វីដេអូ
តើបក្សនយោបាយគួរចូលរួមការបោះឆ្នោត ឬទេ ខណៈបរិយាកាសនយោបាយនៅតែអួអាប់?
2022-01-18
នៅពេល៥ខែទៀត នឹងចូលដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលប្រព្រឹត្តិទៅនៅដើមខែមិថុនានេះ។ បរិយាកាសនៅមុនការបោះឆ្នោតនេះគឺកាន់តែអួអាប់ ក្នុងនោះមានការរឹតត្បិតសេរីភាពសម្ដែងមតិ ការគំរាមកំហែងដល់សកម្មភាពរបស់គណបក្សនយោបាយជាដៃគួរប្រកួតប្រជែង និងការផ្លាស់ប្ដូរបែបបទមួយចំនួនរបស់ គ.ជ.ប។ នេះជាបញ្ហាកើតឡើងថ្មីៗបន្ថែមទៅលើបញ្ហាដែលមានស្រាប់ ដែលមិនទាន់កែប្រែឱ្យបានប្រសើរនៅឡើយ។ តើគណបក្សនយោបាយគួរបន្តចូលរួមការបោះឆ្នោត ដែលគេមើលដឹងថានឹងមិនត្រឹមត្រូវយុត្តិធម៌ មិនសេរីតាំងពីដើមទីនេះ ដែរឬទេ? វាគ្មិនកិត្តិយស៖ ១/ ប្រធានស្ដីទីគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ២/ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