ឱកាសសិក្សាពី​របៀបផលិតវីដេអូ

ដោយ វិទ្យុអាស៊ីសេរី
2015.07.29

វិទ្យុ​អាស៊ីសេរី នឹង​មាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ការ​ផលិត​ព័ត៌មាន សម្រាប់​ផ្សាយ​លើ​ទូរទស្សន៍ និង​វេបខាស (Webcast) ចាប់​ពី​ថ្ងៃ​ទី៣១ ខែ​សីហា រហូត​ដល់​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០១៥។ ក្រោយ​ពី​បណ្តុះ​បណ្តាល​ចប់ យើង​នឹង​ជ្រើស​រើស​បេក្ខជន​យ៉ាង​តិច​២រូប សម្រាប់​ធ្វើការ​នៅ​ប្រទេស​កម្ពុជា ជា​អ្នក​ថត​និងផលិតវីដេអូ ដែល​នឹង​ចូល​ធ្វើការ ចាប់​ពី​ខែ​តុលា​ឆ្នាំ​២០១៥​នេះ​ទៅ។

លក្ខណៈសម្បត្តិ បេក្ខជន​ដែល​យើង​ជ្រើសរើស គឺ​យ៉ាង​ហោច​ណាស់​រៀន​ចប់​ថ្នាក់​ឧត្ដម​សិក្សា ចេះ​ប្រើប្រាស់​ម៉ាស៊ីន​ថត​វីដេអូ មាន​ចំណេះដឹង​មូលដ្ឋាន​អំពី​ការ​កាត់ត និង​ដំឡើង​វីដេអូ ចេះ​ភាសា​អង់គ្លេស និង​មាន​ចំណង់​ចំណូលចិត្ត​ក្នុង​វិស័យ​ផ្សព្វផ្សាយ​ព័ត៌មាន។

ចំនួន​ជ្រើសរើស​អោយ​ចូល​រៀន​វគ្គ​នេះ កំណត់​ត្រឹម​៥នាក់​គត់។ លោក​អ្នក​នាងកញ្ញា​ដែល​ចង់​ចូល​រៀន ហើយ​មាន​បំណង​ចង់​ធ្វើ​ការ​ជាមួយ​វិទ្យុ​អាស៊ីសេរី អាច​ផ្ញើ​អ៊ីម៉ែល​នូវ​ពាក្យសុំ​ចូល​រៀន ភ្ជាប់​ជាមួយ​និងប្រវត្តិរូប​ផ្ទាល់ខ្លួនដោយ​មាន​បញ្ជាក់​ច្បាស់​ពី​បទ​ពិសោធន៍​ការងារ​ផលិត​និង​កាត់តវីដេអូ ទៅ​កាន់​អាសយដ្ឋាន chanboth@rfa.org ​ចាប់ពី​ថ្ងៃ​ផ្សាយ​ដំណឹងនេះ​រហូត​ដល់​ថ្ងៃទី១៥ ខែសីហា ឆ្នាំ​២០១៥។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។