រំលងទៅមាតិកាចម្បងក្រុមស្រ្ដីស្នើឱ្យបញ្ឈប់អំពើហិង្សាលើស្រ្ដីនិងក្មេងស្រី
ក្រុមស្ត្រីដែលរងគ្រោះពីការរំលោភសិទ្ធិមនុស្ស និងការបៀតបៀនរាងកាយ ស្នើឱ្យរដ្ឋាភិបាល លើកកម្ពស់សិទ្ធិស្ត្រី និងបញ្ឈប់វប្បធម៌និទ្ទណ្ឌភាពនៅកម្ពុជា។ ការស្នើនេះ អំឡុងពេលក្រុមអង្គការ សមាគម សហជីព និងអ្នកធ្វើការងារផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រមាណ ៥០០ នាក់ ជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ វិច្ឆិកា ដើម្បីសម្ដែងមតិពីបញ្ហាប្រឈមរបស់ស្ត្រី និងក្មេងស្រីដែលកំពុងកើតមាននៅកន្លែងការងារ និងការតស៊ូមតិដើម្បីឱ្យមានយុត្តិធម៌សង្គម។