បង្កើតគម្រោងធ្វើអ្វី?
ទឹកស្អាតមួយថ្ងៃកាន់តែតិចទៅៗ នៅទ្វីបអាស៊ី។ បច្ចុប្បន្ន មានមនុស្ស ១ភាគ៥ ក្នុងតំបន់នេះ គ្មានទឹកស្អាតប្រើប្រាស់។ អត្រាទឹកស្អាតសម្រាប់មនុស្សម្នាក់នៅអាស៊ី ស្មើពាក់កណ្ដាលនៃអត្រារួមទូទាំងពិភពលោក ហើយតម្រូវការទឹកនៅទីនេះក៏កើនយ៉ាងឆាប់រហ័ស។ មូលហេតុបណ្ដាលឲ្យមានស្ថានភាពខ្វះទឹកប្រើប្រាស់ជិតឈានដល់កំរិតប្រកាសអាសន្ន ដូច្នេះ មានការសន្និដ្ឋានថា ដោយសារ៖ ការឡើងកំដៅទូទាំងពិភពលោក ទឹកសម្រាប់កសិកម្មជាចាំបាច់ និង
កំណើនចំនួនប្រជាជន ក្រៅពីនេះ ក៏មានមូលហេតុមួយទៀត គឺការគ្រប់គ្រងមិនបានល្អ។ វិទ្យុអាស៊ីសេរីធ្វើការស៊ើបអង្កេត និងស្ដាប់មតិអ្នកដែលរងផលប៉ះពាល់ផ្ទាល់ ដូចជាអ្នកភូមិនៅតាមជនបទ អ្នករស់នៅបន្លាស់ទី និងប្រជាកសិករទូទៅជាដើម។