ប័ណ្ណសារព័ត៌មាន
2023-05-28
ភ្នំក្រឡាពស់ជាប្រភពធនធានធម្មជាតិសំបូរបែប ដែលពលរដ្ឋជាច្រើនគ្រួសារ រស់នៅនៅស្រុកចំនួន ៣ ក្នុងខេត្តស្ទឹងត្រែង និងខេត្តរតនគិរីអាស្រ័យផលជាយូរយារមកហើយ ក៏ប៉ុន្តែពេលនេះ ធនធានទាំងនេះ កំពុងទទួលរងការកាប់បំផ្លាញព្រៃទ្រង់ទ្រាយធំ ដើម្បីរានយកដីធ្វើចម្ការ។
2023-05-28
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករលោក ថេង សាវឿន និងសហការីរបស់លោកពីរនាក់ទៀតគឺឈ្មោះ ញ៉ិល ភាព និង ឈ្មោះថាន់ ហាច បានសរសេរលិខិតដោយដៃរួមគ្នាសុំទោស លោក ហ៊ុន សែន និងលោក ស ខេង ព្រមទាំងទទួលកំហុសដូចការចោទប្រកាន់ពីសមត្ថកិច្ចដើម្បីជាថ្នូររួចពីការឃុំខ្លួន។
2023-05-28
កូដករណាហ្គាវើលដ៍ (Nagaworld) លើកឡើងថា រដ្ឋាភិបាលគួរ តែលុបចោលច្បាប់បាតុកម្មដោយសន្តិវិធី ប្រសិនបើរដ្ឋាភិបាលមិនចង់ឃើញការធ្វើកូដកម្ម។ ការលើកឡើងនេះដោយសារតែ សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសមេដឹកនាំ និងសមាជិកសហជីពឲ្យជាប់ពន្ធនាគារ ដោយចោទប្រកាន់ថា ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
2023-05-27
នៅពីក្រោយឆាកស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំ និងក្រុមកម្មករនិយោជិត ដែលលោក ហ៊ុន សែន តែងតែធ្វើរាល់ដង ក្រុមកម្មករមួយចំនួនអះអាងថា ពួកគេត្រូវបានថៅកែ និងអ្នកគ្រប់គ្រងរោងចក្របង្ខំឱ្យទៅទទួលលោក ហ៊ុន សែន ដែលធ្វើឱ្យប៉ះពាល់ដល់ម៉ោងសម្រាកក្រោយបំពេញការងារនឿយហត់ និងផ្លូវចិត្តរបស់ពួកគាត់។ ក្រុមកម្មករថា ពួកគាត់គ្មានអារម្មណ៍កក់ក្ដៅ និងភាពស្និទ្ធស្នាលបង្ហាញទៅថ្នាក់ដឹកនាំនោះឡើយ ដ្បិតគ្រប់យ៉ាងកើតចេញពីការសម្ដែង និងការបង្ខិតបង្ខំ។
2023-05-27
មន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិលចាត់ទុកសម្ដីអសុរោះរបស់លោក ហ៊ុន សែន មិនសក្ដិសមជាមេដឹកនាំ និងបង្ហាញគំរូអាក្រក់ដល់សង្គម។ ការរិះគន់នេះ គឺបន្ទាប់ពីលោក ហ៊ុន សែន ជេរប្រមាថសកម្មជនសិទ្ធិមនុស្ស និងអ្នកជំនាញផ្នែកច្បាប់កញ្ញា សេង ធារី ដែលតស៊ូមតិ និងធ្វើកូដកម្មដោយសន្តិវិធីនៅក្នុងពន្ធនាគារកន្លងមក។
2023-05-27
ក្រសួងការបរទេសសហរដ្ឋអាមេរិកនិងក្រុមប្រទេសទេសប្រជាធិបតេយ្យធំៗបានប្រតិកម្មចំពោះការរារាំងគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងខែកក្កដាខាងមុខនេះ និងបានទទូចឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ងាកមកតាមគន្លងប្រជាធិបតេយ្យនិងគោរពសិទ្ធិមនុស្ស។ អ្នកវិភាគព្រមានថារដ្ឋាភិបាលលោក ហ៊ុន សែន នឹងទទួលរងសម្ពាធធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិ។
2023-05-27
សកម្មជនចលនាមាតាធម្មជាតិស្នើសាលាដំបូងរាជធានីភ្នំពេញ ទម្លាក់បទចោទ «ប្រមាថអង្គព្រះមហាក្សត្រ» និង «រួមគំនិតក្បត់»ប្រឆាំងនឹងពួកគាត់។ ពួកគាត់នៅតែអះអាងថា សកម្មភាពការពារធនធានធម្មជាតិដើម្បីផលប្រយោជន៍ជាតិមិនមែនជាបទឧក្រិដ្ឋនោះទេ។ មន្ត្រីអង្គការសង្គមស៊ីវិលថា តុលាការគួរតែទម្លាក់ការចោទប្រកាន់មកលើយុវជនទាំងនោះ ព្រោះពួកគេធ្វើសកម្មភាពកន្លងទៅ គឺដើម្បីការពារធនធានធម្មជាតិ ដែលជាសម្បត្តិរួមតែប៉ុណ្ណោះ។
