ប័ណ្ណសារព័ត៌មាន
2023-03-31
ទោះបីជាលោក ហ៊ុន សែន បានប្រកាសពីគោលជំហរថា នឹងមិនឱ្យវិទ្យុផ្សាយសំឡេងឯករាជ្យ វីអូឌី មានឱកាសរស់ឡើងវិញក្ដី ក៏យុវជន និងប្រជាពលរដ្ឋបន្តទាមទារឱ្យក្រសួងព័ត៌មានផ្ដល់អាជ្ញាប័ណ្ណឱ្យ វិទ្យុមួយនេះបើកដំណើរការឡើងវិញ។
2023-03-31
ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា បានមកជួបជុំគ្នាធ្វើបាតុកម្មដោយអហិង្សា នៅខាងមុខអគារក្រសួងការបទេសអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតុន ដើម្បីទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន គោរពសិទ្ធិមនុស្ស និងស្ដារប្រជាធិបតេយ្យឡើងវិញ។
2023-03-31
សហព័ន្ធខ្មែរកម្ពុជាក្រោម និងយុវជនខ្មែរក្រោមថ្កោលទោសអាជ្ញាធរវៀតណាមនៅខេត្តឃ្លាំងដែលបានកោះហៅយុវជនខ្មែរក្រោមទៅសួរចម្លើយរឿងពួកគេពាក់អាវយឺត មានផែនទី និងទង់ជាតិកម្ពុជាក្រោមក្នុងពេលពួកគេប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ៨ មីនា។ ពាក់ព័ន្ធនឹងរឿងនេះដែរ អង្គការសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ស្នើឲ្យអាជ្ញាធរវៀតណាមបញ្ឈប់ជាបន្ទាន់ចំពោះការធ្វើទុក្ខបុកម្នេញយុវជនខ្មែរកម្ពុជាក្រោម។
2023-03-31
ក្រុមប្រទេសនិយមលទ្ធិប្រជាធិបតេយ្យមួយចំនួន នៅតែសម្រេចមិនបញ្ជូនអ្នកសង្កេតការណ៍ការបោះឆ្នោត និងផ្តល់ជំនួយដល់ការបោះឆ្នោតនៅកម្ពុជាឡើយ។ ការបញ្ជាក់ជំហរសាជាថ្មីនេះ ធ្វើឡើងស្របពេលដែលមន្ត្រីជាន់ខ្ពស់ និងកាសែតក្នុងស្រុកមួយចំនួនដែលស្និទ្ធនឹងរដ្ឋាភិបាលលោក ហ៊ុន សែន បានផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់ថា ប្រទេសប្រជាធិបតេយ្យមួយចំនួន នឹងបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតមកកម្ពុជា ដើម្បីឃ្លាំមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខែកក្កដា ខាងមុខ។
2023-03-31
សាលាឧទ្ធរណ៍ភ្នំពេញបដិសេធសំណើសុំនៅក្រៅឃុំជាបណ្ដោះអាសន្ន របស់អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ដោយតម្កល់សេចក្ដីសម្រេចសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែលនៅរសៀលថ្ងៃទី៣០ ខែមីនា។ ក្រុមគ្រួសារលោក ថាច់ សេដ្ឋា និងមេធាវីការពារក្ដី ចាត់ទុកការសម្រេចរបស់តុលាការថា ជារឿងអយុត្តិធម៌ និងមានចេតនាធ្វើទុក្ខបុកម្នេញលើអ្នកឈឺឆ្អាលបញ្ហានយោបាយ។
2023-03-31
មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសន្យាឆ្លើយតបនៅដើមខែក្រោយនេះ ទៅនឹងសំណើសុំពន្លឿនដំណោះស្រាយបញ្ហាដីធ្លី របស់ក្រុមប្រជាពលរដ្ឋជាង ១ពាន់ ៥រយនាក់នៅខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ដែលបានឡើងមកដាក់ញត្តិ និងតាមដានញត្តិដែលពួកគាត់បានដាក់នាពេលកន្លងមក។
2023-03-30
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ អះអាងថា ឧក្រិដ្ឋកម្មគប់គ្រាប់បែកសម្លាប់ជនស្លូតត្រង់ចំនួន ១៦នាក់ កាលពី ២៦ឆ្នាំមុន មានពន្លឺយុត្តិធម៌ខ្លះហើយ បើទោះជាអាជ្ញាធរកម្ពុជារកមុខឧក្រិដ្ឋជន និងអ្នកនៅពីក្រោយមិនទាន់ឃើញក្ដី។
2023-03-30
