«ពលរដ្ឋ នឹងក្លាយជាកញ្ជះឱ្យអ្នកនយោបាយដឹកច្រមុះតាមចិត្ត បើប្រទេសមិនបានដើរតាមប្រជាធិបតេយ្យ»

ក្នុងពិធីប្រារព្ធខួប៣៣ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កាលពីថ្ងៃទី២៧ ខែតុលា ប្រជាពលរដ្ឋ តំណាងអង្គការសង្គមស៊ីវិល សហគមន៍ខ្មែរ នៅប្រទេសអូស្រ្ដាលី លើកឡើងថា ការធ្លាក់ចុះសេដ្ឋកិច្ច និងការរងនូវទណ្ឌកម្មជាបន្ដបន្ទាប់ពីអន្ដរជាតិ គឺដោយសារតែរដ្ឋាភិបាលក្រោមការដឹកនាំរបស់ ឪពុក និងកូន ត្រកូល «ហ៊ុន» អនុវត្តផ្ទយពីខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ បំបិទសិទ្ធិសេរីភាពពលរដ្ឋ មិនឱ្យអនុវត្តសិទ្ធិស្របតាមលទ្ធិប្រជាធិបតេយ្យ មិនគោរពសិទ្ធិមនុស្ស ពុករលួយ និងបក្សពួកនិយម។ ពូកគាត់ ព្រមានថា ពលរដ្ឋ នឹងក្លាយជា «កញ្ជះឱ្យអ្នកនយោបាយដឹកច្រមុះតាមចិត្ត» បើប្រទេសមិនបានដើរតាមប្រជាធិបតេយ្យ៕