វីដេអូ

ក្រុម​យុវជន​បន្ត​យុទ្ធនា​ការ​អោយ​អាជ្ញាធរ​វាយកម្ទេច​សំណង់​ចិន​ខុស​ច្បាប់

2019-10-16

ក្រុម​យុវជន​មាតាធម្មជាតិ​ និងព្រះសង្ឃ​នៅថ្ងៃទី១៦ តុលានេះ បន្ត​យុទ្ធនាការដើរ​ពី​ភ្នំពេញ​ ទៅក្រុង​​ព្រះសីហនុ ដើម្បី​ទាម​ទារ​ឱ្យ​អាជ្ញាធរ​វាយ​កម្ទេច​សំណង់​កាស៊ីណូចិន​ខុស​ច្បាប់ ​យីហោ ជីនទីង ដែល​សាងសង់​រំលោភ​លើ​ដី​ឆ្នេរ​កោះរ៉ុង​សន្លឹម។ ការយាត្រាដោយថ្មើរជើងនៅថ្ងៃទីពីរ មានយុវជនមាតាធម្មជាតិចំនួន៥ នាក់ និងព្រះសង្ឃ៥ អង្គនិមន្តចូលរួម។