ក្រុមយុវជន និងព្រះសង្ឃធ្វើ ធម្មយាត្រាដើរ ដោយថ្មើជើងដើម្បីយុត្តិធម៌សង្គម និងសិទ្ធិមនុស្ស

ក្រុមយុវជន និងព្រះសង្ឃជាង ៣០អង្គ/នាក់ បានចំណាយពេល៣យប់៤ថ្ងៃ ធ្វើធម្មយាត្រា ដោយថ្មើជើងក្រោមកម្ដៅថ្ងៃក្ដៅខ្លាំង ដើម្បីសិទ្ធិមនុស្សនៅកម្ពុជា។ ពួកគេលើកឡើងថា ការធ្វើបែបនេះ ជាសារស្នើឱ្យរដ្ឋាភិបាលធានាសេចក្តីថ្លៃថ្នូរ សិទ្ធិសេរីភាព និងផ្ដល់យុត្តិធម៌សម្រាប់ពលរដ្ឋគ្រប់រូប។