សាលាឧទ្ធរណ៍រក្សា​ការផ្តន្ទាទោស លោក ថាច់ សេដ្ឋា នៅ៣ឆ្នាំដដែល រឿងរិះគន់ប្រវត្តិ៧មករា

សាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ម្សិលមិញ បានសម្រេចតម្កល់សាលក្រមផ្ដន្ទាទោសអនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ឱ្យជាប់ពន្ធនាគារ៣ឆ្នាំដដែល ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឱ្យមានការរើសអើងពូជសាសន៍» ដូចសាលាដំបូងក្រុងភ្នំពេញដែរ។ សាច់ញាតិ និងមេធាវីការពារក្ដីលោក ថាច់ សេដ្ឋា ចាត់ទុកសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ថា ជារឿងអយុត្តិធម៌។ 👉 អានអត្ថបទ៖ https://www.rfa.org/khmer/news/politics/court-of-appeal-upholds-thach-setha-sentence-for-3-years-02272024095001.html