ប័ណ្ណសារព័ត៌មាន
2023-06-01
ម្ចាស់អាជីវកម្មទាំងខ្នាតតូច និងខ្នាតធំកំពុងជួបបញ្ហាបង្វិលសាច់ប្រាក់មិនទាន់ ខណៈឧកញ៉ាមួយចំនួនប្រកាសពីការក្ស័យធនដោយបើកចំហ។ ចំណែកស្ថាប័នស្រាវជ្រាវរបស់រដ្ឋាភិបាលប្រកាសពីពិភពលោកជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ហើយកម្ពុជា កំពុងរងគ្រោះពីឥទ្ធិពលនេះ។
2023-06-01
សកម្មជនបក្សប្រឆាំងមួយចំនួន ដែលកំពុងជាប់ឃុំនៅតែរក្សាជំហររឹងមាំមិនសុំទោសលោក ហ៊ុន សែន ដើម្បីបានចេញក្រៅឃុំនោះទេ បើទោះជាមានមនុស្សចូលទៅទៅអូសទាញពួកគាត់ដល់ពន្ធនាគារឱ្យថតវីដេអូសុំទោសលោក ហ៊ុន សែន ក្ដី។ អ្នកវិភាគនយោបាយលើកឡើងថា ជំហររបស់មន្ត្រីបក្សប្រឆាំងបែបនេះ គឺជាស្មារតីច្បាស់លាស់ ដែលហ៊ានលះបង់ក្ដីសុខផ្ទាល់ខ្លួនហើយពួកគេនឹងក្លាយជាគំរូរឹងមាំដល់អ្នកនយោបាយផ្សេងទៀត។
2023-06-01
យុវតីស្រឡាញ់បរិស្ថានមិនបោះបង់ឆន្ទៈការពារធនធានធម្មជាតិទេ បើទោះត្រូវក្រសួងបរិស្ថានចោទថា សកម្មភាពរបស់ពួកគេថា អាចខុសច្បាប់យ៉ាងណាក្ដី។ ក្រុមយុវតីអះអាងបែបនេះឆ្លើយតបនឹងក្រសួងបរិស្ថាន ដែលចាត់ទុកការទាមទារឱ្យក្រសួងសាមីមួយនេះការពារ និងរក្សាទុកតំបន់មានសក្ដានុពលធនធានធម្មជាតិជាឧទ្យានជាតិថា ជាសកម្មភាពផ្ទុយពីច្បាប់។
2023-06-01
ប្រជាសហគមន៍មួយនៅក្នុងស្រុកស្វាយលើ ខេត្តសៀមរាបដែលកំពុងមានជម្លោះដីធ្លីជាមួយមន្ទីរបរិស្ថាននិងយោធាភូមិភាគទី៤ កំពុងប្រឹងប្រែងរៀនច្បាប់ ទុកការពារ និង ប្តឹងបកទៅអាជ្ញាធរវិញដើម្បីការពារដីធ្លីជាកម្ម សិទ្ធិផ្ទាល់របស់ពួកគាត់ និងដីសហគមន៍។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សលើកឡើងថា ករណីដែលពលរដ្ឋចេះច្បាប់នេះ ធ្វើឱ្យអាជ្ញាធរពិសេសចៅក្រមមានការប្រុងប្រយ័ត្នក្នុងការសម្រេចអ្វីមួយលើសំណុំរឿងរបស់ប្រជាសហគមន៍នេះ។
2023-06-01
ទាក់ទងនឹងដំណើរទស្សនកិច្ចរបស់ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ លោក សម រង្សី ទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីពេលថ្មីៗ នេះ មិនមានភស្តុតាងណាបញ្ជាក់ថា អាជ្ញាធរម៉ាឡេស៊ី បានបណ្ដេញលោក សម រង្សី ចេញពីប្រទេសដូចការអះអាងរបស់លោក ហ៊ុន សែន នោះទេ ហើយមកដល់ពេលនេះ លោក សម រង្សី ក៏បានធ្វើដំណើរមកដល់ប្រទេសបារាំងហើយដែរ។
2023-06-01
ក្រុមអ្នកវិភាគ និងសកម្មជននយោបាយនៅអាមេរិករំពឹងថា សហគមន៍អន្តរជាតិអាចនឹងបង្កើនការរិះគន់ និងដាក់សម្ពាធកាន់តែខ្លាំងមកលើរដ្ឋាភិបាលលោក ហ៊ុន សែន ក្រោយការបោះឆ្នោតជាតិខែកក្កដារួច។ នេះក៏ដោយសារតែរដ្ឋាភិបាលលោក ហ៊ុន សែន បានផាត់ចោលគណបក្សប្រឆាំងធំជាងគេ គឺគណបក្សភ្លើងទៀន មិនឱ្យចូលរួមការបោះឆ្នោត ខណៈគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា នៅតែត្រូវបានលោក ហ៊ុន សែន មិនអនុញ្ញាតឱ្យរស់ឡើងវិញ និងធ្វើជាចំណាប់ខ្មាំងនយោបាយ។
2023-06-01
ពលករខ្មែរមួយចំនួនធ្វើការនៅប្រទេសថៃប្រកាសរង់ចាំស្វាគមន៍អមដំណើរប្រធានស្ដីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប្រសិនបើលោកវិលចូលស្រុកវិញនៅពេលខាងមុខ។ អ្នកវិភាគនយោបាយ មើលឃើញថា លោក សម រង្ស៊ី មានលទ្ធភាពក្នុងការធ្វើមាតុភូមិនិវត្តន៍ឆ្លងកាត់ប្រទេសថៃបាន ក្រោយពេលដែលថៃប្ដូររដ្ឋាភិបាលថ្មី។
2023-06-01
អតីតក្រុមយុវជនខ្មែរថាវរៈរិះគន់តុលាការកំពូល ដែលតម្កល់បទចោទញុះញង់លើពួកគាត់នោះថា ជាការគំរាមកំហែងដល់សកម្មជនដែលចូលរួមលើកកម្ពស់យុត្តិធម៌សង្គម។ មន្ត្រីអង្គការសង្គមស៊ីវិលសោកស្ដាយចំពោះការសម្រេចរបស់តុលាការកំពូលដោយអះអាងថា ក្រុមយុវជនខ្មែរថាវរៈ មិនបានប្រព្រឹត្តិកំហុសដូចការចោទប្រកាន់របស់តុលាការនោះទេ។
2023-06-01
មន្ត្រីគណបក្សប្រឆាំងថា ព័ត៌មានដែលថា លោក សម រង្ស៊ី ត្រូវបានគេបណ្តេញពីប្រទេសម៉ាឡេស៊ី ជាព័ត៌មានក្លែងប្រឌិតដោយក្រុមគាំទ្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ពួកគេថា លោក សម រង្ស៊ី ដែលបានចូលទឹកដីប្រទេសម៉ាឡេស៊ីជាថ្មី មិនមែនកើតឡើងដោយចៃដន្យ ឬក្នុងនាមជាអ្នកដំណើរធម្មតា ដូចការលើកឡើងរបស់លោក ហ៊ុន សែន ឡើយ។