ខ្មែរ​ក្រោម​ធ្វើ​បាតុកម្ម​នៅ​មុខ UN នៅ​បូរី​ញូវយ៉ក ទាមទារ​វៀតណាម​ឱ្យ​ដោះលែង​ខ្មែរ​ក្រោម ​កំពុង​ជាប់​ឃុំ

ក្រុម​ពលរដ្ឋ​ខ្មែរ​ក្រោម​ប្រមាណ ១០០នាក់ ដែល​រួម​មាន​ទាំង​ព្រះសង្ឃ​ផង បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ការិយាល័យ​អង្គការ​សហប្រជាជាតិ នៅ​បូរី​ញូវយ៉ក (New York) នៅ​ថ្ងៃ​ទី១៩ មេសា ដើម្បី​តវ៉ា​ទាមទារ​អាជ្ញាធរ​វៀតណាម​ឱ្យ​ដោះ​លែង​ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ចំនួន ១៣អង្គ និង​នាក់ ដែល​អាជ្ញាធរ​វៀតណាម​បាន​ចាប់​ដាក់​ពន្ធនាគារ​ថ្មីៗ នេះ។ ការ​ជួបជុំ​សម្ដែង​មតិ​នេះ ធ្វើ​ឡើង​ក្នុង​ឱកាស​នៃ​សន្និសីទ​លើក​ទី២៣ នៃ​វេទិកា​អចិន្ត្រៃយ៍​អង្គការ​សហប្រជាជាតិ​ស្ដីពី​បញ្ហា​របស់​ជនជាតិ​ដើម​ (UNPFII 23) ដែល​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី២៦ មេសា នៅ​បូរី​ញូវយ៉ក (New York) សហរដ្ឋ​អាមេរិក។