ប័ណ្ណសារព័ត៌មាន
2023-04-30
កម្ពុជា និងចិនបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់លើក្រុមឧក្រិដ្ឋជន បង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀន ការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។
2023-04-30
ទន្ទឹមនឹងការណ៍ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានអំណាចពេញដៃ ហើយអាចធ្វើអ្វីៗបានតាមអំពើចិត្តដោយសូម្បីតែមេបក្សប្រឆាំងក៏លោកហ៊ានបញ្ជាឱ្យចាប់ខ្លួនទាំងកណ្តាលយប់ និង«ឪស្តេចម៉ែស្តេច» ក៏លោកមិនខ្លាចផងនោះ ថ្មីៗនេះ លោកបែរជាថ្លែងត្អូញត្អែរថា លោកខ្លួនឯងកំពុងស្ថិតក្នុងស្ថានភាពជា«អ្នកទោសពាក់កណ្តាល»ពុំមានសេរីភាពនោះទេ។
2023-04-30
ប្រពន្ធអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ ស៊ីថា លើកឡើងថា រដ្ឋាភិបាលមានចេតនាបំបិទសិទ្ធិនយោបាយប្ដីរបស់លោកស្រីបន្តទៀត តាមរយៈការបង្កើតបទចោទប្រកាន់ថ្មីទៅលើប្ដីរបស់លោកស្រី។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ឃើញថា រដ្ឋាភិបាលគួរផ្ដល់សេរីភាពដល់លោក ថាច់ ស៊ីថា ជាជាងបង្កើតបទចោទប្រកាន់ថ្មី ដើម្បីបើកលំហសេរីភាពនយោបាយនៅមុនការបោះឆ្នោតចូលមកដល់។
2023-04-30
អភិបាលខេត្តកណ្ដាលបានលុបឈ្មោះមន្ត្រីគណបក្សភ្លើងទៀនម្នាក់ ចេញពីក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល។ មន្ត្រីគណបក្សភ្លើងទៀនដែលត្រូវបានលុបឈ្មោះពីក្របខ័ណ្ឌអះអាងថា លោកមិនបានដឹងខ្លួនមុនទាល់តែសោះ ស្រាប់តែសុខៗ ត្រូវបានគេហៅឱ្យទៅយកលិខិតលុបឈ្មោះចេញពីក្របខ័ណ្ឌ ទាំងមិនបានធ្វើខុសពីលក្ខន្តិកៈមន្ត្រីរាជការឡើយ។
2023-04-30
មន្ត្រីគណបក្សភ្លើងទៀនលើកឡើងថា នៅកម្ពុជាបច្ចុប្បន្ននេះគ្មានសិទ្ធិសេរីភាពខាងការបញ្ចេញមតិនោះទេ ។ ការលើកឡើងនេះបន្ទាប់ពីប្រមុខដឹកនាំក្រសួងព័ត៌មាន ថ្លែងក្នុងកិច្ចពិភាក្សាជាមួយតំណាងក្រុមហ៊ុនទីកតុក ( Tik Tok ) ប្រទេសឡាវ (Laos) និង ប្រទេសមីយ៉ាន់ម៉ា (Myanmar) ថាកម្ពុជាពុំមានការរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិឡើយ។
2023-04-30
នៅលើគណនីរបស់អ្នកប្រើប្រាស់បណ្តាញសង្គមភាគច្រើនក៏កំពុងផ្តោតទៅព្រឹត្តិការណ៍សំខាន់មួយនេះដែរ។ ជាមួយគ្នានេះ ពួកគេមួយចំនួនក៏បានរិះគន់ចំៗទៅលើរឿងលោក ហ៊ុន សែន មិនយកកម្រៃលើសេវាកម្មនានានៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ។
2023-04-30
វិញ្ញាសាកីឡា ៣ ប្រភេទ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ បានចាប់ផ្ដើមហើយ កាលពីថ្ងៃទី២៩ មេសា រួមមាន បាល់ទាត់បុរសអាយុក្រោម ២២ ឆ្នាំ អុកចត្រង្គ និងកីឡាគ្រីកឃីត (Cricket)។ វិញ្ញាសាបាល់ទាត់បុរសទទួលបានការចាប់អារម្មណ៍ និងគាំទ្រជាខ្លាំងពីសាធារណជន។
2023-04-29
ក្រុមយុវជនលើកឡើងថា សំណេរលិខិតរបស់សកម្មជនសង្គមគឺលោក ធែល ធីលែន ចេញពីពន្ធនាគារបានដាស់សតិអារម្មណ៍ពួកគេឱ្យប្រឹងប្រែងងើបឡើងតស៊ូនឹងភាពអយុត្តិធម៌ក្នុងសង្គម ព្រោះពួកគេធ្លាប់ជាប់ពន្ធនាគារ និងទទួលភាពអយុត្តិធម៌ដូចលោក ធែល ធីលែន ដែរ។ មន្ត្រីសង្គមស៊ីវិលថា ការតស៊ូមតិរបស់លោក ធែល ធីលែន កន្លងមក គឺជាការសម្ដែងមតិរបស់ពលរដ្ឋក្នុងប្រទេសប្រជាធិបតេយ្យ មិនមែនជាការញុះញង់នោះទេ។
