រំលងទៅមាតិកាចម្បងអ្នករងគ្រោះដោយទារុណកម្ម ថាពេលជាប់ឃុំគឺដូចធ្លាក់នរក
រដ្ឋធម្មនុញ្ញកម្ពុជាហាមឃាត់នូវរាល់ទម្រង់អំពើទារុណកម្មណាមួយ ដែលជាការបន្ថែមទម្ងន់ទណ្ឌកម្មចំពោះអ្នកជាប់ឃុំឃាំង ឬអ្នកជាប់ក្នុងពន្ធនាគារ។ ប៉ុន្តែក្រសួងការបរទេសសហរដ្ឋអាមេរិកបានកត់សម្គាល់នៅក្នុងរបាយការណ៍ស្ដីពីការអនុវត្តសិទ្ធិមនុស្ស ប្រចាំឆ្នាំលើកទី៤៥របស់ខ្លួន ដែលចេញផ្សាយកាលពីថ្ងៃ ទី៣០ មីនា ថា៖ មានករណី ដែលមន្ត្រីយោធា និងនគរបាល បានបំពានលើរាងកាយ និងផ្លូវចិត្ត ព្រមទាំងវាយដំធ្ងន់ធ្ងរលើអ្នកជាប់ឃុំ នៅកម្ពុជា ជាពិសេសក្នុងពេលសួរចម្លើយ។ យ៉ាងហោចណាស់ នៅក្នុងឆ្នាំ២០២០នេះក៏មានអ្នកជាប់ឃុំ២នាក់បានស្លាប់ ដោយអំពើទារុណកម្ម។
សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចពិភាក្សាអំពីប្រធានបទនេះ ដូចតទៅ៖