ប័ណ្ណសារព័ត៌មាន
2023-04-17
ក្រុមសាច់ញាតិអ្នកជាប់ឃុំដោយសាររឿងនយោបាយ បាននាំយកចំណីអាហារ និងលុយកាកទៅសួរសុខទុក្ខឪពុក និងប្ដីរបស់ខ្លួនក្នុងពន្ធនាគារ អំឡុងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីរយៈពេល ៣ថ្ងៃនេះ ដោយក្រៀមក្រំ និងការឈឺចាប់ ខុសប្លែកពីពលរដ្ឋទូទៅ។ មន្ត្រីសិទ្ធិមនុស្សលើកឡើងថា ដោយសារកម្ពុជាពុំបានដើរតាមគន្លងរបបលទ្ធិប្រជាធិបតេយ្យ ទើបធ្វើឱ្យសកម្មជននយោបាយ ត្រូវបែកបាក់ព្រាត់ប្រាសនិរាសគ្រួសារទាំងអយុត្តិធម៌បែបនេះ។
2023-04-17
ក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិរំពឹងថា សមាជិកព្រឹទ្ធសភាអាមេរិក នឹងដាក់ស្នើឡើងវិញនូវសេចក្ដីស្នើច្បាប់ដាក់ទណ្ឌកម្មលើក្រុមមនុស្សមួយចំនួនដែលពាក់ព័ន្ធនឹងអំពើរំលោភសិទ្ធិមនុស្ស និងរម្លាយប្រជាធិបតេយ្យនៅកម្ពុជា។
2023-04-17
ពលរដ្ឋមួយចំនួនរិះគន់អាជ្ញាធរបណ្តោយឱ្យឈ្មួញដាក់បារ៉ាស់ជាច្រើនកន្លែងតម្រូវឲ្យពលរដ្ឋបង់ប្រាក់ពេលចូលកម្សាន្តក្នុងរមណីយដ្ឋានទឹកឆា នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។ អាជ្ញាធរខេត្តកំពង់ចាម អះអាងថា រមណីយដ្ឋានទឹកឆាត្រូវបានដាក់ឱ្យឈ្មួញវិនិយោគតាមច្បាប់ និងអនុវត្តតាមសៀវភៅបន្ទុកដែលតម្រូវឱ្យភ្ញៀវបង់ថ្លៃសេវានៅតំបន់រមណីយដ្ឋាននេះ។
2023-04-17
គណបក្សភ្លើងទៀន ប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសល ជូនទៅដល់វិញ្ញាណក្ខន្ធជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា ជារឿងល្អតាមបែបប្រពៃណីខ្មែរ ដែលគណបក្សនយោបាយ ធ្វើពិធីបង្សុកូលដើម្បីរំលឹកដល់ជនរងគ្រោះក្នុងរបបអាវខ្មៅមួយនេះ។ ពួកគេអំពាវនាវដល់អ្នកនយោបាយទាំងអស់ឈប់លាបពណ៌គ្នា ដើម្បីជៀសវាងការសម្លាប់ខ្មែរគ្នាឯងដូចនៅក្នុងប្រវត្តិសាស្ត្រ។
2023-04-17
គណបក្សភ្លើងទៀន គ្រោងនឹងធ្វើពិធីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា ជារឿងល្អ ដែលគណបក្សនយោបាយ ធ្វើពិធីបង្សុកូលដើម្បីរំលឹកដល់ថ្ងៃ ដែលខ្មែររាប់លាននាក់ត្រូវបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយអំពាវនាវដល់អ្នកនយោបាយទាំងអស់ឈប់លាបព័ណ៌គ្នា ដើម្បីជៀសវាងការសម្លាប់ខ្មែរគ្នាឯងដូចក្នុងប្រវត្តិសាស្ត្រ។
2023-04-16
ឆ្នាំខាលដែលទើបនឹងបញ្ចប់ទៅថ្មីៗ នេះ បានបន្សល់ទុកនូវរឿងរ៉ាវចាក់ស្រេះជាច្រើនសម្រាប់ប្រជាជាតិខ្មែរ។ ឆ្នាំខាលក៏ជាឆ្នាំមួយ ដែលបន្សល់ទុកនូវសុបិនអាក្រក់តាមលងបន្លាច និងដិតដាមក្នុងប្រវត្តិជានាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន សែន ដែរ។ នោះគឺ លោក ហ៊ុន សែន បានក្លាយជានាយករដ្ឋមន្ត្រីទីមួយក្នុងតំបន់អាស៊ាន ដែលរងនូវការគប់ស្បែកជើងសំដៅចំក្បាលលោក ក្នុងតំណែងជាប្រធានប្តូរវេនអាស៊ាន។
2023-04-16
អ្នកការពារបរិស្ថាន និងមន្ត្រីសង្គមស៊ីវិល ហួសចិត្តដែលអភិបាលខេត្តកែប យកលុយពីពលរដ្ឋដែលទៅកម្សាន្តនៅខេត្តកែប រហូតទាល់តែមានបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបអភិបាលខេត្តមួយនេះ ប្រកាសបញ្ឈប់ការយកលុយពីពលរដ្ឋវិញ។ ពួកគាត់លើកឡើងថា ការតម្រូវឲ្យពលរដ្ឋបង់ប្រាក់ពេលចូលខេត្តកែប ក្រោមហេតុផលថា សម្រាប់ចំណាយថ្លៃសំអាតក្រុងនោះ គឺជាការមិនទទួលខុសត្រូវចំពោះតួនាទីរបស់ខ្លួនក្នុងនាមជាអាជ្ញាធរ ហើយបែរជាមកដាក់បន្ទុកលើប្រជាពលរដ្ឋទៅវិញ។
2023-04-16
ស្របពេលដែលពលរដ្ឋខ្មែរនៅកម្ពុជាប្រារព្ធពិធីចូលឆ្នាំថ្មី នៅឯកម្ពុជាក្រោមឯណោះវិញ ពលរដ្ឋខ្មែរក្រោមក៏កំពុងប្រារព្ធពិធីចូលឆ្នាំថ្មីដែរ។ សម្រាប់ឆ្នាំថ្មីនេះតើពលរដ្ឋខ្មែរក្រោមមានក្តីប្រាថ្នាអ្វីខ្លះដែរ?
