ប័ណ្ណសារព័ត៌មាន
2023-02-28
មេធាវីការពារក្ដីឱ្យអ្នកនយោបាយបក្សប្រឆាំងចំនួន ២រូបរងទណ្ឌកម្មជាបទវិន័យពីគណៈមេធាវីកម្ពុជា ក្រោយផ្ដល់បទសម្ភាសដល់សារព័ត៌មាន ទាក់ទងនឹងរឿងក្ដីរបស់អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា។
2023-02-28
អតីតបុគ្គលិកវិទ្យុ វីអូឌី ជិត ៣០នាក់ បានដាក់ពាក្យសុំធ្វើការងាររដ្ឋនៅក្រសួងមុខងារសាធារណៈ តបតាមការអំពាវនាវរបស់លោក ហ៊ុន សែន បន្ទាប់វិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី ដែលជាស្ថាប័នសារព័ត៌មានឯករាជ្យចុងក្រោយនៅកម្ពុជា ត្រូវបានរដ្ឋាភិបាលរម្លាយចោលទាំងតក់ក្រហល់។
2023-02-28
ចាប់ពីពេលនេះតទៅ តំបន់មួយចំនួននៅលើដងទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ នឹងក្លាយជាតំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ទៅតាមការកំណត់របស់រដ្ឋាភិបាល។
2023-02-28
លោក ហ៊ុន សែន បានអួតអាងជាសាធារណៈថា លោកមានប្រជាប្រិយភាព ឬមានអ្នកតាមដានការផ្សាយផ្ទាល់ច្រើនជាងអ្នកទស្សនាការផ្សាយផ្ទាល់តាមហ្វេសប៊ុករបស់លោក ស៊ន តារា សកម្មជនគណបក្សសង្គ្រោះជាតិ។ លោកនាយករដ្ឋមន្ត្រីអះអាងថា ក្រៅពីហ្វេសប៊ុក លោកនៅសល់អ្នកទស្សនាការផ្សាយផ្ទាល់រាប់ម៉ឺននាក់ផ្សេងទៀតនៅក្នុងប្រព័ន្ធតេឡេក្រាម និងស្ទើរនៅគ្រប់កញ្ចក់ទូរទស្សន៍ទាំងអស់នៅកម្ពុជា។
2023-02-27
សកម្មជនគណបក្សភ្លើងទៀនមួយចំនួននៅតាមបណ្ដាខេត្តត្រូវបានអាជ្ញាធរលួចកាត់បំផ្លាញស្លាកសញ្ញាបក្ស គំរាមដកប័ណ្ណក្រីក្រ និងត្រូវជនមិនស្គាល់មុខគប់ដុំថ្មចូលផ្ទះ។ មន្ត្រីគណបក្សភ្លើងទៀនចាត់ទុកទង្វើទាំងនេះថា ជាការគំរាមកំហែងផ្នែកនយោបាយ ហើយទាមទារឱ្យអាជ្ញាធរទប់ស្កាត់ឱ្យមានប្រសិទ្ធភាព ដើម្បីធានាឱ្យបោះឆ្នោតដោយសេរី និងយុត្តិធម៌។
2023-02-27
អ្នកអត្ថាធិប្បាយសង្គម និងជាសកម្មជនគណបក្សសង្គ្រោះជាតិដ៏មានប្រជាប្រិយភាព លោក ស៊ន តារា អះអាងថា បើលោកចុះចូលជាមួយគណបក្សកាន់អំណាច នោះលោកប្រជែងតំណែងបេក្ខជននាយករដ្ឋមន្ត្រីតែជាមួយលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះ។
2023-02-27
អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា ចាត់ទុកការលើកឡើងរបស់មន្ត្រីស្ថានទូតចិន អំពីការជួយជំរុញវិស័យអប់រំនៅកម្ពុជាឱ្យមានភាពល្អប្រសើរនោះថា ជាយុទ្ធសាស្ត្ររបស់ចិន ក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួនតាមរយៈការដាក់បញ្ចូលអក្សរចិននៅវិស័យអប់រំលើទឹកដីខ្មែរ។
2023-02-26
#រូបត្លុកនយោបាយ៖ សូមប្រិយមិត្តចូលរួមដាក់ចំណងជើង និងការយល់ឃើញជុំវិញរូបត្លុកមួយនេះ។
2023-02-26
ព្រះសង្ឃសកម្មការងារសង្គមព្រះតេជព្រះគុណ សយ សាត ដែលរងការបណ្ដេញចេញពីវត្តព្រោះការឈឺឆ្អាលបញ្ហាសង្គម នៅមិនរាថយក្នុងការបំពេញការងារនេះទេ បើទោះជាពេលនេះព្រះអង្គគ្មានវត្តនៅ និងកំពុងជាប់បណ្ដឹងនៅតុលាការក្ដី។ មន្ត្រីសង្គមស៊ីវិល លើកឡើងថា ការបំពេញការងារសង្គមរបស់ព្រះតេជព្រះគុណ សយ សាត គួរទទួលបានការសរសើរ មិនមែនជាការធ្វើទុក្ខបុកម្នេញលើព្រះអង្គដូចពេលនេះទេ។
