស់ ចំណាយពេលជិត ១០ឆ្នាំដើម្បីការពារធនធានធម្មជាតិ នៅព្រៃសហគមន៍សង្ឃរុក្ខាវ័ន ខេត្តឧត្តរមានជ័យ។ ព្រះអង្គធ្វើកិច្ចការការងារអភិរក្សព្រៃនេះ ដោយស្ម័គ្រចិត្ត ជាមួយពលរដ្ឋក្នុងមូលដ្ឋាន។ ទោះបីជា ធ្លាប់រង់ការគំរាមកំហែង និងចោទប្រកាន់ពីសំណាកអាជ្ញាធរពាក់ព័ន្ធថា ព្រះអង្គជាក្រុមប្រឆាំង ដោយសារតែការពារព្រៃឈើប៉ះពាល់ប្រយោជន៍អ្នកមានលុយ មានអំណាចចំនួនក៏ដោយ ក៏ប៉ុន្តែ ព្រះអង្គប្ដេជ្ញាថា នឹងបន្តការពារព្រៃសហគមន៍មួយនេះឱ្យបានគង់វង្ស។
2023-05-14
ពលករខ្មែរដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនរៀបរាប់ពីទុក្ខលំបាកដែលសមត្ថកិច្ចថៃធ្វើបាបពួកគាត់ និងរិះគន់ថា មន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសថៃ មិនបានយកចិត្តទុកដាក់ជួយពលករទេ។ ការលើកឡើងនេះ ខណៈសមត្ថកិច្ចថៃបានចាប់ពលករខ្មែរ ជាបន្តបន្ទាប់ ហើយពលករមួយចំនួនត្រូវបានសមត្ថកិច្ចថៃដាក់ច្រវាក់ដូចឧក្រិដ្ឋជន។ មន្ត្រីសង្គមស៊ីវិលការពារសិទ្ធិពលកររិះគន់ថា ការដាក់ច្រវាក់លើពលករបែបនេះហាក់បីដូចក្រុមពលករដែលត្រូវចាប់ខ្លួនប្រព្រឹត្តិបទល្មើសធ្ងន់ធ្ងរ ប៉ុន្តែ ក្រុមពលករទាំងនោះគ្រាន់តែមានបញ្ហាខ្វះខាតឯកសារ ឬលួចធ្វើការដោយគ្មានឯកសារប៉ុណ្ណោះ។
2023-05-14
អ្នកវិភាគសង្គមលោក គឹម សុខ បានហៅការព្រមានបង្ក្រាបរបស់លោក ហ៊ុន សែន ទៅលើសកម្មភាពសម្ដែងមតិរបស់អ្នកគាំទ្រគណបក្សភ្លើងទៀននោះថា ជាការរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ។
2023-05-13
ប្រជាកសិករមួយចំនួននៅខេត្តបាត់ដំបងជំរុញឱ្យក្រសួងកសិកម្ម និងអាជ្ញាធរយកចិត្តទុកដាក់ដោះស្រាយបញ្ហាទំនប់ទឹកអាងកំពីងពួយ និងសាងសង់ប្រព័ន្ធធារាសាស្ត្រឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យពួកគាត់អាចធ្វើស្រែចម្ការផ្គត់ផ្គង់ជីវភាព។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា ក្រសួងពាក់ព័ន្ធគួរតែចុះមកត្រួតពិនិត្យអំពីស្ថានភាពរបស់កសិករ ដើម្បីបង្ហាញពីការទំនួលខុសត្រូវ និងការអនុវត្តការងារឱ្យមានប្រសិទ្ធភាព។
2023-05-13
កូដករណាហ្គាវើលដ៍បន្តនាំគ្នាធ្វើកូដកម្មដោយសន្តិវិធីនៅមុខក្រុមហ៊ុនដើម្បីស្វែងរកដំណោះស្រាយវិវាទការងារដែលអូសបន្លាយជាង ១ឆ្នាំ។ ទន្ទឹមនឹងនេះពួកគាត់គ្រោងចេញដាក់ញត្តិនៅស្ថានទូតម៉ាឡេស៊ីជួយអន្តរាគមន៍ឱ្យថៅកែក្រុមហ៊ុននេះគោរពច្បាប់ស្ដីពីការងារ និងបញ្ចប់វិវាទការងារមួយនេះឱ្យបានឆាប់។ មន្ត្រីសង្គមស៊ីវិលជំរុញឱ្យភាគីពាក់ព័ន្ធបញ្ចប់វិវាទការងារនេះដោយយុត្តិធម៌ និងផ្អែកតាមច្បាប់ជាជាងចោទប្រកាន់ណាមួយមកលើកម្មករដោយមិនសមហេតុផល។