ប័ណ្ណសារព័ត៌មាន
2023-01-31
អ្នកវិភាគនយោបាយលើកឡើងថា លោក ហ៊ុន ម៉ាណែត បកស្រាយបំភ្លៃ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដើម្បីបំភ័ន្តសាធារណៈដែលផ្ទុយពីច្បាប់។ ស្រដៀងគ្នានេះ អ្នកសិក្សាផ្នែកច្បាប់យល់ឃើញថា សកម្មភាពនយោបាយរបស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងដោយរំលោភទៅលើរដ្ឋធម្មនុញ្ញ។
2023-01-31
ព័ត៌មានសំខាន់ៗ ចំនួន ៩រឿង ដែលលោកអ្នកនាងគួរអាននៅថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០២៣៖ ១.អង្គការតម្លាភាពអន្តរជាតិថា កម្ពុជាបន្តរងគ្រោះដោយសារតែអំពើពុករលួយធ្ងន់ធ្ងរកាលពីឆ្នាំ ២០២២...
2023-01-31
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង រំពឹងពីការកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីបង្កើតច្បាប់ចរាចរណ៍ថ្មីបន្ថែមទៀតដោយធ្វើការកែសម្រួលឱ្យត្រូវនឹងទិដ្ឋភាពសង្គមបច្ចុប្បន្ន។ អង្គការសង្គមស៊ីវិលមួយចំនួន រិះគន់ថា ការកែច្បាប់ចរាចរណ៍ផ្លូវគោកថ្មី មិនអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាននោះទេ ដោយសារតែមន្ត្រីអនុវត្តច្បាប់មួយចំនួនប្រព្រឹត្តអំពើពុករលួយយកលុយពីជនល្មើស។
2023-01-31
អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន ដើម្បីប្រកួតប្រជែងការបោះឆ្នោតជាតិនាខែកក្កដា ខាងមុខនេះ។
2023-01-30
សង្គមស៊ីវិលលើកឡើងថា ការដាក់ចេញយុទ្ធសាស្ត្រជួយដល់កសិករ និងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់បក្សប្រជាជនកម្ពុជា នឹងមិនផ្តល់ប្រយោជន៍ដល់ពលរដ្ឋនោះទេ ពីព្រោះគោលនយោបាយនេះមិនខុសពីអាណត្តិចាស់ឡើយ។ ប្រតិកម្មនេះ ធ្វើឡើងក្រោយពេលគណបក្សប្រជាជនកម្ពុជាប្រកាសដាក់ចេញគោលនយោបាយដោយផ្ដោតជួយកសិករ និងអ្នកប្រកបរបរក្រៅប្រព័ន្ធដើម្បីស្វែងរកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ខាងមុខនេះ។
2023-01-30
ក្រុមយុវជន និងព្រះសង្ឃ ស្នើរដ្ឋាភិបាលកម្ពុជា ឱ្យចាប់អារម្មណ៍អំពីសុខទុក្ខពលរដ្ឋខ្មែរក្រោម ដែលពួកគាត់ព្យាយាមរក្សាទំនៀមទម្លាប់ ប្រពៃណីខ្មែរ និងប្រតិបត្តិជំនឿព្រះពុទ្ធសាសនា។ ក្រុមយុវជនទាំងនោះ ចង់បង្ហាញអំពីទិដ្ឋភាពទូទៅ និងជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរក្រោម ក្រោយពីពួកគាត់បញ្ចប់ទស្សនកិច្ចសិក្សានៅទីនោះ។
2023-01-30
មិត្តដែកថែបចិនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមែនជាទីផ្សារធំបំផុតអាចឱ្យកម្ពុជានាំចេញទំនិញពាណិជ្ជកម្មទៅដាក់លក់ច្រើនជាងគេឡើយ។ ក៏ប៉ុន្តែ មិត្តដែកថែបនេះ គឺជាទីផ្សារដែលពូកែខាងឱ្យកម្ពុជាទិញទំនិញនាំចូលមកវិញ។
2023-01-30
ព័ត៌មានសំខាន់ៗ ចំនួន ៩រឿង ដែលលោកអ្នកនាងគួរអាននៅថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣៖ ១.អ្នកឃ្លាំមើលថា គណបក្សប្រជាជនកម្ពុជាពុំបានប្រកាន់ជំហរគោលនយោបាយបរទេសឯករាជ្យ...
