ប័ណ្ណសារព័ត៌មាន
2025-02-19
ដំណើរការផ្លូវច្បាប់ ដើម្បីវែកមុខអ្នកពាក់ព័ន្ធ ដែលជាមេគំនិតបញ្ជាឱ្យបាញ់សម្លាប់ លោក លិម គិមយ៉ា បានជាប់គាំងនៅត្រឹមអាជ្ញាធរកម្ពុជា។ នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅរាត្រីថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ពិភាក្សាលើប្រធានបទ៖ តើរដ្ឋាភិបាលកម្ពុជាត្រូវទទួលខុសត្រូវយ៉ាងណារឿងយុត្តិធម៌សម្រាប់ លោក លិម គិមយ៉ា?
2025-02-19
មេដឹកនាំយោធាថៃ បានបង្ហាញការមិនពេញចិត្ត ចំពោះពលរដ្ឋខ្មែរមួយក្រុមដែលបានច្រៀងចម្រៀងភ្លេងជាតិ នៅប្រាសាទតាមាន់ធំ លើភ្នំដងរែក ដែលថៃអះអាងថា កន្លែងដែលពលរដ្ឋខ្មែរឈរច្រៀងនោះគឺនៅលើប្រាសាទផ្នែកខាង ថៃ បើទោះជានៅមិនទាន់បោះបង្គោលព្រំដែនច្បាស់លាស់ក៏ដោយ។ អ្នកឃ្លាំមើលកម្ពុជា លើកឡើងថា ការហាមប្រាមរបស់យោធាថៃចំពោះពលរដ្ឋខ្មែរនេះ គឺជាទង្វើហួសហេតុ និងបំពានលើម្ចាស់វប្បធម៌។
2025-02-19
អ្នកឃ្លាំមើលលើកឡើងថា លោក ហ៊ុន សែន ប្ដេជ្ញាការពារតែជីវិតលោក និងគ្រួសារ តែមិនអើពើរកយុត្តិធម៌ជូនលោក លិម គិមយ៉ា ជាខ្មែរដូចគ្នា ដែលត្រូវ បានឃាតករបាញ់សម្លាប់នៅក្នុងប្រទេសថៃ ដែលទង្វើនេះគឺជាការមិនឱ្យតម្លៃលើជីវិតប្រជាពលរដ្ឋខ្លួនឯង។
2025-02-19
រដ្ឋាភិបាលចិនទំនងជាបានបញ្ជូននាវាចម្បាំង ២គ្រឿងទៀតមកកាន់មូលដ្ឋានកងទ័ពជើងទឹករាម។ រូបភាពផ្កាយរណបដែលវិទ្យុអាស៊ីសេរីទទួលបានបង្ហាញថា នាវាចម្បាំងទាំង ២ គ្រឿងនេះ ត្រូវបានគេមើលឃើញកាលពីថ្ងៃទី១៧ កុម្ភៈ។
2025-02-18
ប្រជាសហគមន៍ខេត្តកំពង់ស្ពឺព្រួយបារម្ភ ពីអនាគតសត្វព្រៃកម្រជាច្រើនប្រភេទ ដែលកំពុងរស់នៅក្នុងព្រៃសហគមន៍ប្រាំបីមុំ កំពុងប្រឈមបញ្ហាខ្វះទឹក។ ពួកគាត់ស្នើសុំអាជ្ញាធរឱ្យជីកស្រះទឹក និងអណ្ដូងបន្ថែមទៀត ដើម្បីសង្គ្រោះសត្វព្រៃកម្រទាំងនេះ។
2025-02-18
រដ្ឋសភាបានអនុម័តសេចក្ដីព្រាងច្បាប់ប្រឆាំងនឹងអ្នកមិនទទួលស្គាល់របបខ្មែរក្រហមទៅតាមសំណើរបស់អតីតកម្មាភិបាលខ្មែរក្រហម និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នៅថ្ងៃទី១៨ ខែកុម្ភៈនេះ។ អ្នកវិភាគថា ការអនុម័តច្បាប់ថ្មីនេះពុំផ្ដល់ផលចំណេញអ្វី ដល់ជាតិនោះទេ ព្រោះថាច្បាប់នេះធ្វើឡើង ដើម្បីតែការពារផលប្រយោជន៍បក្សកាន់អំណាច ដែលចង់បន្លំប្រវត្តិសាស្ត្រឱ្យពលរដ្ឋបន្តដឹងគុណបំណាច់វៀតណាមកុម្មុយនិស្ត ដែលធ្លាប់បានឈ្លានពានទឹកដីកម្ពុជា។
2025-02-18
សកម្មជនបរិស្ថានទាមទារឲ្យរដ្ឋាភិបាលបង្ហាញតម្លាភាពពីការទទួលផលលើវិស័យធនធានរ៉ែនៅកម្ពុជាពីព្រោះពួកគាត់ព្រួយបារម្ភខ្លាចថវិកាទាំងនោះមិនបានចូលដល់រដ្ឋ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។ មន្ត្រីសង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលបង្ហាញរបាយការណ៍ចំណូលបានពីការប្រមូលពន្ធពីវិស័យធនធានធម្មជាតិឲ្យច្បាស់លាស់។
2025-02-18
