ប័ណ្ណសារព័ត៌មាន
2023-05-31
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានវាយខ្នោះលោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន និងអ្នកគាំទ្រគណបក្សនេះ បើហ៊ានធ្វើបាតុកម្មទាមទារឱ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ខាងមុខ។ ជុំវិញរឿងនេះ លោក រ៉ុង ឈុន សុំមិនឆ្លើយតបទៅនឹងការព្រមានរបស់លោក ហ៊ុន សែន ដោយគ្រាន់តែបញ្ជាក់ថា គម្រោងប្រមូលផ្ដុំរបស់គណបក្សភ្លើងទៀន គឺធ្វើដោយសន្តិវិធី និងត្រូវធ្វើដោយមានការជូនដំណឹងទៅអាជ្ញាធរពាក់ព័ន្ធត្រឹមត្រូវ។
2023-05-31
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទមេដឹកនាំគណបក្សភ្លើងទៀន ទាំងគ្មានភស្តុតាងថា ប្រើ «ល្បិច» មិនចង់ចូលរួមការបោះឆ្នោត ដើម្បីឱ្យអន្តរជាតិដាក់គំនាបលើរដ្ឋាភិបាលរបស់លោក។ លោកថា ឯកសារច្បាប់ដើមចុះបញ្ជីគណបក្សភ្លើងទៀន កំពុងស្ថិតក្នុងដៃថ្នាក់ដឹកនាំគណបក្សនេះ ប៉ុន្តែ អ្នកកាន់ឯកសារនោះលាក់ទុក។
2023-05-31
ស្នងការនគរបាលខេត្តព្រះវិហារបានដោះលែងជនជាតិដើមភាគតិចកួយ ៤នាក់ ឱ្យត្រឡប់មកផ្ទះវិញហើយ នៅរសៀលថ្ងៃទី៣០ ឧសភា បន្ទាប់ពីសមត្ថកិច្ចបានសួរនាំពួកគាត់អស់ជាច្រើនម៉ោង ពាក់ព័ន្ធករណីឈ្មួញឃុបឃិត (គប់គិត) ជាមួយអាជ្ញាធរធ្វើប្លង់កម្មសិទ្ធិដីធ្លីជាន់ចំដីរបស់អ្នកភូមិប្រមេរុ។
2023-05-31
ក្រុមអ្នកវិភាគលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ នៅម៉ាឡេស៊ី នៅពេលនេះ គឺបង្ហាញកាន់តែច្បាស់ថា រដ្ឋាភិបាលម៉ាឡេស៊ី មិនចាប់យកមេដឹកនាំផ្ដាច់ការជាមិត្តនោះទេ។
2023-05-31
សាលាដំបូងខេត្តរតនគិរី បានដោះលែងលោក ថេង សាវឿន និងសហការីរបស់លោកទាំងពីរនាក់ គឺលោក ញិល ភាព និងលោក ថាន់ ហាច ឱ្យមានសេរីភាពវិញហើយ នៅថ្ងៃទី៣០ ខែឧសភា បន្ទាប់ពីពួកលោកធ្វើលិខិត និងថតវីដេអូ និយាយទម្លាក់កំហុសលើខ្លួនឯង ដែលផ្សព្វផ្សាយនៅលើបណ្ដាញសារព័ត៌មាន ដែលស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៧ ខែឧសភាកន្លងទៅ។
2023-05-30
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់មរតកនយោបាយកំសាកដល់ទាយាទស្នងតំណែងរបស់លោក ដែលចាំស៊ីកេរ្តិ៍ពីឪ គឺលោក ហ៊ុន ម៉ាណែត ជាបន្តបន្ទាប់។ ក្នុងនោះមានដូចជា ការរៀបចំមិនឱ្យមានគូប្រកួតប្រជែងណាមួយអាចតតាំងជាមួយលោក ហ៊ុន ម៉ាណែត បាន ទាំងការប្រកួតផ្ទៃក្នុងបក្ស និងនៅក្រៅបក្ស។
2023-05-30
គណៈកម្មាធិការនាយកនៃគណបក្សភ្លើងទៀនសម្រេចថា នឹងធ្វើការប្រមូលផ្ដុំសមាជិកបក្សចំនួន ១ម៉ឺន ដើម្បីតវ៉ាទាមទារឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ផ្ដល់សិទ្ធិឱ្យគណបក្សនេះអាចចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅខែកក្កដាខាងមុខ។
2023-05-30
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា នៅពេលខាងមុខ បើទោះជាលោក មិនធ្វើជានាយករដ្ឋមន្ត្រីដឹកនាំប្រទេស ប៉ុន្តែលោក លោកនៅតែដឹកនាំនយោបាយដដែលក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា។
2023-05-30