2023-02-26
សង្គមស៊ីវិលស្នើឱ្យក្រសួងសុខាភិបាលគួរពង្រឹងសមត្ថភាពបុគ្គលិកពេទ្យ ឬដាក់ពង្រាយមន្ត្រីពេទ្យមានជំនាញត្រឹមត្រូវនៅតាមទីជនបទ ជាពិសេសនៅតំបន់ដាច់ស្រយាល ដើម្បីជួយផ្ដល់សេវាព្យាបាល កាន់តែមានប្រសិទ្ធភាពសម្រាប់ពលរដ្ឋក្រីក្រ។ ការស្នើនេះដោយសារតែមានការផ្ទុះឆ្លងជាថ្មីនៃជំងឺផ្ដាសាយបក្សី អេច្ឆ.ហ្វាយ.អិន.វ័ន(H5N1) នៅខេត្តព្រៃវែង។
2023-02-26
ក្រសួងកសិកម្មបានសម្រេចជ្រើសរើសយកឃុំចំនួន១០នៃស្រុកជើងព្រៃ ខេត្តកំពង់ចាម សាកល្បងជំហានដំបូងធ្វើជាឃុំកសិកម្មគំរូ ក្នុងទិសដៅអភិវឌ្ឍវិស័យកសិកម្មទូទាំងប្រទេស។
2023-02-25
មន្ត្រីសង្គមស៊ីវិលជំរុញដល់រដ្ឋាភិបាលបន្តប្ដេជ្ញាទប់ស្កាត់សកម្មភាពលាងលុយកខ្វក់ឱ្យមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីកុំឱ្យកម្ពុជាធ្លាក់ចូលបញ្ជីប្រផេះសាជាថ្មី។ សំណើនេះ ធ្វើឡើងបន្ទាប់ពី ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF) កាលពីថ្ងៃទី២៤ ខែកុម្ភៈ បានដកកម្ពុជាចេញពីបញ្ជីប្រផេះនៃក្រុមប្រទេសលាងលុយកខ្វក់។
2023-02-25
ក្រោយពីរដូវធ្វើស្រែកសិករជាច្រើនគ្រួសារនៅ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ បន្តដាំឪឡឹកលក់ ដើម្បីរកចំណូលដោះស្រាយជីវភាពគ្រួសារ។ សង្គមស៊ីវិល ជំរុញឱ្យកសិករគួរតែចងក្រងគ្នាជាសហគមន៍មួយ ដើម្បីរក្សាតម្លៃកសិផល និងពង្រីកទីផ្សារនៅតាមបណ្ដាខេត្តមួយចំនួនដើម្បីប្រកួតប្រជែងលើទីផ្សារ។
2023-02-25
អ្នកធ្វើការងារលើវិស័យអប់រំបង្ហាញការព្រួយបារម្ភពីបញ្ហាសីលធម៌សង្គមកំពុងធ្លាក់ចុះខ្លាំង ដែលចាំបាច់ត្រូវមានវិធានការពង្រឹងឡើងវិញ។ ពួកគាត់យល់ថា នៅពេលសង្គមមួយ បាត់បង់ ឬធ្លាក់ចុះសីលធម៌នោះ នឹងធ្វើឲ្យមនុស្សរស់នៅក្នុងសង្គមនោះរស់នៅគ្មានសេចក្តីសុខ និងសន្តិភាពទាំងផ្លូវចិត្តនិងផ្លូវកាយឡើយ ព្រោះសង្គមនោះ ពោរពេញទៅដោយជម្លោះ ការជេរប្រមាថ ការព្យាបាទ អំពើហិង្សា និងសង្គ្រាមកាប់សម្លាប់គ្នាជាដើម។
2023-02-25
ប្រជាកសិករ នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន នៅតែត្អូញត្អែរថា តម្លៃមៀន ឬផ្លែតាង៉ែន មិនមានតម្លៃថ្លៃ ដូចការលើកឡើងរបស់ប្រធានមន្ទីរកសិកម្ម លោក សាយ សុផាត ឡើយ។ ការច្រានចោលរបស់ប្រជាកសិករទាំងនេះគឺ បន្ទាប់ពីប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន បានថ្លែងក្នុងពិធីសន្និសីទសារព័ត៌មាន ស្ដីពីភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តប៉ៃលិន កាលពីថ្ងៃទី២៣ កុម្ភៈ ថាតម្លៃមៀនក្នុងឆ្នាំ២០២៣អាចនឹងបន្តឡើងចន្លោះ ពីបួនពាន់ ពីររយ រៀល (៤២០០) ទៅបួនពាន់ប្រាំរយ រៀល (៤៥០០)។