មន្ត្រីគណបក្សកម្លាំងជាតិពីរនាក់ ដែលអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារដោយសារការបញ្ចេញមតិ ពួកគាត់ប្រកាសរក្សាជំហរនយោបាយមុតមាំ ក្នុងការទាមទារឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ និងដោះលែងឱ្យមានសេរីភាពវិញ។ មន្ត្រីសង្គមស៊ីវិល និងមន្រ្តីគណបក្សប្រឆាំងស្នើឱ្យតុលាការដោះលែងពួកគាត់ ដើម្បីបើកលំហសេរីភាពនយោបាយ លើកកម្ពស់ប្រជាធិបតេយ្យ និងបញ្ចៀសការរិះគន់នានាពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
2025-02-18
មន្ត្រីយោធាថៃប្រចាំការនៅយោធភូមិភាគទី២ បានដាក់លិខិតតវ៉ាមកកម្ពុជា រឿងពលរដ្ឋខ្មែរច្រៀងចម្រៀងជាតិនៅប្រាសាទតាមាន់ធំ រហូតដល់មានការឈ្លោះប្រកែកគ្នា រវាងកងទ័ពខ្មែរ និងកងទ័ពថៃ។ អ្នកឃ្លាំមើលកម្ពុជាយល់ថា ភាគីទាំងពីរគួរ ដោះស្រាយបញ្ហាដោយសន្តិវិធី។
2025-02-18
ពលរដ្ឋព្រួយបារម្ភពីជោគវាសនាល្អាងជប់ទឹកមួយចំនួនក្នុងតំបន់ឧទ្យានជាតិភ្នំគូលែន ខេត្តសៀមរាប កំពុងប្រឈមការគំរាមកំហែង ដោយសារការប្រែប្រួលអាកាសធាតុ និងការបំផ្លាញព្រៃឈើ។
2025-02-18
សមត្ថកិច្ចខេត្តស្វាយរៀងបានបង្ក្រាបជនជាតិវៀតណាម (Vietnam) ចំនួន ៥នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន និងរក្សាអាវុធជាតិផ្ទុះកាលពីថ្ងៃទី១៤ ខែកុម្ភៈ។
2025-02-17
សាលាឧទ្ធរណ៍ភ្នំពេញបដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនចលនាមាតាធម្មជាតិទាំង៥ រូប ក្រោមហេតុផលថា ពួកគាត់នឹងបន្តប្រព្រឹត្តបទល្មើសបន្តទៀត។ គ្រួសារ និងសង្គមស៊ីវិលចាត់ទុកថា ការសម្រេចនេះគឺជារឿងអយុត្តិធម៌ ខណៈដែលពួកគាត់មិនបានប្រព្រឹត្តបទល្មើសតាំងពីដំបូង។
2025-02-17
ប្រជាពលរដ្ឋដែលកំពុងរស់នៅពឹងផ្អែកលើមុខរបរនេសាទ នៅស្រុកបុទុមសាគរ ខេត្តកោះកុង អះអាងថា ក្រុមហ៊ុន អេសវី អ៊ែសេត (SV Asset ) បន្តលួចបូមខ្សាច់នៅពេលយប់ធ្វើឲ្យផលប៉ះពាល់ដល់មុខរបរនេសាទរបស់ប្រជាពលរដ្ឋនៅតំបន់នោះ។
2025-02-17
កាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយភរិយាលោក ហ៊ុន សែន គឺអ្នកស្រី ប៊ុន រ៉ានី បានទទួលជំនួយជាង ៧លានដុល្លារ ពីក្រុមហ៊ុន និងក្រុមបុគ្គល ដែល ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មនៅប្រទេសកម្ពុជាផង និងអន្តរជាតិផង។ សង្គមស៊ីវិល ជាតិ និងអន្តរជាតិ ទាមទារឱ្យស៊ើបអង្កេត ចំពោះការបរិច្ចាគខុសប្រក្រតីនេះ។
2025-02-17
តុលាការព្រហ្មទណ្ឌថៃអនុញ្ញាតឱ្យអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ទៅចូលរួមកិច្ចប្រជុំនៅប្រទេសប្រ៊ុយណេ ប៉ុន្តែបដិសេធមិនឱ្យលោក ថាក់ស៊ីន មកកម្ពុជា និងវៀតណាមឡើយ។ មន្ត្រីបក្សប្រឆាំងយល់ឃើញថា ការណ៍ដែលលោក ថាក់ស៊ីន ចង់មកកម្ពុជានៅពេលនេះ គឺទំនងដើម្បីលើកយកបញ្ហាកោះគជ់ និងឧក្រិដ្ឋកម្មឆបោកតាមអនឡាញមកជជែកជាមួយលោក ហ៊ុន សែន។