កម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៦៤ឆ្នាំ របស់ខ្លួន យ៉ាងអធិកអធម និងប្រកបដោយមោទនភាព។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកូនៗ របស់លោក មិនញញើតនឹងក្រសោបយកក្រេឌីតប្រែក្លាយជាព្រឹត្តិការណ៍ប្រជាភិថុតិកេងចំណេញនយោបាយសម្រាប់ត្រកូល «ហ៊ុន» ឱ្យអាចបន្តគ្រប់គ្រងកម្ពុជាតពូជ តាមរយៈការរំលេចចេញនូវពាក្យស្លោកដ៏ពេញនិយមមួយ ដែលពួកគេយកមកទន្ទេញស្ទើររត់មាត់ថា «ខ្មែរធ្វើបាន!»។
2023-05-29
ក្រុមអ្នកស្រឡាញ់បរិស្ថាន ៣០នាក់ នៅថ្ងៃទី២៨ ឧសភា ធ្វើយុទ្ធនាការជិះកង់ពីលានប្រជាធិបតេយ្យឆ្ពោះទៅក្រសួងបរិស្ថានដើម្បីដាក់ញត្តិស្នើការពារធនធានធម្មជាតិ និងអបអរទិវាបរិស្ថានពិភពលោកឆ្នាំ២០២៣។ មន្ត្រីសង្គមស៊ីវិលថា ការដាក់ញត្តិរបស់ក្រុមយុវជននេះ គឺជាសកម្មភាពល្អដែលបង្ហាញពីការព្រួយបារម្ភបញ្ហាបរិស្ថាន។
2023-05-29
អតិថិជនមួយចំនួននៅតែបន្តលើកឡើងថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មិនគោរពកិច្ចសន្យាក្នុងការធ្វើផ្ទះឱ្យ ទោះជាពួកគាត់បង់លុយរួចជិត៣ឆ្នាំហើយក៏ដោយ ហើយថែមទាំងប្លុកឬបិទការឆ្លើយឆ្លងតាមបណ្ដាញទំនាក់ទំនងសង្គមទៀតផង។ ចំណែក អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បន្តចេញផ្សាយវីដេអូរាប់រយបកស្រាយ ហើយចាត់ទុកអ្នករិះគន់មួយចំនួនថា ជាជនអគតិនៅក្រៅប្រទេស។ តើហេតុអ្វីបានជាភាគីមានជម្លោះទាំងនេះមិនជ្រើសរើសផ្លូវច្បាប់ឬតុលាការដើម្បីដោះស្រាយវិវាទនេះ?
2023-05-29
ក្រុមប្រជាកសិករ និងសកម្មជនសង្គមមួយចំនួន លើកឡើងស្រដៀងគ្នាថា លោក ថេង សាវឿន និងសហការីពីរនាក់ទៀតរបស់លោក ដែលសុំទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននោះ គឺដោយសារតែរងសម្ពាធណាមួយ ជាជាងធ្វើឡើងចេញពីចិត្តរបស់ពួកគេ។ ដោយឡែក អ្នកនាំពាក្យគណបក្សកាន់អំណាចច្រានចោលការយល់ឃើញបែបនោះ។
2023-05-29
ក្រសួងការងារនៅមិនទាន់ឆ្លើយតបពាក្យបណ្ដឹង កម្មករក្រុមហ៊ុន ហុង វ៉ា ដែលប្ដឹងថៅកែក្រុមហ៊ុននេះ ឲ្យទូទាត់ប្រាក់ មុននឹងបិទទ្វាក្រុមហ៊ុន។ សហជីព និងមន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិការងារ ទទូចឲ្យក្រសួងពន្លឿននីតិវិធីដោះស្រាយពាក្យបណ្ដឹងរបស់កម្មករដើម្បីលើកកម្ពស់សេដ្ឋកិច្ចកម្មករ។
2023-05-28
រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជិត ៤០ឆ្នាំមកនេះ រងនូវការរិះគន់ថា កំពុងប្រើប្រាស់ប្រព័ន្ធតុលាការកាន់តែខ្លាំងឡើងៗ ធ្វើជាអាវុធគាបសង្កត់លើពលរដ្ឋទន់ខ្សោយ សកម្មជនសង្គម អ្នកនយោបាយបក្សប្រឆាំង និងក្រុមអ្នករិះគន់។
2023-05-28
ក្រុមអ្នកវិភាគនយោបាយលើកឡើងថា លោក ហ៊ុន សែន កំពុងប្រើប្រាស់អំណាច ឬឥទ្ធិពលរបស់ខ្លួន បិទមិនឱ្យមានគណបក្សនយោបាយ ណាមួយអាចប្រកួតប្រជែងជាមួយលោក ហ៊ុន ម៉ាណែត បានទេ។ ការលើកឡើងដូច្នេះ ក្រោយពេលគណបក្សភ្លើងទៀន ដែលជាគូប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា បានត្រូវរបបលោក ហ៊ុន សែន រារាំងមិនចូលរួមការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ខាងមុខបានឡើយ។