មជ្ឈមណ្ឌល​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​អាមេរិក​ថា នាវា​ចម្បាំង​ចិន​មិន​ដែល​ចាកចេញ​ពី​កំពង់ផែ​រាម​ឡើយ

នាវា​ចម្បាំង​របស់​ចិន​ពីរ​គ្រឿង​បាន​ចូល​ចត​នៅ​កំពង់ផែ​រាម​អស់​រយៈពេល​​ជាង​៤ខែ​មក​ហើយ​ចាប់​តាំង​ពី​ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ មក ដោយ​ពុំ​ទាន់​ចាកចេញ​វិញ​នៅឡើយ​ទេ។ នេះ​បើ​យោង​តាម​ការវិភាគ​របស់​ស្ថាប័ន​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​អាមេរិក CSIS ដោយ​សន្និដ្ឋាន​ផ្អែក​តាម​ការ​ប្រើ​រូបភាព​ថត​បាន​ពី​ផ្កាយ​រណប​ពាណិជ្ជកម្ម។ ស្ថាប័ន​នេះ ចោទ​ជា​សំណួរ​ថា​តើ​វត្តមាន​របស់​នាវា​ចម្បាំង​ចិន​នេះ អាច​នឹង​នាំ​ឱ្យ​មាន​ការ​បង្កើត​វត្តមាន​ជា​អចិន្ត្រៃយ៍​របស់​កងទ័ព​ចិន​នៅ​កំពង់ផែ​រាម ឬ​យ៉ាងណា៕ 👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/us-continues-to-raise-concerns-over-chinese-military-action-at-ream-port-04222024002653.html