លោក ហ៊ុន សែន គឺជានាយករដ្ឋមន្ត្រីនៃប្រទេសក្រីក្រមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ និងនៅលើពិភពលោក។ ក៏ប៉ុន្តែ អតីតកម្មាភិបាលខ្មែរក្រហមដែលជាមនុស្សសម្ភារៈនិយមរូបនេះ មិនញញើតនឹងសម្ញែងទ្រព្យសម្បត្តិទំនើបៗ ជាពិសេសនាឡិកាដៃប្រណីតៗឡើយ ក្នុងពេលដែលរដ្ឋាភិបាលរបស់លោកជំពាក់បំណុលបរទេសមិនតិចជាង ២ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។
2023-03-30
បណ្ដុំភ្នាក់ងារកិច្ចការសម្ងាត់របស់អាមេរិក វាយតម្លៃថា ចិននៅតែបន្តចិញ្ចឹមចិត្តចង់ដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅកម្ពុជាដដែល។ ស្ថាប័នដដែលនេះក៏វាយតម្លៃដែរថា សាធារណរដ្ឋប្រជាមានិតចិន ប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ក្នុងជួររដ្ឋាភិបាលរបស់ខ្លួនដើម្បីសម្ញែងអំណាច និងបង្ខំឱ្យប្រទេសជិតខាងធ្វើតាមការចង់បានរបស់ខ្លួន។
2023-03-29
អតីតមេបាតុកម្ម និងជាសកម្មជនបក្សប្រឆាំងដ៏លេចធ្លោម្នាក់ដែលនិយមខាងលោក កឹម សុខា គឺលោក យឹម ស៊ីណន ត្រូវបានតុលាការក្រុងភ្នំពេញដោះលែងកាលពីព្រលប់ថ្ងៃទី២៨ មីនា បន្ទាប់ពីលោក និងប្រពន្ធបានផ្ញើសារអង្វរផង និងសុំទោសផងដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
2023-03-29
មន្ត្រីគណបក្សភ្លើងទៀនស្នើរដ្ឋាភិបាលបញ្ឈប់ការបន្តចាប់ខ្លួនមន្ត្រី និងសកម្មជនរបស់ខ្លួន ព្រោះជាការគំរាមកំហែងមួយអាចធ្វើឱ្យប៉ះពាល់ស្មារតីមន្ត្រី និងសកម្មជនគណបក្សដទៃទៀត។ ការស្នើនេះបានធ្វើឡើង ខណៈមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសបន្តចាប់ខ្លួនមនុស្ស៩នាក់ទៀត ដែលពាក់ព័ន្ធនឹងការប្រមូលស្នាមមេដៃបង្កើតគណបក្សបេះដូងជាតិ ខណៈបច្ចុប្បន្នអ្នកទាំងនោះជាមន្ត្រី និងសកម្មជនរបស់គណបក្សភ្លើងទៀន។
2023-03-29
មន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិលថា ការបោះឆ្នោតថ្នាក់ជាតិនីតិកាលទី៧ អាចប្រព្រឹត្តទៅបានដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំងផ្ដល់ជំនឿចិត្តទៅដល់ប្រជាពលរដ្ឋបាន លុះត្រាតែមានការចូលរួមពីអ្នកសង្កេតការណ៍អន្តរជាតិ និងអង្គការពាក់ព័ន្ធនានា មកពីប្រទេសប្រជាធិបតេយ្យ។ ពួកគាត់លើកថា ការបោះឆ្នោតកន្លងមក គ.ជ.ប នៅមិនទាន់បំពេញតួនាទីដោយរក្សាភាពឯករាជ្យ និងអព្យាក្រឹត្យរបស់ខ្លួនបាននៅឡើយ។
2023-03-29
រដ្ឋាភិបាលជប៉ុនប្រកាសមិនបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួន និងផ្តល់សម្ភារៈនានាសំរាប់ការបោះឆ្នោត ព្រមទាំងផ្តល់ជំនួយថវិកា សំរាប់ការបោះឆ្នោតជាតិនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះទេ។
2023-03-29
ស្របពេលការបោះឆ្នោតជិតចូលមកដល់ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមជំរុញឱ្យតំណាងរាស្ត្របង្កើនការបំពេញតួនាទីរបស់ខ្លួនការពារផលប្រយោជន៍ម្ចាស់ឆ្នោត។ ចំណែកអ្នកនាំពាក្យព្រឹទ្ធសភាអះអាងថា អ្នកតំណាងរាស្ត្របានបំពេញតួនាទីខ្លួនបានល្អហើយ។
2023-03-29
មន្ត្រីគណបក្សភ្លើងទៀនខេត្តកំពង់ឆ្នាំង ចោទអាជ្ញាធរថា យឺតយ៉ាវក្នុងការទទួលសំណើសុំ ដោះដូរ ក្រុមប្រឹក្សាឃុំជាប់ឆ្នោត មកពីបក្សភ្លើងទៀននៅក្នុងឃុំចំនួន២។ ពួកគាត់ថា ទោះបីបេក្ខជនទាំងនោះបានលុបឈ្មោះចេញពីបញ្ជីសមាជិកបក្សភ្លើងទៀន ហើយក៏ដោយ ក៏ពុំមានអាជ្ញាធរណាអើពើនោះឡើយ។ រីឯអាជ្ញាធរឃុំ ឆ្លើយតបថា នៅចាំការសម្រេច ពីថ្នាក់លើជាមុនសិន។