វីដេអូ

អ្នកឃ្លាំមើល៖ ការ​បិទ​សេវា​លិខិត​ឆ្លង​ដែន​នៅ​កូរ៉េ ​នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ «ប្រឈម​នឹង​ការ​តវ៉ា​កាន់​តែ​ខ្លាំង»

2024-11-03

អ្នក​ឃ្លាំ​មើល​ លើក​ឡើង​ថា ​ការ​បិទ​សេវា​លិខិត​ឆ្លង​ដែន​ដល់​ពល​រដ្ឋ​ខ្មែរ​កំពុង​រស់​នៅ​ និង​ធ្វើ​ការ​នៅ​កូរ៉េ​ខាង​ត្បូង នឹង​កាន់​តែ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ប្រឈម​នឹង​ការ​តវ៉ា​កាន់​តែ​ខ្លាំង​ឡើង​ទៅ​វិញ​ទេ។ ការ​លើក​ឡើង​នេះ ​ធ្វើ​ឡើង​ក្រោយ​ពី​ស្ថាន​ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ខាង​ត្បូង ​ប្រកាស​បិទ​បញ្ចប់​ការ​ផ្ដល់​សេវា​លិខិត​ឆ្លង​ដែន​ដល់​ប្រជា​ពល​រដ្ឋ​ ដែល​កំពុង​រស់​នៅ​ធ្វើ​ការ​និង​សិក្សា​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ចាប់​ពី​ដើម​ខែ​វិច្ឆិកា​នេះ​ទៅ​៕ 👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/bpelW4nhZ8g