ប័ណ្ណសារព័ត៌មាន
2023-09-30
ទោះផ្ដល់ជំនួយ ១៨លានដុល្លារមកកម្ពុជាវិញ អាមេរិកមិនបានទទួលស្គាល់ថា ការបោះឆ្នោតនៅកម្ពុជាត្រឹមត្រូវ និងយុត្តិធម៌នោះទេ។ អ្នកវិភាគនយោបាយលើកឡើងថា ការផ្ដល់ជំនួយឱ្យទៅកម្ពុជាវិញនេះ គឺដោយសារអាមេរិកមិនចង់ឱ្យកម្ពុជារងឥទ្ធិពលចិនកាន់តែខ្លាំងតែប៉ុណ្ណោះ។
2023-09-30
កូនប្រុសលោកស្រី ផាវ ញ៉ើង លើកឡើងថា សុខភាពម្ដាយរបស់លោកនៅក្នុងពន្ធនាគារ គឺមានសភាពចុះទន់ខ្សោយ បណ្ដាលមកពីគាត់ទើបតែចេញពីបន្ទប់វះកាត់មុនពេលជាប់ពន្ធនាគារ។
2023-09-30
ទឹកស្ទឹងសង្កែនៅមិនទាន់ស្រកចុះនៅឡើយទេ ដោយបន្តហក់ឡើងកម្ពស់ជាង ១៤ម៉ែត្រ ដែលធ្វើឱ្យលិចលង់លំនៅឋានប្រជាពលរដ្ឋ ដែលរស់នៅយតាមបណ្ដោយដងស្ទឹងសង្កែ រាប់រយខ្នង។ ចំពោះក្រុងបាត់ដំបង សង្កាត់ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ បណ្ដាលឱ្យលិចផ្ទះប្រជាពលរដ្ឋ មានដូចជា សង្កាត់វត្តគរ សង្កាត់ស្វាយប៉ោ សង្កាត់ព្រែកព្រះស្ដេច សង្កាត់រតនៈ សង្កាត់ជ្រៃកោង និងសង្កាត់ក្តុលដួនទាវ។ តំបន់ដែលរងគ្រោះខ្លាំងជាងគេ គឺស្រុកដែលស្ថិតនៅប៉ែកខាងក្រោមទំនប់សាលាតាអន មានដូចជា ស្រុកឯកភ្នំ ស្រុកសង្កែ និងផ្នែកខ្លះនៃស្រុកថ្មគោល។
2023-09-30
សាលាឧទ្ធរណ៍រាជធានីភ្នំពេញតម្កល់សេចក្ដីសម្រេចសាលាដំបូងរាជធានីភ្នំពេញសំណុំរឿង ញុះញង់ ជុំវិញសកម្មភាពតវ៉ាទាមទារដំឡើងប្រាក់ខែកម្មករកាលពីឆ្នាំ២០១៤ ដែលចោទប្រកាន់មកលើមេសហជីពលោក វន់ ពៅ និងសកម្មជនផ្សេងទៀត ទុកជាបានការដដែល។
2023-09-30
ក្រុមអ្នកស្រាវជ្រាវផ្នែកវប្បធម៌ព្រួយបារម្ភពីការបាត់បង់ប្រាសាទបុរាណជាបន្តបន្ទាប់ កប់ក្នុងព្រៃជាច្រើន ដែលពុំសូវមានអ្នកស្គាល់ ឋិតក្នុងខេត្តសៀមរាប កំពង់ចាម និងខេត្តព្រះវិហារ។
2023-09-30
យុវជនចលនាមាតាធម្មជាតិ នៅថ្ងៃទី២៩ កញ្ញា ជួបជុំគ្នាដាក់ញត្តិស្នើសុំតុលាការក្រុងភ្នំពេញ ដើម្បីអនុញ្ញាតឱ្យពួកគេធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ទៅទទួលពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថានកម្រិតអន្តរជាតិនៅប្រទេសស៊ុយអែត (Sweden)។ មន្ត្រីអង្គការសង្គមស៊ីវិលថា រដ្ឋាភិបាល និងតុលាការ គួរតែអនុញ្ញាតឲ្យក្រុមយុវជនបានទៅទទួលពានរង្វាន់ដោយផ្ទាល់ នៅបរទេស ដើម្បីនាំឈ្មោះកម្ពុជាទៅកាន់ឆាកអន្តរជាតិ។
2023-09-30
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ជួបសមាជិករដ្ឋសភាសហរដ្ឋអាមេរិកដើម្បីជំរុញទៅសហរដ្ឋអាមេរិកជួយឱ្យកម្ពុជា មានលទ្ធិប្រជាធិបតេយ្យពិតប្រាកដឡើងវិញ។ ទោះយ៉ាងណា មន្ត្រីបក្សកាន់អំណាចថា មិនចាប់អារម្មណ៍នឹងសកម្មភាពរបស់លោក សម រង្ស៊ី នោះទេ។
2023-09-29
សហជីពតំណាងកម្មករ ថា បើទោះបីជាប្រាក់ឈ្នួលអប្បបរមារបស់កម្មករកាត់ដេរនៅកម្ពុជា ខ្ពស់ជាងប្រទេសមួយចំនួននៅក្នុងតំបន់ក្ដី ក៏ជីវភាពរបស់កម្មករនៅកម្ពុជា មានកម្រិតទាបជាងកម្មករប្រទេសដទៃ។ ពួកគាត់ស្នើរដ្ឋាភិបាល លើកស្ទួយជីវភាពកម្មករ ដោយយកប្រទេសអភិវឌ្ឍធ្វើជាគំរូ។
2023-09-29