2023-04-29
ក្រុមយុវជនអះអាងថា ករណីលួចកាប់ទន្ទ្រានព្រៃឈើនៅតំបន់អារ៉ែងបានកើនឡើងច្រើនដែលធ្វើឱ្យពួកគេព្រួយបារម្ភពីជោគវាសនាតំបន់នោះនៅថ្ងៃអនាគត។ យុវជន និងមន្ត្រីសង្គមស៊ីវិលស្នើដល់រដ្ឋាភិបាលបង្ហាញឆន្ទៈពិតប្រាកដក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ និងការកាប់ទន្ទ្រានព្រៃយកដីធ្វើជាកម្មសិទ្ធិឱ្យមានប្រសិទ្ធភាព។
2023-04-29
សហភាពការងារកម្ពុជា (CLC) គ្រោងជួបជុំគ្នាប្រមាណ ២ពាន់នាក់ នៅសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាឱកាសទិវាពលកម្មអន្តរជាតិនៅថ្ងៃទី១ ឧសភា ខាងមុខនេះ។
2023-04-29
ពលករដែលឆ្លងដែនខុសច្បាប់ ដែលត្រូវបានអាជ្ញាធរថៃចាប់ឃុំខ្លួនលើកឡើងថា ពួកគាត់មិនដែលទទួលបានការសម្របសម្រួលពីអាជ្ញាធរកម្ពុជាទេ នៅពេលស្ថិតក្នុងពន្ធនាគារ។ សង្គមស៊ីវិលថា បញ្ហានេះកើតឡើងដោយសារ មន្ត្រីអន្តោប្រវេសន៍ខ្មែរអសកម្ម និងគ្មានឆន្ទៈជួយដល់ពលករ។
2023-04-29
សាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់បទល្មើសថ្មីមួយទៀត គឺបទញុះញង់លើអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ស្របពេលតុលាការកំពូលគ្រោងនឹងប្រកាសសាលដីកាសុំនៅក្រៅឃុំបណ្ដោះអាសន្ន។ មន្ត្រីសង្គមស៊ីវិលដែលតាមដានដំណើររឿងនេះ រិះគន់ថា ការចោទប្រកាន់លើលោក ថាច់ សេដ្ឋា មានចរិតនយោបាយច្រើនជាងការអនុវត្តច្បាប់។
2023-04-28
ប្រជាពលរដ្ឋរស់នៅភូមិទួលគ្រួស និងភូមិស្ទឹងថ្មី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៧ មេសា ថា ពលរដ្ឋក្នុងភូមិដែលជាកម្មករបានជួយលើកកេសឈើ ដាក់លើឡាន ក៏ប្រទះឃើញថ្មលាយឡំដោយពណ៌មាស ហើយកន្លែងទាំងនោះ គេមិនអនុញ្ញាតឲ្យកម្មករខ្មែរចេញចូលនោះទេ ដោយអនុញ្ញាតឱ្យតែកម្មករជាជនជាតិចិនប៉ុណ្ណោះចេញចូល នៅក្នុងការដ្ឋានជីកយកថ្មនោះ។ ពលរដ្ឋបន្តទៀតថា កម្មករខ្មែរដែលដឹងអំពីថ្មលាយមាស ត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារហើយ។ ប្រជាពលរដ្ឋរូបនេះបន្ថែមថា ពួកគេមិនហ៊ានផ្សព្វផ្សាយបញ្ហានេះទៅកាន់អ្នកសារព័ត៌មានទេ ដោយសារអាជ្ញាធរមូលដ្ឋានបានគំរាមកំហែងដល់ពួកគេ។
2023-04-28
អ្នកចូលរួមកម្មវិធីសេរីភាពព័ត៌មានពិភពលោក ស្នើឱ្យរដ្ឋាភិបាលលើកកម្ពស់ការអនុវត្តច្បាប់ស្ដីពី របបសារព័ត៌មាន ដើម្បីលើកកម្ពស់យុត្តិធម៌សង្គម។ មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មានឯករាជ្យ រដ្ឋាភិបាលគួរតែអនុញ្ញាតឱ្យសារព័តមានវីអូឌី បើកដំណើរការឡើងវិញ។
2023-04-28
លោក សៅ សុខា មេប៉េអិមលើផ្ទៃប្រទេស បញ្ជាឱ្យកម្លាំងចុះចាប់ ឬបាញ់កម្ទេច ក្រុមអ្នកកាង ឬក្រុមមន្ត្រីរត់ការបើកឱ្យមានបទល្មើសព្រៃឈើនៅព្រៃឡង់ ប្រសិនបើពួកគេប្រើអាវុធបាញ់តដៃនឹងសមត្ថកិច្ច។ លោកថា ការបំផ្លិចបំផ្លាញព្រៃឈើនៅតែបន្តកើតមាន ដោយសារអាជ្ញាធរថ្នាក់ខេត្តអសកម្ម និងប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ។ សកម្មជនព្រៃឈើយល់ឃើញថា សំដីរបស់លោក សៅ សុខា នឹងគ្មានប្រសិទ្ធភាពនោះទេ ពីព្រោះលោកធ្លាប់សន្យាស្រដៀងគ្នានេះ តែគ្មានអ្នកអនុវត្ត។