2023-01-30
មន្ត្រីគណបក្សប្រឆាំង និងអ្នកជំនាញកិច្ចការនយោបាយអន្តរជាតិរិះគន់ថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ពុំបានប្រកាន់ជំហរនយោបាយការបរទេសដោយឯករាជ្យស្របតាមច្បាប់នោះទេ។ ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពី គណបក្សប្រជាជនកម្ពុជាសម្រេចក្នុងមហាសន្និបាតរបស់បក្សខ្លួនថា កម្ពុជាប្រកាន់ការអនុវត្តនយោបាយបរទេសដោយឯករាជ្យ។
2023-01-30
ក្រសួងព័ត៌មានហៅអ្នកសារព័ត៌មានអនឡាញ (Online) ណែនាំឱ្យធ្វើការប្រកបដោយវិជ្ជាជីវៈ។ ចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពីមានបញ្ជាពីលោក ហ៊ុន សែន ឱ្យហៅអ្នកសារព័ត៌មានអនឡាញ (Online) ទាំងអស់យកទៅអប់រំ។ អ្នកជំនាញខាងសារព័ត៌មានយល់ឃើញថា ការណែនាំអ្នកសារព័ត៌មានពីវិជ្ជាជីវៈជារឿងល្អ ប្រសិនបើជាការណែនាំមិនបង្គាប់បញ្ជាឱ្យអ្នកសារព័ត៌មានធ្វើនេះធ្វើនោះប៉ះពាល់ដល់ការអនុវត្តសិទ្ធិសេរីភាពការងាររបស់ពួកគេ។
2023-01-29
សហព័ន្ធខ្មែរកម្ពុជាក្រោមដឹកនាំប្រតិភូទៅចូលរួមសន្និសិទសេរីភាពសាសនាអន្តរជាតិនៅរដ្ឋធានីវ៉ាស៊ីនតុន នៅដើមសប្តាហ៍នេះ ដើម្បីធ្វើរបាយការណ៍ស្តីពីស្ថានភាពនៃការធ្វើទុក្ខបុកម្នេញផ្នែកសាសនាទៅលើព្រះសង្ឃខ្មែរកម្ពុជាក្រោម ដែលកំពុងគង់នៅលើទឹកដីកំណើត។ តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមលើកឡើងថា សន្និសិទនេះជាឱកាសមាសដើម្បីជំរាបមេដឹកនាំសាសនាទាំងអស់នៅក្នុងកិច្ចប្រជុំនេះឲ្យស្វែងយល់ពីការប្រវត្តិនៃការប្រតិបត្តិសាសនារបស់ព្រះសង្ឃខ្មែរក្រោម និងពលរដ្ឋខ្មែរក្រោមផង។
2023-01-29
ព័ត៌មានសំខាន់ៗ ចំនួន ៩រឿង ដែលលោកអ្នកនាងគួរអាននៅថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣៖ ១. គណបក្សភ្លើងទៀនចាប់ផ្ដើមយុទ្ធនាការពង្រឹងសមាជិកបក្សតាមមូលដ្ឋាន ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ...
2023-01-29
មេសហជីពលើកឡើងថា សហជីពមានសិទ្ធិទទួលជំនួយមនុស្សធម៌ពីប្រភពស្របច្បាប់។ ពួកគាត់លើកឡើងថា ធនាគារក្នុងស្រុកដែលបដិសេធពុំបើកប្រាក់មូលនិធិមនុស្សធម៌គឺជារឿងមិនត្រឹមត្រូវ។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីធនាគារអេប៊ីអេ (ABA) បានរារាំងការផ្ទេរប្រាក់ឧបត្ថម្ភចំនួន ១ម៉ឺន ៥ពាន់ ១៥០ដុល្លារ ចូលគណនីធនាគាររបស់សហជីពបុគ្គលិកណាហ្គាវើលដ៍ពីអង្គការមូលនិធិអន្តរជាតិមួយ ដើម្បីជួយដល់ក្រុមស្ត្រីសហជីពក្រីក្រ។
2023-01-29
បក្សកាន់អំណាចប្តេជ្ញាកម្ចាត់ «នយោបាយ និងសកម្មភាពជ្រុលនិយម» គ្រប់រូបភាពឱ្យអស់ពីសង្គមកម្ពុជា។ ការប្តេជ្ញាចិត្តនេះ គឺជាផ្នែកមួយនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សកាន់អំណាច រយៈពេលពីរថ្ងៃ ដែលទើបនឹងបិទបញ្ចប់ទៅកាលពីថ្ងៃទី២៩ ខែមករា ម្សិលម៉ិញ។ ទន្ទឹមនឹងការប្តេជ្ញាចិត្តនេះ គណបក្សនេះ នៅតែមិនទាន់ហ៊ានដាក់ឈ្មោះលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីផ្លូវការសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣នេះនៅឡើយទេ ដោយបន្តដាក់ឈ្មោះលោក ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីដដែល។
2023-01-29
ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សភ្លើងទៀន ណែនាំឱ្យក្រុមការងាររបស់បក្សចាប់ផ្ដើមពង្រឹងសមត្ថភាពសមាជិកគណបក្សនៅតាមមូលដ្ឋាន ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោតថ្នាក់ជាតិដែលនឹងប្រព្រឹត្តិទៅ ក្នុងខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ មន្ត្រីអង្គការសង្គមស៊ីវិលគាំទ្រ គណបក្សភ្លើងទៀន ក្នុងការដែលចុះទៅពង្រឹងសមាជិកនៅតាមមូលដ្ឋានឱ្យធ្វើការប្រកបដោយក្រមសីលធម៌ ដើម្បីជៀសវៀងការគំរាមកំហែងពីគណបក្សកាន់អំណាច។