2023-05-27
ពាក់ព័ន្ធនឹងក្រុមប្រឹក្សាធម្មនុញ្ញ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានបដិសេធការចុះឈ្មោះបោះឆ្នោតសកលរបស់គណបក្សភ្លើងទៀននេះ រដ្ឋាភិបាលនៃប្រទេសប្រជាធិបតេយ្យជាច្រើន បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ បង្ហាញពីក្តីបារម្ភ និងខកចិត្ត ចំពោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
2023-05-27
លោក ថេង សាវឿន គឺជាសកម្មជនសិទ្ធិមនុស្សដ៏សកម្មម្នាក់ដែលលះបង់ពេលវេលា និងក្តីសុខផ្ទាល់ខ្លួន ដើម្បីធ្វើការងារលើកកម្ពស់សិទ្ធិ និងជីវភាពរបស់ប្រជាកសិករ និងយុត្តិធម៌សង្គម។ បើទោះបីជាកិច្ចការងាររបស់លោក ថេង សាវឿន ធ្វើឲ្យប្រជាកសិករ គោរពស្រលាញ់រូបលោកក្តី ក៏ប៉ុន្តែសកម្មភាពរបស់សកម្មជនសិទ្ធិមនុស្សរូបនេះ ទំនងជាបន្លាក្នុងក្រសែភ្នែករបស់ក្រុមអ្នកកាន់អំណាច ទើបបានជាសមត្ថកិច្ច និងតុលាការ ចាប់ឃុំខ្លួនលោក និងសហការីពីរនាក់របស់លោកដាក់ក្នុងពន្ធនាគារ ពីបទញុះញង់ និងរួមគំនិតក្បត់។ តើលោក ថេង សាវឿន មានប្រវត្តិការងារដូចម្ដេចខ្លះ និងមានជោគវាសនាបែបណានៅពេលជាប់ឃុំក្នុងកាលៈទេសៈនេះ?
2023-05-27
រដូវកាលបោះឆ្នោតម្តងៗ គឺជាពេលវេលាមួយដែលពលរដ្ឋខ្មែរម្ចាស់ឆ្នោតអាចយល់ដឹងច្បាស់ពីស្បែកមុខ និងសារជាតិពិតប្រាកដរបស់អ្នកនយោបាយឱកាសនិយមមួយចំនួន ដែលគ្មានគោលការណ៍ច្បាស់លាស់។ អ្នកនយោបាយទាំងនោះ នាំគ្នាផ្លាស់ទ្រនំ ជាថ្នូរនឹងការទទួលបានមុខតំណែង ឋានៈ បុណ្យសក្តិ និងលាបសក្តារៈផ្ទាល់ខ្លួន និងក្រុមគ្រួសារ ជាជាងរក្សាជំហរការពារផលប្រយោជន៍ជាតិជាធំ។ ទោះជាយ៉ាងណា សម្រាប់សកម្មជនបក្សប្រឆាំងខ្លះ ការចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ក៏ដោយសារតែការគាបសង្កត់គ្រប់រូបភាពពីសំណាក់បក្សកាន់អំណាច។
2023-05-26
ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី គ្រោងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ខណៈកម្ពុជា និងឥណ្ឌា អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
2023-05-26
អធិការរងនគរបាលស្រុកកូនមុំម្នាក់ ត្រូវបានព្យួរការងារ កាលពីពេលថ្មីៗ នេះ ពីបទចោទប្រកាន់ថា បានចាត់ចែងកន្លែងជល់មាន់នៅផ្ទះលោកផ្ទាល់ ដែលជាទង្វើខុសច្បាប់។
2023-05-26
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទម្លាក់កំហុសទាំងគ្មានភស្តុតាងថា គណបក្សភ្លើងទៀន គឺមានឯកសារច្បាប់ដើម នៃចុះបញ្ជីរបស់គណបក្សនេះ ចូលរួមការបោះឆ្នោត ប៉ុន្តែ ថ្នាក់ដឹកនាំគណបក្សនេះមិនយកប្រើប្រាស់ទេ ព្រោះមិនចង់ចូលរួមការបោះឆ្នោត។
2023-05-26
គណបក្សភ្លើងទៀន សោកស្តាយដែលក្រុមប្រឹក្សាធម្មនុញ្ញសម្រេចបិទផ្លូវតវ៉ាមិនអនុញ្ញាតឱ្យគណបក្សនេះចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិខែកក្កដាខាងមុខ។
2023-05-26
ការបង្ហាញទស្សនៈបែបនេះរបស់ពលរដ្ឋគឺបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នកំពូលចុងក្រោយសម្រេចមិនឱ្យគណបក្សភ្លើងទៀនចូលរួមក្នុងការបោះឆ្នោតខាងមុខនេះ។