2023-04-16
ពិធីបុណ្យចូលឆ្នាំថ្មី ជាប្រពៃណីដែលពលរដ្ឋខ្មែរគ្រប់ទិសទីប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីជួបជុំសាច់ញាតិ បងប្អូន និងធ្វើបុណ្យកុសលជូនអ្នកមានគុណ ប្រកបដោយចិត្តជ្រះថ្លា និងសប្បាយរីករាយ។ ប៉ុន្តែប្រពន្ធ និងកូនៗរបស់សកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំវិញ ពួកគាត់រងទុក្ខសោកព្រាត់ប្រាសគ្រួសារ ដោយសាររដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ប្តី និងឪពុករបស់ពួកគាត់ ដាក់ពន្ធនាគាររាប់ឆ្នាំដោយអយុត្តិធម៌។ មន្ត្រីសិទ្ធិមនុស្សអំពាវនាវ ដល់រដ្ឋាភិបាលដោះស្រាយវិវាទនយោបាយ ហើយដោះលែងសកម្មជនទាំងនោះឱ្យបានជួបជុំគ្រួសារឡើងវិញ ដើម្បីផលប្រយោជន៍ជាតិ។
2023-04-16
យុវតីមួយចំនួនស្នើដល់រដ្ឋាភិបាលលោក ហ៊ុន សែន ទប់ស្កាត់អំពើបៀតបៀនលើស្ត្រី និងក្មេងស្រីពេលបុណ្យចូលឆ្នាំថ្មីឱ្យមានប្រសិទ្ធភាព ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពួកគេ។ ពួកគេយល់ថា ប្រសិនបើអាជ្ញាធរនៅតែខកខានទប់ស្កាត់ឱ្យទាន់ពេលវេលានោះទេ ស្ត្រីខ្មែរនឹងទទួលរងគ្រោះបន្ថែមទៀត។
2023-04-16
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ប្រជាពលរដ្ឋខ្មែរ អ្នកនយោបាយ និងមន្ត្រីរាជការនាំគ្នាបួសសួងទេវតាឆ្នាំថ្មីរៀងៗខ្លួន។ អ្នកវិភាគថា ការបួងសួងជាពាក្យពោលឱ្យធូរស្រាលក្នុងចិត្ត និងបានផ្ដល់ជំនឿចិត្តដល់ពួកគេ។ តែទោះជាយ៉ាងណា ពួកគេរំពឹងថា ការបួងសួងរបស់ពួកគេ នឹងបានឮដល់ថ្នាក់ដឹកនាំ និងសម្រេចពីសេចក្ដីប៉ងប្រាថ្នារបស់ពួកគេ។
2023-04-15
អ្នកវិភាគនយោបាយ និងមន្ត្រីគណបក្សប្រឆាំងលើកឡើងដូចៗគ្នាថា លោក ហ៊ុន ម៉ាណែត មិនបានធ្វើកំណែទម្រង់វិស័យយោធាឱ្យរឹងមាំ និងគិតពីប្រយោជន៍ជាតិជាធំនោះឡើយ។ ការរិះគន់បែបនេះ ធ្វើឡើងបន្ទាប់ពីអគ្គបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត ថ្លែងថា ការធ្វើកំណែទម្រង់ក្នុងវិស័យយោធារបស់លោកនាពេលកន្លងទៅនោះ មិនមែនដើម្បីប្រជាប្រិយភាពលោកនោះទេ។
2023-04-15
ពលរដ្ឋនៅឃុំមួយនៅខេត្តកណ្តាលលើកឡើងថា សកម្មភាពលួចទ្រព្យសម្បត្តិ និងការបង្កអំពើហិង្សាដោយក្រុមយុវជនប្រើប្រាស់គ្រឿងញៀនកើនឡើងគួរឱ្យព្រួយបារម្ភ។ ករណីនេះ មន្ត្រីប៉ុស្តិ៍បញ្ជាក់ថា ការបាត់ទ្រព្យសម្បត្តិនោះ ដោយសារតែពលរដ្ឋ ទុក ប្រហែស ដែលសមត្ថកិច្ចពិបាកក្នុងការជួយថែរក្សា។
2023-04-15
ពលករខ្មែរដែលមិនបានត្រឡប់ទៅស្រុកកំណើតពួកគាត់នាំគ្នារៀបចំអបអរពិធីបុណ្យចូលឆ្នាំថ្មីនៅច្រើនកន្លែងតាមតំបន់ពួកគាត់រស់នៅក្នុងប្រទេសថៃ។ នៅកន្លែងខ្លះពលករអបអរពិធីនេះមុនប៉ុន្មានថ្ងៃនៃពិធីបុណ្យចូលឆ្នាំ និងតំបន់ផ្សេងទៀតរៀបចំអបអរក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីតែម្ដង។
2023-04-15
មនុស្ស ២នាក់បានស្លាប់ និងរងរបួសធ្ងន់ស្រាល ចំនួន ១២នាក់ផ្សេងទៀត ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ៦លើក នៅក្នុងខេត្តចំនួន៥ នៅថ្ងៃទី១៤ ខែមេសាដែលជាថ្ងៃដំបូង នៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។