គណបក្សហ្វុនស៊ីនប៉ិច ដែលទទួលបានអាសនៈចំនួន៥ នៅក្នុងរដ្ឋសភារំពឹងថា គណបក្សអាចទទួលបានតួនាទីក្នុងការដឹកនាំក្បាលម៉ាស៊ីនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដ្បិតគណបក្សនេះ ជាគណបក្សទាំង២ ដែលមានអាសនៈនៅក្នុងរដ្ឋសភា។ ចំណែកមន្ត្រីបក្សកាន់អំណាចថា ការផ្លាស់ប្ដូរសមាសភាពសមាជិក គ.ជ.ប បែបណា គឺអាស្រ័យលើច្បាប់។
2023-09-29
អាជ្ញាធរបានផ្ទេរសកម្មជនសិទ្ធិមនុស្ស កញ្ញា សេង ធារី ពីពន្ធនាគារខេត្តព្រះវិហារយកទៅឃុំខ្លួននៅពន្ធនាគារព្រៃស ឬមណ្ឌលអប់រំកែប្រែទី២ ក្នុងរាជធានីភ្នំពេញវិញ។ មន្ត្រីសិទ្ធិមនុស្ស និងមេធាវីថាការសម្រេចនេះជាសញ្ញាវិជ្ជមានក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបជាមួយមន្ត្រីសហរដ្ឋអាមេរិកផ្ទួនៗ គ្នា ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅលើទឹកដីអាមេរិក។ សង្គមស៊ីវិលបន្តទទូចដល់រដ្ឋាភិបាលកម្ពុជាឱ្យដោះលែងកញ្ញា សេង ធារី អ្នកទោសនយោបាយ និងអ្នកទោសមនសិការផ្សេងទៀតឱ្យមានសេរីភាពឡើងវិញ។
2023-09-29
មន្ត្រីសិទ្ធិមនុស្ស និងអ្នកវិភាគ លើកឡើងថា រដ្ឋាភិបាល ល្មមដល់ពេល ដោះលែង អ្នកជាប់ឃុំក្រោមហេតុផលនយោបាយ ដូចជាលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងសកម្មជននិងអ្នកជំនាញផ្នែកច្បាប់ កញ្ញា សេង ធារី ជាដើម ដើម្បីបង្ហាញពីឆន្ទៈពិតប្រាកដក្នុងការស្តារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ។ សំណើនេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបមន្ត្រីសហរដ្ឋអាមេរិកជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងការពង្រឹងទំនាក់ទំនងទ្វេភាគី រួមទាំងបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។
2023-09-29
ពលរដ្ឋរស់នៅខេត្តសៀមរាបអះអាងថា ការថយចុះភ្ញៀវទេសចរទៅទស្សនាទីក្រុងអង្គរ ធ្វើឱ្យផ្សារទំនើប សណ្ឋាគារ និងកន្លែងផ្តល់សេវាកម្មទេសចរជាច្រើនទៀត បិទទ្វារជាបន្តបន្ទាប់ បណ្តាលឱ្យពលរដ្ឋជាច្រើនពាន់នាក់បាត់បង់ការងារ។
2023-09-29
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៨ កញ្ញា ថា ការបាត់ខ្លួនរបស់សកម្មជននយោបាយថៃលោក វ៉ាន់ឆាឡឺម សាតស័ក្ដិសិទ្ធិ មកទល់ពេលមានរយៈពេលជាង ៣ឆ្នាំហើយ អាជ្ញាធរពុំទាន់រកឃើញមូលហេតុនៃការបាត់ខ្លួន នៅឡើយ។ លោកថា ប្រមុខដឹកនាំរដ្ឋាភិបាលប្រទេសទាំងពីរគួរតែជជែកពិភាក្សាគ្នាដើម្បីដោះស្រាយបញ្ហានេះ។
2023-09-29
យុវជនចលនាមាតាធម្មជាតិទទួលបានពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថានកម្រិតអន្តរជាតិ Right Livelihood ឆ្នាំ២០២៣ ពីប្រទេសស៊ុយអែត(Sweden)។ មន្ត្រីអង្គការសង្គមស៊ីវិល កោតសរសើរចំពោះភាពក្លាហានរបស់ក្រុមយុវជន ដែលហ៊ានលះបង់កម្លាំងកាយចិត្ត និងសេរីភាព ដើម្បីការពារបរិស្ថាន ធនធានធម្មជាតិ និងសិទ្ធិមនុស្សនៅកម្ពុជា។
2023-09-28
តំណាងរាស្ត្រ និងទីប្រឹក្សារបស់គណបក្សប្រជាជនកម្ពុជាមួយចំនួនប្រតិកម្មលើការប្រមូលពន្ធ ដោយចាត់ទុកថា មន្ត្រីធ្វើការងារច្របូកច្របល់សង្កត់ក ទារលុយពលរដ្ឋ ក្នុងស្ថានភាពសេដ្ឋកិច្ចកំពុងលំបាកស្រាប់។ ក្រោយមានប្រតិកម្មពីប្រជាពលរដ្ឋទូទាំងប្រទេស និងមន្ត្រីជាន់ខ្ពស់ក្នុងបក្សផងនោះ លោក ហ៊ុន សែន និងកូនរបស់លោកគឺលោក ហ៊ុន ម៉ាណែត ចេញមុខ បកស្រាយបញ្ហានេះផ្ទួនៗគ្នាក្នុងពេលតែមួយ។